jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៅ​នគរ​ថៃ ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កាលពីសប្ដាហ៍មុននេះ គឺខួបគម្រប់២ឆ្នាំគត់នៃព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ ថ្ងៃនេះស្រែខ្មុកសូមលើកយកព្រះរាជពិធីផ្សេងៗទាក់ទងនឹងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៃព្រះមហាក្សត្រិយ៍ និងព្រះរាជវង្សនៃនគរថៃ មកសិក្សាស្វែងយល់ដើម្បីជាចំណេះដឹង។

ពិតមែនហើយកម្ពុជាធ្លាប់នៅជាចំណុះនៃនគរសៀមអស់ជាច្រើនរយឆ្នាំ មានពិធីមួយចំនួនប្រហាក់ប្រហែល ស្រដៀង ឬដូចគ្នា ក៏ដោយសារការផ្លាស់ប្ដូរ ឬការទទួលយកពីសៀម នេះបើយើងហ៊ានទទួលស្គាល់ការពិត។ ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពស្ដេចផែនដីរបស់ថៃកាលពីសម័យបុរាណ មានសភាពធំធេង និងអធិកអធមខ្លាំងសម្បើមណាស់។ ព្រះមហាក្សត្រិយ៍ថៃ ដែលត្រូវបានចាត់ទុកថាជាព្រះអាទិទេព ដូចនេះនៅពេលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គត្រូវយាងទៅឋានសួគ៌ា ហេតុដូចនេះការសាងព្រះមេរុដ៏ធំសម្បើមអស្ចារ្យដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងព្រះអង្គ គឺជារឿងចាំបាច់មួយដែលត្រូវធ្វើតាមទំនៀមថៃបុរាណ។

ការចាត់ព្រះរាជពិធីថ្វាយព្រះភ្លើងសម្រាប់ព្រះមហាក្សត្រិយ៍ថៃ ឬបណ្ដារាជវង្សត្រកូលដែលមានបណ្ដាស័ក្ដិ៍ខ្ពស់ ត្រូវចាត់ធ្វើនៅក្នុងបរិវេណកំពែងក្រុងបាន ដែលថៃហៅថាមេរុកណ្ដាលក្រុង ឬទីព្រះមេរុ ក្រៅពីនេះ មិនមានសិទ្ធិចាត់ពិធីបូជាសពនៅក្នុងក្រុងទេ ហេតុដូចនេះហើយបានជាបច្ចុប្បន្ននេះ នៅជុំវិញកំពែងក្រុងបាងកកបុរាណ មិនមានវត្តណា មានឈាបនដ្ឋានសម្រាប់បូជាសពទេ។

ព្រះមេរុថ្វាយព្រះភ្លើងនៃព្រះបរមសព ព្រះបាទសម្ដេចព្រះប៉ិនក្លៅចៅយូហួ

មុននេះការចាត់ព្រះរាជពិធីថ្វាយព្រះភ្លើងតាមបូរាណរាជប្រពៃណីថៃនោះ មានពិធីសំខាន់ៗជាច្រើនខ្លាំងណាស់ដែលត្រូវអនុវត្ត ដូចជាពិធីអញ្ជើញព្រះបរមសារីរិកធាតុទៅធ្វើពិធីសម្ពោធឯទីព្រះមេរុ ពិធីហែព្រះកោដ្ឋព្រះបរមសពទៅប្រតិស្ឋានឯទីព្រះមេរុ និងពិធីដង្ហែជុំវិញព្រះមេរុជាដើម។ល។ នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពវិញ ក៏មានការអញ្ជើញព្រះបរមសពចេញមកស្រង់ទឹកធ្វើការសម្អាត ទើបអញ្ជើញព្រះបរមសពទៅប្រតិស្ឋានឯព្រះមហាបញ្ចាវិញទើបធ្វើការថ្វាយព្រះភ្លើង។

ចំណែកឯព្រះមេរុត្រូវបានរៀបចំឡើងយ៉ាងវិចិត្រ និងខ្ពស់ប្រៀបបាននឹងភ្នំព្រះសុមេរុពិតៗ ដោយមានការរចនាតាមលំនាំភ្នំ ប្រកបដោយព្រៃព្រឹក្សា និងសត្វហេមពាន្តនានាផងដែរ។ ចំណែកឯយានរាជរថនានាដែលប្រើក្នុងព្រះរាជពិធីដង្ហែព្រះបរមសពវិញ ក៏ត្រូវធ្វើឡើងយ៉ាងធំខ្ពស់ ប្រកបដោយក្បាច់រចនាយ៉ាងល្អវិចិត្រ ដើម្បីថ្វាយជាព្រះកិត្តិយសចំពោះព្រះមហាក្សត្រិយ៍ ដែលជាព្រះអាទិទេពនោះផងដែរ។

នៅពេលថ្វាយព្រះភ្លើងព្រះបរមសពរួចស្រេច ព្រះបរមអដ្ឋិត្រូវបានអញ្ជើញចូលទៅក្នុងព្រះកោដ្ឋពេជ្រ ដែលសាងឡើងអំពីមាស និងពេជ្រ រួចក៏ត្រូវបានធ្វើព្រះរាជពិធីដង្ហែចូលទៅក្នុងព្រះបរមរាជវាំងវិញផងដែរ ដើម្បីយកទៅតម្កល់ក្នុងព្រះវិមានមាស ឬហោព្រះបរមអដ្ឋិ នៅក្នុងព្រះបរមរាជវាំងថៃ ឯក្រុងទេពមហានគរ (បាងកក)៕

ព្រះមេរុកំពូល៥
យានរាជរថតម្កល់ព្រះបរមសព (រាមាទី៨)

__________________________________________________
អានបន្ថែម
១. โบราณราชประเพณีในงานพระราชพิธี พระบรมศพ และ พระศพ
២. เผาจริง เผาหลอก ธรรมเนียมการถวายพระเพลิงพระบรมศพ
៣. เกร็ดความรู้ เรื่องพิธี พระศพ
៤. សិល្បៈតុបតែងព្រះមេរុរបស់ថៃ
៥. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៦. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
៧. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ

Advertisements

មតិ»

1. សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 17 ខែកក្កដា 2015

[…] […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

3. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែវិច្ឆិកា 2016

[…] សម្រាប់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះចៅផែនដីខ្លួន រាមាទី៩។ […]

4. ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 13 ខែមករា 2017

[…] […]

5. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រ - ថ្ងៃពុធ 28 ខែមិថុនា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: