jump to navigation

ភូមា​ចាត់​បុណ្យ​បំពេញ​កុសល​ថ្វាយ​អតីត​ក្សត្រិយ៍​ជា​លើក​ដំបូង​ក្នុង​រង្វង់​៦៧​ឆ្នាំ ថ្ងៃសុក្រ 13 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
add a comment

រូប​សំណាក​​ព្រះ​ចៅ​មិនដុន ក្នុង​បរិវេណ​វត្ត​មួយ​នៅ​នគរ​មន្តលេះ

អាជ្ញាធរ​ភូមា ដែល​ចាត់​ដោយ​ក្រសួង​វប្បធម៌​បាន​រៀប​ចំ​ពិធី​បុណ្យ​ខាង​សាសនា​បំពេញ​ព្រះ​រាជ​កុសល​ថ្វាយ​អតីត​ព្រះ​មហា​ក្សត្រិយ៍​មិន​ដុន (Mindon) ដែល​ជា​ក្សត្រិយ៍​នៃ​រាជ​វង្ស​ខូនបន នៃ​នគរ​មន្តលេះ​​ ព្រះ​មហា​ក្សត្រិយ៍​ដែល​ជាអ្នក​នាំ​ប្រទេស​ភូមា​ចូល​ក្នុង​យុគ​សម័យ​ថ្មី​ និង​ក្រោយ​មក​បណ្ដា​រាជ​វង្ស​នេះ​ត្រូវ​បាន​រលាយ​បាត់​បង់​នៅ​ពេល​ដែល​ពួក​អាណា​និគម​ចូល​មក​។

ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធ​សាសនា​នេះ​ត្រូវ​បាន​ចាត់​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ឯ​វត្ត​ធំ​មួយ​ក្នុង​បរិវេណ​​ព្រះ​បរម​រាជ​វាំង Myanan Sankyaw ឬ​ព្រះ​រាជ​វាំង​មាស ឯ​នគរ​មន្តលេះ ដើម្បី​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​ចៅ​មិន​ដុន និង​បណ្ដា​រាជ​វង្សានុវង្ស​របស់​ភូមា ដែល​បាន​ស្លាប់​បាត់​បង់​ព្រះ​ជន្ម​។ នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ភូមា​សម័យ​ថ្មី ដែល​ចាត់​ឲ្យ​មាន​ពិធី​បែប​នេះ តាំង​ពី​ប្រទេស​នេះ​បាន​ទទួល​ឯក​រាជ្យ​មក​។

ព្រះ​ចៅ​មិន​ដុន (​១៨៥៣ ដល់ ១៨៧៨​) ជា​អតីត​ក្សត្រិយ៍​មួយ​ព្រះ​អង្គ ដែល​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​ប្រជា​រាស្ត្រ​ព្រះ​អង្គ​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​រជ្ជ​សម័យ​ព្រះ​អង្គ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន ដូចជា​ការ​បញ្ជូន​ប្រជា​រាស្ត្រ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស ទាំង​សហរដ្ឋ​​អាមេរិក និង​អង់គ្លេស​ជា​ដើម​។​ ព្រះ​អង្គ​បាន​ចាត់​ឲ្យ​មាន​ប្រព័ន្ធ​ប្រាក់​ខែ​សម្រាប់​ខ្ញុំ​រាជ​ការ មើល​ការ​ខុស​ត្រូវ​អាណា​ប្រជា​រាស្ត្រ​យ៉ាង​ដិត​ដល់ រួម​ទាំង​ការ​សាង​សង់​កប៉ាល់​ធំ​ៗ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​អង់គ្លេស និង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត​ផង​៕​

រូប​គំនូរ​ស្ដី​អំពី​ទិដ្ឋភាព​ក្នុង​ព្រះ​បរម​រាជ​វាំង​ភូមា ក្នុង​រជ្ជកាល​ព្រះ​ចៅ​មិនដុន

Advertisements
%d bloggers like this: