jump to navigation

លោក លី និង​កម្ពុជា ថ្ងៃអង្គារ 24 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback

មរណភាព​របស់​លោក លី ក្វាន់យូ កាល​ពី​ម្សិល​មិញ​នេះ ត្រូវ​បាន​ពិភព​លោក​សម្ដែង​ភាព​សោក​សៅ និង​សោក​ស្ដាយ​លោក នេះ​ជា​តថ​ភាព​នៃ​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ​ស្នាដៃ​របស់​លោក ចំពោះ​ប្រទេស​របស់​លោក​។ ជា​កូន​កោះ​តូច​ៗ ក្លាយ​ជា​ប្រទេស​មាន និង​ស្អាត​ស្អំ​មួយ​លើ​ពិភព​លោក វា​គ្មាន​អ្វី​គួរ​ឲ្យ​ងឿង​ឆ្ងល់​នោះ​ឡើយ​។

ជាមួយ​នឹង​ប្រទេស​កម្ពុជា​វិញ តើ​លោក​លី​ទំនាក់​ទំនង​យ៉ាង​ណា​ដែរ​?

ទំនាក់​ទំនង​របស់​កម្ពុជា និង​សិង្ហបុរី ត្រូវ​បាន​ចាប់​កំណើត​ឡើង​តាំង​ពី​គ្រា​ដំបូង​ៗ​នៃ​កំណើត​ប្រទេស​នេះ (សិង្ហបុរី​) មក​ម្ល៉េះ​។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ ស្ដេច​សោយ​ព្រះ​ទិវង្គត លោក លី ក្វាន់យូ ក៏​បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​មក​កាន់​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ និង​បាន​ថ្លែង​ថា «​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ គឺ​ជា មិត្រ​ភ័ក្ដិ​ដ៏​អស្ចារ្យ​របស់​សិង្ហបុរី​» ព្រះ​អង្គ (​ព្រះ​ករុណា​) គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​នៃ​ទំនាក់​ទំនង​ស្អិត​រមួត​របស់​ប្រទេស​ទាំង​ពីរ​។ លិខិត​លោក លី បាន​បន្ត​។

ព្រះ​ករុណា និង​សម្ដេច​ព្រះ​មហាក្សត្រីយ៍ ព្រះ​អង្គ​ធ្លាប់​ស្ដេច​យាង​ទៅ​ប្រទេស​សិង្ហបុរី និង​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​លោក លី ក្វាន់​យូ និង​លោក​ស្រី កាល​ពី​ឆ្នាំ​១៩៦២​។ រី​ឯលោក លី និង​ភរិយា ព្រម​ទាំង​កូន​​ៗ​របស់​លោក គឺ​នាយក​រដ្ឋមន្ត្រី (សិង្ហបុរី​) បច្ចុប្បន្ន ក៏​ធ្លាប់​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦៧ ផង​ដែរ​។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​លី នៅ​កម្ពុជា លោក​ក៏​បាន​លាន់​សសើរ​ពី​សមិទ្ធិ​របស់​សង្គម​រាស្ត្រ​និយម ហើយ​ថែម​ទាំង​ពោល​ថា «​គាត់​សង្ឃឹម​ថ្ងៃ​ណា​មួយ​សិង្ហបុរី និង​ស្អាត​ដូច​កម្ពុជា (​ភ្នំពេញ​) ដែរ​»​។ តែ​អ្វី​ៗ​បាន​ប្រួល​ប្រែ បច្ចុប្បន្ន​សិង្ហបុរី ដើរ​ឆ្ងាយ​ពី​កម្ពុជា ហៅ​លែង​ឮ​ទៅ​ហើយ​។

ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ព្រះ​​មហា​ក្សត្រីយ៍ ព្រម​ទាំង​លោក លី ក្វាន់យូ និង​លោក​ស្រី ថត​នៅ​ក្នុង​​ពិធី​លៀង​សាយភោជន៍​មួយ​នៅ​ឯ ស្រី តេម៉ាសេក (​Sri Temasek) ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​កាល​ពី​ឆ្នាំ​១៩៦២ នៅ​សិង្ហបុរី

ក្រៅ​ពី​ទំនាក់ទំនង​ស្អិត​រមួត​នេះ លោក​លី ម្នាក់​នេះ (​លី​ ក្វាន់​យូ​) ក៏​ជា​អ្នក​ធ្លាប់​បង្ហាញ​ដាច់​ខាត​នូវ​ជំហ​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​ (​អាស៊ាន​) ផង​ដែរ កាល​ពី​ទសវត្សរ៍​១៩៩០​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេបសៃត៍​វីគីឌា លីគ​​។

ទោះ​បី​យ៉ាងណា​ក្ដី មរណ​ភាព​នៃ​លោក លី ក្វាន់​យូ គឺ​ជា​ការ​បាត់​បង់​នៃ​ពិភព​លោក​មួយ​ដែល​គ្រប់​គ្នា​ប្រហែល​ជា​ត្រូវ​ទទួល​ស្គាល់​។ ប្រជាជន​អាស៊ាន គួរ​តែ​មាន​មោទនភាព ដែល​មាន​លោក​លី ជា​ប្រជាពល​រដ្ឋ​អាស៊ាន ដូច​ពួក​គេ​ដែរ​។ សូម​ជួប​ប្រទះ​តែ​សុគតិ លោក លី ក្វាន់​យូ​៕

លោក លី និង​គ្រួសារ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦៧

លោក លី និ​ងគ្រួសារ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦៧

លោក លី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​នា​ទសវត្សរ៍​១៩៦០

______________________________________________________
អាន​ផង​ដែរ​
១. Big stakes in play for small states
២. Straits Times: Condolences for wife of late Cambodian king

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: