jump to navigation

ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ ថ្ងៃអាទិត្យ 15 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

នេះ​ជា​ព្រះ​សលៀង​ដ៏​មាន​ចំណាស់​មួយ​យ៉ាង​ល្អ​វិចិត្រ គឺ​ជា​ព្រះ​សលៀង​ផ្ទាល់​នៃ​​​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​។

ព្រះ​សលៀង​នេះ​មាន​អាយុ​មិន​តិច​ជាង​១៥០​ឆ្នាំ​ទេ (​ប្រមាណ​គ.ស.​១៨៦៥​)​។ ជា​ព្រះ​សលៀង​ដែល​នៅ​មាន​លក្ខណៈ​ល្អ និង​ឃើញ​ពី​ភាព​វិចិត្រ​ពិត​ៗ​នៃ​ស្នាដៃ​សិល្បៈ​ខ្មែរ​បុរាណ ខុស​ពី​ព្រះ​សលៀង​ដែល​សាង​ឡើង​នា​សម័យ​ក្រោយ​ៗ​មក​។

ព្រះ​សលៀង​នេះ​សាង​​អំពី​ឈើ​ ព្រម​ទាំង​ភ្លុក ប្រដាប់​ដោយ​កញ្ចក់ ម្រ័ក្សណ៍ និង​ទិប​មាស ដោយ​មាន​ឆ្លាក់​ចម្លាក់​ត្រា​ផុស​​ព្រះ​រាជ​សង្ហារ សម្រាប់​​ជា​គ្រឿង​សម្គាល់​នៃ​ព្រះ​ចៅ​ផែន​ដី​ខ្មែរ​យ៉ាង​គួរ​ឲ្យ​អត់​ស្ងើច​សរសើរ​គ្មាន​។

តាម​ការ​ប្រាប់​បង្ហាញ​ឲ្យ​ដឹង​ថា ព្រះ​សលៀង​នេះ​ប្រើ​ប្រាស់​ជា​យាន​ផ្ទាល់​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ នា​អតីត​ព្រះ​បរម​រាជ​វាំង​ចាស់ ក្រុង​ឧត្ដុង្គ​មាន​ជ័យ​​។ បច្ចុប្បន្ន​នេះ ព្រះ​សលៀង​​នេះ ត្រូវ​បាន​រាជការ ដាក់​តាំង​បង្ហាញ​ភ្ញៀវ​ទេសចរណ៍ ក៏​ដូច​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ស្វែង​យល់​នៅ​ឯ​សារ​មន្ទីរ​ជាតិ ព្រះ​រាជ​ធានី​ភ្នំពេញ​​៕​៚

ព្រះ​ករុណា​ព្រះ​នរោត្ដម កំពុង​គង់​ប្រថាប់​លើ​ព្រះ​សលៀង​នេះ

_______________________________________________
អាន​ផង​ដែរ​
១. ព្រះ​សលៀង​សុវណ្ណ​វិចិត្រ
២. ព្រះទីន័ង​សិវិកា ឬ​ព្រះ​វ
៣. ព្រះ​សលៀង​សសម្រាប់​​ព្រះ​មហា​ក្សត្រីយ៍
៤. ព្រះ​សលៀង
៥. ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦
៦. គ្រឿង​ភាជនៈ​ចាត់​ក្រយា​ព្រះ​ស្ងោយ​ហ្លួង​សុវណ្ណ​កោដ្ឋ

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​កុម្ភៈ​វិញ ប្រកាស​សំខាន់​ៗ​មួយ​ចំនួន​មាន​៖ ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម, ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦, ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម, ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា, ពិធី​បិទ​មាស​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៅ​នគរ​ថៃ, ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ, ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ…, ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​សង្គម​កម្ពុជា​, ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ […]

2. គ្រឿង​ភាជនៈ​ចាត់​ក្រយា​ព្រះ​ស្ងោយ​ហ្លួង​សុវណ្ណ​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 21 ខែ​កុម្ភៈ 2016

[…] _______________________________________________ អាន​ផង​ដែរ​៖ ១. ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: