jump to navigation

មក​មើល​រថ​ភ្លើង​ក្រោម​ដី​របស់​វៀតណាម ថ្ងៃចន្ទ 2 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in Tiếng Việt.
4 comments

ក្បាលរថភ្លើងក្រោមដីរបស់វៀតណាម ដែលដាក់បង្ហាញសាធារណជន

ពីពេលនេះតទៅប្រជាជនវៀតណាម នឹងបានឃើញរូបភាពស្ដីអំពីរថភ្លើងក្រោមដីរបស់ទីក្រុងព្រៃនគរ ដែលនឹងអាចចេញរូបរាងពិតប្រាកដនាពេលឆាប់ៗខាងមុខនេះ។

អាជ្ញាធរក្រុងព្រៃនគរ កំពុងតែដាក់បង្ហាញជាសាធារណៈនូវគំរូនៃរថភ្លើងក្រោមដីរបស់ក្រុងនេះ ដើម្បីឲ្យប្រជាជនបានទស្សនា និងផ្ដល់គំនិតយោបល់ ចំនួន៣ខែ មុនពេលដែល ដំណើរការក្បួនរថភ្លើងក្រោមដីនៅក្រុងព្រៃនគរ។

គ្រោងការសាងសង់ស្ថានីយ៍រថភ្លើងខ្សែទី១ក្រោមដីនៅក្រុងព្រៃនគរ គឺចាប់ផ្ដើមពីតំបន់សេដ្ឋកិច្ចផ្សារបេញថាញ់, ជាផ្សារដែលជនជាតិខ្មែរនិយមដើរកម្សាន្ត រហូតដល់មជ្ឈមណ្ឌលកម្សាន្ត សួយទៀន ក៏ជាទីកន្លែងដែលជនជាតិខ្មែរទៅកម្សាន្តច្រើនផងដែរ។

ក្រុងព្រៃនគរមានប្រជាករបច្ចុប្បន្នចំនួនប្រមាណ៨លាននាក់ ហើយបច្ចុប្បន្ននេះមានគ្រោងការអភិវឌ្ឍន៍មធ្យោបាយសាធារណៈជាច្រើន ទាំងគ្រោងការរថភ្លើងក្រោមដីនេះ រថភ្លើងអាកាស រថភ្លើងម៉ូណូរេល ព្រមទាំងរថយន្តក្រុងល្បឿនលឿន ផងដែរ៕

ទិដ្ឋភាពរបស់រថភ្លើងក្រោមដីវៀតណាម

ទិដ្ឋភាពរបស់រថភ្លើងក្រោមដីវៀតណាម

_____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. អេឌីប៊ីអនុម័តប្រាក់សាងរថភ្លើងក្រោមដីទី១នៅក្រុងហាណូយ
២. មកមើលផ្លូវហាយវេយ៍វៀតណាម ទំនើបទាន់សម័យ៥៥គ.ម. ពីក្រុងព្រៃនគរទៅអាកាសយានដ្ឋានថ្មី ដែលមិនទាន់បានសាងសង់
៣. វៀតណាមផ្ដើមសាងសង់ផ្លូវក្រោមដីនៅព្រៃនគរបន្ទាប់ពីខកខានពីរឆ្នាំ
៤. ហាណូយសាកល្បងរថយន្តក្រុង BRT ខ្សែដំបូង

Advertisements
%d bloggers like this: