jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤ ថ្ងៃសុក្រ 20 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
15 comments

ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១៤

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៤នេះគឺមានចំនួន៧៧.២៨៩ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២១២ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការថយចុះជាងឆ្នាំកន្លងទៅ (២០១៣) ច្រើន គឺចំនួន ១២.៣២២ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប ដល់ទៅ៨៩.៦១១ ឯណុះ។ ស្ថិតិនេះថយចុះជាងកាលពីឆ្នាំ២០១១ទៅទៀត ដែលកាលណុះមានចំនួន៩៧.៥១៨ដង។

ទាំងការធ្លាក់ចុះចំនួនដងនៃការចូលទស្សនាសរុប ទាំងប្រចាំខែ ឆ្នាំ២០១៤ នេះមានការធ្លាក់ចុះផងដែរ ពោលគឺខែដែលមានការចូលទស្សនាច្រើនជាងគេមានតែ១០.៧៩៧ដងប៉ុណ្ណោះ សម្រាប់ខែកញ្ញា ដែលកាលពីឆ្នាំ២០១៣ មានរហូតដល់ទៅ១២.៧៣៦ដង នាខែកក្កដា។ ហេតុដូចនេះមានការធ្លាក់ចុះចំនួន១.៩៣៩ដង។ សម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១៤នេះ គឺខែមិថុនា ដែលមានចំនួនទស្សនាតែ៥.១៧២ដងប៉ុណ្ណោះ គឺតិចជាងឆ្នាំកន្លងទៅដែលមាន៥.៤០៥ គឺខែវិច្ឆិកា។

ឆ្នាំ២០១៤ នេះស្ថិតិទស្សនាប្រចាំខែមានទំនោរស្មើៗគ្នា តាំងពីដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំ។ តាមការឲ្យដឹង ប្រសិនបើប្រកាសឆ្នាំ២០១៤ របស់ប្លក់នេះយកទៅតាំងពិពណ៌នៅឯសារមន្ទីរឡូវើរ (Louvre) នោះនឹងត្រូវការពេល៣ថ្ងៃដើម្បីឲ្យអ្នកមកមើលបានអានអស់។ សារមន្ទីរឡូវើរនេះមានអ្នកចូលទស្សនាចំនួន៨,៥លាននាក់ក្នុង១ឆ្នាំ៕

ចំនួនអ្នកទស្សនាចាប់ពីខែកញ្ញា ឆ្នាំ២០១២

______________________________________________________
ប្រកាសទាក់ទង
១. 2014 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៤
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៦. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
១៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
១៤. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
១៥. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)

%d bloggers like this: