jump to navigation

ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, រាមកេរ្ដិ៍, វីដេអូ.
trackback

នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​ស្ដី​អំពី​ព្រះ​វិហារ​វត្ត​ព្រះ​កែវ​មរកត ដែល​​ផលិត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​១៩៩៥ ដោយ​ព្រះ​បរម​រាជ​វាំង និង​ដែល​មាន​ព្រះ​រាជ​ឱង្ការ​ដោយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដោយ​ព្រះ​អង្គ​ផ្ទាល់​នោះ មាន​ព្រះ​រាជ​បំណង និង​បណ្ដាំ​ធំ​ៗ​ចំនួន​ពីរ ទី​មួយ​គឺ​ក្រោយ​ពេល​ព្រះ​អង្គ​សុវណ្ណ​គត​ទៅ ព្រះ​អដ្ឋិ​របស់​ទ្រង់​សូម​បញ្ចុះ​នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា នា​ព្រះ​បរម​រាជ​វាំង​។ ព្រះ​រាជ​បណ្ដាំ​នេះ​ត្រូវ​បាន​បំពេញ​រួច​ស្រេច​ហើយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​មក​នេះ​។

ឯ​ព្រះ​រាជ​បណ្ដាំ និង​វត្ថុ​បំណង​របស់​ទ្រង់​ទី​២ នោះ គឺ​ស្ដី​អំពី​រូប​គំនូរ​ស្ដី​អំពី​រឿង​រាម​កេរ្តិ៍​នៅ​តាម​ថែវ​ជុំ​វិញ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​បាន​ខូច​ខាត​អស់​ជា​ច្រើន​នៅ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ព្រះ​នគរ​ ហើយ​ដែល​តាម​ព្រះ​រាជ​ឱង្ការ រូប​គំនូរ​ដែល​ជា​សម្បត្តិ​របស់​ប្រជាជាតិ​យើង​នេះ មាន​តម្លៃ​ដ៏​មហា​សាល មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​។

ព្រះ​រាជ​បំណង និង​បណ្ដាំ​ចុង​ក្រោយ​មួយ​ទៀត​នេះ គឺ​ព្រះ​អង្គ​ចង់​ឃើញ​​រូប​គំនូរ​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ ឲ្យ​ល្អ​ដូច​ដើម​តាំង​ពី​ក្រោម​ដល់​លើ និង​ព្រះ​អង្គ​សង្ឃឹម​ថា នឹង​មាន​ប្រទេស​​ធំ​មួយ​ពីរ​ណា​មួយ​ជួយ​​ធ្វើ​ឲ្យ​គំនូរ​ទាំង​នោះ​ល្អ​ឡើង​វិញ​។ សង្ឃឹម​ថា​ព្រះ​រាជ​បំណង​របស់​ទ្រង់​មួយ​នេះ នឹង​ត្រូវ​បាន​បំពេញ​នា​ពេល​ឆាប់​ៗ​នេះ​ជា​ពុំ​ខាន​៕

រូប​គំនូរ​បុរាណ​រឿង​រាម​កេរ្តិ៍​​នៅ​តាម​ថែវ​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​នេះ​ព្រះ​នគរ

រូប​គំនូរ​បុរាណ​រឿង​រាម​កេរ្តិ៍​​នៅ​តាម​ថែវ​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ដែល​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​នេះ​ព្រះ​នគរ

__________________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. មត៌កដូនតាត្រូវបានបំភ្លេចចោល
៣. ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​តាម​ព្រះ​រាជ​បណ្ដាំ
៤. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៥. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?
៦. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

Advertisements

មតិ»

1. មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 1 ខែ​មីនា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតាត្រូវបានបំភ្លេចចោល ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​… […]

2. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 1 ខែ​មីនា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​… […]

3. ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​តាម​ព្រះ​រាជ​បណ្ដាំ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 1 ខែ​មីនា 2015

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ ២. សារ​លិខិត​ដែល​មាន​ន័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​, បេអាត រិចន័រ ៣. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​… […]

4. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ | - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

[…] ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​… ដែល​កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ជីព​ទ្រង់​បាន​ផ្ដែ​ផ្ដាំ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នូវ​ផ្ទាំង​គំនូរ​នេះ ដែល​ខូច​ខាត​អស់​ដោយ​សារ​សង្គ្រាម​។ ហើយ​សង្ឃឹម​ថា​ព្រះ​រាជបណ្ដាំ និង​ព្រះ​រាជ​បំណង​​ចុង​ក្រោយ​មួយ​ទៀត​នេះ​នឹង​ត្រូវ​បាន​បំពេញ​​៕ […]

5. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែសីហា 2015

[…] ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​…៣. ព្រះ​រាជ​​បណ្ដាំ […]

6. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ…​។ ឥឡូវ​នេះ ព្រះ​រាជ​បណ្ដាំ​ […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​កុម្ភៈ​វិញ ប្រកាស​សំខាន់​ៗ​មួយ​ចំនួន​មាន​៖ ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម, ព្រះ​រាជ​រថ​បុស្បុក​នាគ​រាជ ក្បាល​៣៦, ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម, ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា, ពិធី​បិទ​មាស​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៅ​នគរ​ថៃ, ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ, ព្រះ​សលៀង​​នៃ​​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ ​នរោត្ដម បរម​រាម​ទេវាវតារ, ចូល​ឆ្នាំ​ចិន​នៅ​ក្នុង​សង្គម​កម្ពុជា​, ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​…​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: