jump to navigation

ថៃ​ចាត់​បុណ្យ​មាឃ​បូជា ប្រចាំ​ព.ស.​២៥៥៨ ថ្ងៃពុធ 4 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

នានា​ប្រទេសក្រុង​ទេព​មហា​នគរ, ស្យាម​ប្រទេស – នៅ​ឯ​រាជ​អាណាចក្រ​ថៃ ថ្ងៃ​នេះ​បាន​ចាត់​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​មាឃ​បូជា ប្រចាំ​ព.ស.​២៥៥៨ យ៉ាង​អធិក​អធម ដូច​បណ្ដា​ឆ្នាំ​កន្លង​មក​ដែរ​។ បុណ្យ​មាឃ​បូជា គឺ​ជា​បុណ្យ​ដ៏​ធំ​មួយ​ខាង​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រទេស​ថៃ​បាន​ចាត់​ទុក​ជា​បុណ្យ​ជាតិ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​ឈប់​សម្រាក ដើម្បី​ចូល​រួម​ធ្វើ​បុណ្យ​តាម​ទី​អារាម​នានា​។

ចាប់​តាំង​​ពី​ព្រឹក​រហូត​ដល់​យប់ ពុទ្ធ​សាសនិកជន​ថៃ​នាំ​គ្នា​ដណ្ដប់​ស​ ចូល​វត្ត​ធ្វើ​បុណ្យ​ដាក់​បាត្រ​តាម​សទ្ធា​របស់​គេ​រៀង​ៗ​ខ្លួន​។ នៅ​ពេល​ព្រលប់​ថ្ងៃ​នេះ​ដែល​មាន​ពិធី​ហែ​ទក្សិណ​ព្រះ​វិហារ​ផង​ដែរ​៕

_______________________________________
អាន​បន្ថែម​៖
១. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
២. ថៃ​ចាត់​បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ប្រចាំ​ឆ្នាំ

Advertisements
%d bloggers like this: