jump to navigation

ស្វាគមន៍​​សមមិត្ត ចូម្មលី ជ័យសរ (ចូមម៉ៈលី សៃយ៉ៈសន) ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ, ພາສາລາວ.
3 comments

ចូម្មលី ជ័យសរ (ចូមម៉ៈលី សៃយ៉ៈសន)
ຈູມມະລີ ໄຊຍະສອນ

សម​មិត្ត ចូម្មលី ជ័យសរ (​លាវ​សរសេរ ຈູມມະລີ ໄຊຍະສອນ ស្មើ​​នឹង​ភាសា​ខ្មែរ​គឺ​ ចូមម៉ៈលី សៃយ៉ៈសន​) កើត​នៅ​ថ្ងៃទី​៦ មីនា ឆ្នាំ​១៩៣៦ ក្នុង​ខេត្ត​អត្តពើ ដែល​ស្ថិត​នៅ​ភាគខាងត្បូង ប្រទេសលាវ​។ សម​មិត្ត​​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិការ​​មជ្ឈឹម​​របស់​​បក្ស​ប្រជាជន​​បដិវត្តន៍​លាវ (ប​ប​ប​ល​) នៅក្នុង​សម័យ​ប្រជុំ​បក្ស​លើក​​ទី​៣ នា​ឆ្នាំ​១៩៨២ ហើយ​ក្លាយជា​សមាជិក​ប្ដូរ​វេន​នៃ​មន្ត្រី​ប្រតិបត្តិ​របស់​គណៈកម្មកា​រ​មជ្ឈឹម​ ប​ប​ប​ល​​ និង​ជា​ប្រធាន​​លេខាធិការដ្ឋាន​គណៈកម្មាធិការ​មជ្ឈឹម ក្នុង​ឆ្នាំ​១៩៨៦​។ សម​មិត្ត ចូម្មលី ជ័យសរ បាន​ជាប់​ឆ្នោត​ជាថ្មី​ម្ដងទៀត​ជា​សមា​ជិ​ក​នៃ​មន្ត្រី​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​មជ្ឈឹម​បបបល នៅក្នុង​​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៥ ឆ្នាំ​១៩៩១, ​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៦ ឆ្នាំ​១៩៩៦ និង ​សម័យ​ប្រជុំ​បក្ស​លើក​ទី​៧ នៅ​ឆ្នាំ​២០០១ របស់​​បបប​ល​​។

សម​មិត្ត ចូម្មលី ជ័យសរ បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារប្រទេស​​ពី​ខែសីហា ឆ្នាំ​១៩៩១ ដល់ ខែ​មីនា ឆ្នាំ​១៩៩៣​​។ ចាប់ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ដល់​ខែ​មីនា ឆ្នាំ​២០០១ សម​មិត្ត ចូម្មលី ជ័យសរ មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស​។

សម​មិត្ត ចូម្មលី ជ័យសរ កាន់​តំណែង​ជា​អនុ​​ប្រធាន​ប្រទេស ​ចាប់ពី​ខែ​មីនា ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦​។ សម​មិត្ត​​ត្រូវបាន​ជ្រើសរើស​ជា​អគ្គលេខាធិការ​​បបបល នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០០៦ នៅក្នុង​សម័យ​ប្រជុំ​បក្ស​​លើក​ទី​៨ បន្ត​តំណែង​​ពី​​សម​មិត្ត​ ខាំតៃ ស៊ីផាន់ដន រួចហើយ​បន្ត​តំណែង​ជា​ប្រធាន​ប្រទេស នៅ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០០៦​៕

អាន​ព័ត៌មាន​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​៖

%d bloggers like this: