jump to navigation

ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ ថ្ងៃអង្គារ 17 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
5 comments

កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ ខ្ញុំបានទៅចូលរួមពិធីការរបស់ជនជាតិលាវ នៅឯរដ្ឋធានីវៀងច័ន្ទន៍។ នេះជាលើកដំបូងដែលខ្ញុំបានចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពិធីរៀបការរបស់ជនជាតិលាវមានភាពសាមញ្ញបំផុត មិនខុសគ្នាប៉ុន្មានពីពិធីរៀបការរបស់ជនជាតិថៃភាគឦសានឡើយ។

ពិធីការចាប់ផ្ដើមដោយការហែកូនកំឡោះទៅផ្ទះប្រារព្ធពិធី (ផ្ទះកូនក្រមុំ)។ ដោយសារមិនមានពិធីច្រើន (ដូចខ្មែរ) ការហែកូនកំឡោះនោះ គឺត្រូវបានចាប់ផ្ដើមនៅម៉ោង១០ព្រឹកឯណុះ។ ពិធីហែ មិនមានលក្ខណៈអឹកធឹក មានភ្លេងមានភ្លាត់ដូចខ្មែរក៏សោះទេ គឺមានតែភ្ញៀវជាបងប្អូនប្រមាណជាង១០នាក់ ស្លៀកពាក់ធម្មតា និងគ្មានផ្លែឈើអ្វីទេ។ កូនកំឡោះវិញក៏គ្រាន់កាន់កូនចេកមួយ មានដោតផ្កា និងទៀតមួយដើមប៉ុណ្ណោះ។

មកដល់ខាងមុខផ្ទះកូនក្រមុំហើយ ក៏មានការចេញមកទទួលពីញាតិមិត្រខាងស្រី ហើយឲ្យផឹកសុរាផងទៀត មុននឹងអនុញ្ញាតឲ្យចូលផ្ទះខាងស្រី។

ចូលដល់ក្នុងផ្ទះហើយ មានការអុជទៀនធំមួយលើបាយឝ្រី (បាយសី) បន្ទាប់មកបន្តដោយអាចារ្យប្រារព្ធពិធីម្នាក់ធ្វើពិធីរៀបការ ដោយការផ្ដល់ធម៌ និងដំបូន្មានដល់គូស្វាមីភរិយាថ្មី។

បន្តមកក៏មានពិធីចងដៃ (អំបោះស) ដល់កូនក្រមុំកំឡោះ។ រួចស្រេច ក៏កូនកំឡោះក្រមុំផ្ដល់ជាកន្សែង ខ្នើយ ជូនទៅមេបា និងអាណាព្យាបាលវិញ រួចស្រេចចប់ពិធីរៀបអាពាហ៍ពិពាហ៍ប្រពៃណីតែប៉ុណ្ណោះឯង។ ឯភ្ញៀវចូលរួមអាចស្រស់ស្រូបអាហារថ្ងៃត្រង់ដែលរៀបចំបានដូចខ្មែរដែរ៕

ពិធីហែកូនកំឡោះ

ទទួលកូនកំឡោះដោយស្រា

កូនកំឡោះអុជទៀន

អាចារ្យធ្វើពិធី

ចងដៃកូនកំឡោះក្រមុំ

ផ្ដល់កន្សែងដល់មេបា

ផ្ដល់ទៀនផ្កាខ្នើយដល់មាតាបិតា

មាតាបិតាឲ្យពរ

អាហារថ្ងៃត្រង់

អាហារថ្ងៃត្រង់

_________________________________________________
អានផងដែរ
១. ពិធីផ្ដល់ទឹកស័ង្ខក្នុងទម្រង់អាវាហវិវាហមង្គលខ្មែរ
២. អាពាហ៍ពិពាហ៍ថៃមានលក្ខណៈសាមញ្ញ
៣. ពិធីលៀងអាហារពេលល្ងាចរបស់មង្គលការលាវ
៤. អាវាហមង្គលរបស់ជនជាតិភូមា

%d bloggers like this: