jump to navigation

អតីត​កាល​នៃ​ភាព​ចង​ចាំ​៖ ព្រះ​វិហារ​កាតូលិក​ភ្នំពេញ ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in អតីតភាព.
trackback

ឡឺ បឺទិត ប៉ារីស នា​អតីត​កាល​ទំនង​ជា​ក្ដី​ស្រម៉ៃ​មួយ​នៃ​អ្នក​មិន​បាន​ឆ្លង​កាត់​សម័យ​នោះ និង​ក៏​បាន​ត្រឹម​តែ​ស្រម៉ៃ​តាម​រូប​ភាព​ដែល​សល់​សេស​បន្តិច​បន្តួច​ប៉ុណ្ណោះ​។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​នៃ​វិហារ​កាតូលិក​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ក្រុង​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ពី​វត្ត​ភ្នំ​ដូន​ពេញ និង​ចន្លោះ​ពីសាលា​រាជ​ធានី​ភ្នំពេញ (​បច្ចុប្បន្ន​) និង​សាលា​ភូមិន្ទ​វិជ្ជា​ពេទ្យ​។ សំណង់​ជា​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​ចុះ​បឋម​សីលា​សាង​សង់​ដោយ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​មួយ​ព្រះ​អង្គ ព្រះ​ករុណា ព្រះ​​មហា​កាញ្ចនកោដ្ឋ ត្រូវ​បាន​កម្ទេច​ចោលភ្លាម​មួយ​រំពេច​ដោយ​របប​អាវ​ខ្មៅ​​។ ព្រះ​វិហារ​ត្រូវ​ពួក​នេះ (​ខ្មែរ​ក្រហម​) ចាត់​ទុក​ថា​ជា​សំណល់​នៃ​អាណានិគម​និយម​បារាំង និង​វៀតណាម​, មូល​ធន​និយម និង​ជា​អាភៀន​របស់​មនុស្ស​នោះ ត្រូវ​បាន​សម្អាត​យ៉ាង​ម៉ត់​ដោយ​ដៃ​ផ្ទាល់​របស់​ពួក​គេ​។

រូប​ភាព​នៃ​វិហារ​ខាង​ក្រោម​នេះ គ្រាន់​ជា​អតីត​ និង​គ្រាន់​តែ​មើល​ឲ្យ​ឃើញ​ពី​ភាព​សោក​ស្ដាយ​អ្វី​ៗ​ពី​អតីត​តែ​ប៉ុណ្ណោះ​។ ទេស​ភាព និង​សួន​ដែល​មើល​មក​ពី​វត្ត​ភ្នំ​នេះ ហាក់​កំពុង​លង​នូវ​បច្ចុប្បន្ន​ភាព​នៃ​ទី​ក្រុង​មួយ​នេះ​។

មុន​នេះ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ធ្លាប់​សង្ឃឹម​ថា​ គ្រឹស្ទ​សាសនិក​ខ្មែរ និង​បរទេស​នាំ​គ្នា​សាង់​សង់​ព្រះ​វិហារ​នេះ​ឡើង​វិញ តែ​ឥឡូវ​ក្ដី​សង្ឃឹម​នេះ​បាន​បាត់​បង់​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ ទី​តាំង​មួយ​នេះ កំពុង​ត្រូវ​បាន​សាង​សង់​ជា​សំណង់​ថ្មី​មួយ ដែល​ពី​មុន​នេះ ក៏​ធ្លាប់​ត្រូវ​បាន​សាង​សង់​ជា​ស្ថានីយ៍​ផ្កាយ​រណប​ ​«​បាយ័ន​» ផង​ដែរ​ កាល​ពី​អតីត​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​៕

ព្រះ​អង្គ​ម្ចាស់ នរោត្ដម សុរាម្រិត (​ព្រះ​យស​ព្រះ​អង្គ​នា​សម័យ​នោះ​) យាង​បញ្ចុះ​បឋម​សីល​សាង​សង់​ព្រះ​វិហារ​កាតូលិក ភ្នំពេញ នា​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​១៩៥២

រូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​សួន ព្រម​ទាំង​ព្រះ​វិហារ​កាតូលិក មើល​ពី​វត្ត​ភ្នំ​ដូន​ពេញ

ព្រះ​វិហារ​កាតូលិក​ភ្នំពេញ មើល​ពី​លើ​អាកាស

ព្រះ​វិហារ​កាតូលិក​ភ្នំពេញ មើល​ពី​លើ​អាកាស

សំណង់​ព្រះ​វិហារ​កាតូលិក​ភ្នំពេញ

ទិដ្ឋភាព​នៅ​ខាង​ក្នុង​​ព្រះ​វិហារ​កាតូលិក​ភ្នំពេញ

 

Advertisements

មតិ»

1. Chanty Piseth - ថ្ងៃ​សុក្រ 20 ខែ​មីនា 2015

បច្ចុប្បន្ននៅលើដីដដែលនេះ គេកំពុងសង់ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 21 ខែ​កញ្ញា 2015

ស្ដាយ​ណាស់​។ គួរ​តែ​សាង​សង់​ព្រះ​វិហារ​នេះ​ឡើង​វិញ​។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: