jump to navigation

ឌិននើ​លើ​ទូក​តាម​ដង​ទន្លេ​ចៅ​ពញា ថ្ងៃអង្គារ 10 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ (​៨ មីនា ២០១៥​) កន្លង​ទៅ​នេះ ខ្ញុំ​មាន​ឱកាស​ជិះ​ទូក​កម្សាន្ត​ជា​លើក​ទី​១ តាម​ដង​ទន្លេ​ចៅ​ពញា​របស់​ថៃ ដើម្បី​មើល​ទេសភាព​ក្រុង និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ផង​។

អ្វី​ដែល​នឹក​មិន​ដល់​នោះ​គឺ​មាន​មនុស្ស​ម្នា​ជា​អ្នក​ទេសចរណ៍​ច្រើន​សម្បើម​ណាស់ ព្រម​ទាំង​ការ​ជិញ​ទូក​មាន​ការ​រៀប​ចំ​ជា​ប្រព័ន្ធ​យ៉ាង​មាន​របៀប​រៀប​រយ​។ ការ​ចេញ​ដំណើរ​គឺ​នៅ​ប្រមាណ​ម៉ោង​៧ និង​២០​នាទី​យប់ ប្រមាណ​ជា​ពីរ​ម៉ោង​ទើប​បញ្ចប់​។ អាហារ​មិន​ជា​អ្វី​ពិសេស​ណាស់​ទេ តែ​ទេសភាព ព្រម​ទាំង​តន្ត្រី​ប្រគំ​មាន​សភាព​ល្អ​គួរ​សម​៕

ភ្ញៀវ​ទេសចរណ៍​កំពុង​រង់​ចាំ​ឡើង​ជិះ​ទូក
ភ្ញៀវ​ទេសចរណ៍​កំពុង​រង់​ចាំ​ឡើង​ជិះ​ទូក
ទូក​ដែល​ខ្ញុំ​ជិះ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ
ទិដ្ឋភាព​លើ​ទូក

___________________________________________________
អាន​ផង​ដែរ​
១. ទៅ​បាងកក​បី​ថ្ងៃ
២. ទៅ​ទស្សនា​វាំង​ថៃ

%d bloggers like this: