jump to navigation

ទស្សនា​ពិធី​ហែ​ក្បួន​ខួប​បុណ្យ​ជាតិ​វៀតណាម​ទី​៤០ ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in វីដេអូ, Tiếng Việt.
1 comment so far






















________________________________________
មើល​ផង​ដែរ​៖
១. វៀតណាម​ចាត់​ឆ្លង​បុណ្យ​ជាតិ​ខួប​ទី​៧០ យ៉ាង​មហិមា

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស ថ្ងៃពុធ 29 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ພາສາລາວ.
9 comments

នាចុងខែមេសា គ.ស.១៩៦១ នៅឯព្រះរាជអាណាចក្រលាវ មានប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយគឺព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទសម្ដេចព្រះចៅមហាស្រីស្វាងវង្ស ម្ចាស់ជីវិតលាវ តាមបូរាណរាជខត្តិយបវេណីលាវ។ ព្រះចៅមហាជីវិតលាវស្រីស្វាងវង្ស ដែលជាព្រះមហាក្សត្រិយ៍អង្គដំបូងរបស់ព្រះរាជអាណាចក្រលាវនោះ ព្រះអង្គបានសោយព្រះទិវង្គត នាថ្ងៃទី២៩ ខែតុលា គ.ស.១៩៥៩ ឯព្រះបរមរាជវាំងនានគរហ្លួងព្រះបាង។

26490603890_6e977e9f0b_oរហូតទៅដល់ជិតពីរឆ្នាំឯណុះ ទើបព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងប្រារព្ធឡើង។ ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងនេះប្រព្រឹត្តទៅនៅក្នុងខណៈដែលប្រទេសលាវ កំពុងមានសង្គ្រាមស៊ីវិល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត នោះគឺសម្ដេចព្រះឧបយុវរាជ (ព្រះយសហ្លួងបរមរតនកោដ្ឋ កាលគ្រានោះ) ព្រះអង្គក៏មានព្រះវត្តមាននៅក្នុងព្រះរាជពិធីនោះដែរ។

ព្រះរាជពិធីនេះប្រព្រឹត្តឡើងនៅក្នុងព្រះបរមរាជវាំងហ្លួងព្រះបាង ដោយមានការដង្ហែព្រះបរមសពដោយរាជរថនាគក្បាល៧ទៅកាន់វាលព្រះមេរុ នាវត្តធាតុហ្លួង ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង ដោយមានការចូលរួមពីប្រមុខរដ្ឋនៃប្រទេសឥណ្ឌូចិន និងប្រទេសនានាជាច្រើន។ (សូមអានអត្ថបទ៖ អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស)។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានតម្កល់នៅក្នុងព្រះកោដ្ឋមួយធ្វើអំពីឈើខ្លឹមចន្ទន៍ និងបិទមាស។ បច្ចុប្បន្ននេះព្រះកោដ្ឋផ្ទុកព្រះបរមសពព្រះអង្គត្រូវបានរក្សាទុកយ៉ាងល្អ នៅឯវត្តមួយនៃអតីតរាជធានីហ្លួងព្រះបាង របស់លាវ។

ព្រះចៅមហាជីវិតលាវស្រីស្វាងវង្ស ធ្លាប់បានមកបំពេញព្រះរាជទស្សនកិច្ចចម្រើនមេត្រីភាពនៅនគរខ្មែរយើងជាច្រើនលើកច្រើនគ្រា ជាពិសេសក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស កាលពីខែកក្កដា ឆ្នាំ១៩២៨ (សូមអានអត្ថបទ៖  វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស) និង​​ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ កាលពីខែតុលា ឆ្នាំ១៩៤១ ផង​ដែរ​ (សូមអានអត្ថបទ៖  វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ)៕៚

ព្រះបរមសព
ពិធីដង្ហែព្រះបរមសពចេញពីព្រះបរមរាជវាំងទៅកាន់ទៅព្រះមេរុ

ព្រះបរមសពបានទៅដល់ទីព្រះមេរុ

____________________________________________________
អានផងដែរ
១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៣. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. សិល្បៈព្រះមេរុរបស់លាវ
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ

កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៦ ចាប់​ផ្ដើម​នៅ​ម៉ាឡេស៊ី ថ្ងៃអង្គារ 28 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in អាស៊ាន.
20 comments

កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ បានចាប់ផ្ដើមហើយនៅទីក្រុងកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី។ ពិធីបើកកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃចន្ទ ២៧ មេសា ២០១៥ (ម្សិលមិញនេះ) ដោយមានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៧ ដល់ ២៨ ខែមេសា ឆ្នាំ២០១៥។

ឆ្នាំនេះ ជាឆ្នាំពិសេស ដែលប្រទេសអាស៊ានទាំង១០ នឹងរួមបញ្ចូលគ្នាជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងអនុវត្តនៅចុងឆ្នាំនេះផងដែរ។

បណ្ដាមេដឹកនាំប្រទេសទាំង១០ នៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ឬអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំលើកនេះក្រោមប្រធានបទ «ប្រជាជនរបស់យើង, សហគមន៍របស់យើង, ទស្សនវិស័យរបស់យើង»៕


មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍
១៥. ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
១៦. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បើក​ហើយ
១៧. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សិង្ហបុរី
១៨. សិង្ហ​បុរី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣
១៩. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤
២០. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥

ខួប​​ឆ្នាំ​ទី ​៤០ ពិរាល័យ​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ថ្ងៃចន្ទ 27 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់សោយទិវង្គតនាថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៥ នាទីក្រុងប៉េកាំង សាធារណរដ្ឋចិនប្រជាមានិត ក្នុងព្រះជន្ម៧១វស្សា គឺរយៈពេលពីរឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គត្រូវបានរបបសាធារណរដ្ឋខ្មែរបានអនុញ្ញាតឲ្យព្រះអង្គភៀសព្រះកាយទៅប្រទេសចិនមក។

ព្រះអដ្ឋិព្រះអង្គ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវជាព្រះរាជបុត្រ នាំដង្ហែយកមកបញ្ចុះនៅក្នុងព្រះចេតិយជាមួយព្រះអដ្ឋិព្រះករុណា សម្ដេចព្រះ នរោត្ដម សុរាម្រឹត នៅក្នុងព្រះបរមរាជវាំង ចតុម្មុខមង្គល នាឆ្នាំ១៩៧៥។

តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ថ្ងៃអាទិត្យ 26 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
4 comments

ខាង​ក្រោម​នេះ​ជា​គំរូ​តែមប្រិ៍​ប្រៃសណីយ៍ ដែល​ស្រែ​ខ្មុក​បាន​គូស​វាស​ឡើង ក្នុង​ឱកាស​ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូត និង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានីព្រះ​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ខែ​មេសា គ.ស.​២០១៥ នេះ​។

អំពី​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍

តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ នេះ​មាន​ព័ណ៌​មាស (​លឿង​ទុំ​) និង​មាន​ប្រាកដ​ព្រះ​បរម​​ឆាយាល័ក្ខណ៍ ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ព្រះ​​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា កាល​ពី​ពិធី​បរម​រាជា​ភិសេក នៅ​ចំ​កណ្ដាល​។

នៅ​ផ្នែក​ខាង​ឆ្វេង​​លើ​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ផ្ដេក ថា «​ប្រៃសណីយ៍ ២០១៥​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​បន្ទាប់​ថា «​POSTES 2015» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

នៅ​ផ្នែក​ខាង​ស្ដាំ​​​លើ​បង្អស់​មាន​ប្រាកដ​រូប​ត្រា​សញ្ញា​លក្ខណ៍​ឆ្លង​ខួប​ទី​១១១​ឆ្នាំ​ប្រសូត និង​ពី​ខាង​ក្រោម​ត្រា​សញ្ញា​លក្ខណ៍​ខួប​៤០​ឆ្នាំ​ពិរាល័យ​។

នៅ​ផ្នែក​ខាង​ក្រោម​កណ្ដាល មាន​ប្រាកដ​អក្សរ​មូល​ខ្មែរ​ពណ៌​ព្រីង​ទុំ​ ចំនួន​៤​បន្ទាត់​ដែល​មាន​អត្ថន័យ​ថា «ឆ្លង​ខួប​ទី ១១១ ឆ្នាំ​ប្រសូត និង ខួប​ឆ្នាំ​ទី​ ៤០ ពិរាល័យ នៃ សម្ដេច​ព្រះ​មហា​ក្សត្រីយានី ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា មេសា គ.ស.​២០១៥»។

នៅ​ផ្នែក​ខាង​ឆ្វេង​​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ ថា «​១០០០៛​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​ក្រោម​​ថា «​1000R» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

នៅ​ផ្នែក​ខាង​ស្ដាំ​​​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ ថា «​ព្​រះ​រាជាណាចក្រ​កម្ពុជា» និង​អក្សរ​បារាំង​សេស​នៅ​ខាង​ក្រោម​​ថា «​ROYAUME DU CAMBODGE» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

សម្គាល់​៖ ​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​ខាង​លើ​ជា​ការ​ច្នៃ​ប្រឌិត​ទេ មិន​មែន​របស់​ពិត​ប្រាកដ​ដែល​ចេញ​ដោយ​រាជការ​ទេ​៕

____________________________________________________
មើល​ផង​ដែរ​៖
១. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ
២. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី

ម៉ោង​អាស៊ាន​? ថ្ងៃសៅរ៍ 25 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អាស៊ាន.
2 comments

ជា​ថ្មី​ម្ដង​ទៀត មាន​ការ​លើក​ឡើង​មក​វិញ​ស្ដី​អំពី​លទ្ធភាព​នៃ​ការ​កំណត់​ប្រើ​ប្រាស់​ម៉ោង​រួម​គ្នា​មួយ​ដែល​ហៅ​ថា​ម៉ោង​អាស៊ាន ASEAN Common Time (ACT) សម្រាប់​ប្រទេស​ទាំង​១០​នៃ​សមាគម​អាស៊ាន​។ រឿង​នេះ​ជា​រឿង​ថ្មី​ទេ ហើយ​ក៏​មិន​មែន​ថ្មី​ដែរ ដែល​គម្រោង​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ទាំង​អស់​នោះ​។

គម្រៀង​ដែល​ចង់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ម៉ោង​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​អាស៊ាន​នោះ គឺ​ +៨ បន្ថែម​លើ​ម៉ោង​សាកល​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង +៧​ ដូច​គ្នា​នឹង​ប្រទេស​ថៃ វៀតណាម លាវ និង​ឥណ្ឌូណេស៊ី (​ភាគ​កណ្ដាល​)​។ សម្រាប់​ប្រទេស​ដែល​មាន​ម៉ោង +៨ ស្រាប់​គឺ​ម៉ាឡេស៊ី សិង្ហបុរី ប្រុយណេ និង​ហ្វីលីពិនស៍​។

វា​ទំនង​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ពលរដ្ឋ ក៏​ដូច​ជា​ប្រទេស​មួយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នោះ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រទេស​១០​មាន​ពេល​វេលា​ដូច​គ្នា​នោះ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី ម្នាក់​ឯង​មាន​ម៉ោង​រហូត​ដល់​ទៅ​៣ ខុស​គ្នា​ទៅ​ហើយ​នោះ​។ វា​មិន​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែរ​ថា ប្រទេស​ដែល​លើក​ឡើង​ និង​ចង់​ឲ្យ​មាន​ម៉ោង​ដូច​គ្នា​នោះ គឺ​ជា​ប្រទេស​ដែល​មិន​ត្រូវ​ការ​​ផ្លាស់​ប្ដូរ គឺ​មាន​​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​, សិង្ហបុរី និង​ទ្រ​ទ្រង់​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ផង​។

ការ​មាន​ម៉ោង​ខុស​ៗ​គ្នា​នៅ​ក្នុង​ចំណោម​សមាជិក​ប្រទេស​អាស៊ាន វា​ប្រហែល​ជា​មិន​ទាក់ទង​ផល​អវិជ្ជមាន​​ទៅ​លើ​សមាហរណកម្ម​អាស៊ាន​ទេ​។ ហើយ​ការ​ចង់​ផ្លាស់​ប្ដូរ​ពេល​វេលា ដែល​ទាក់​ទង​នឹង​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​ពល​រដ្ឋ​អាស៊ាន ទំនង​ត្រូវ​បាន​សិក្សា​ច្បាស់​ជាង​នេះ ឬ​យ៉ាង​ហោច​ណាស់​សាក​សួរ ប្រជា​មតិ​ពី​ពល​រដ្ឋ​ខ្លួន ដើម្បី​ឲ្យ​ស័ក្ដិសម​ពិត​ប្រាកដ​នូវ​ប្រជា​ធិបតេយ្យ​អាស៊ាន​។ វា​មិន​គួរ​ណា​ឡើយ​ត្រឹម​មេ​ដឹក​នាំ​១០​រូប​មក​ប្រជុំ​គ្នា​ដើម្បី​ដូរ​ម៉ោង​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាជន​រាប់​លាន​នាក់​នោះ​ទេ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ថា​ម៉េច ល្វែង​ម៉ោង​ខុស​គ្នា​?

យួន​លក់​ការ៉េម​នៅ​កែប ថ្ងៃសុក្រ 24 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Tiếng Việt.
2 comments

កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​ឆ្នេរ​កែប នា​ថ្ងៃ​ទី​៣ អ្វី​ដែល​សង្កេត​ឃើញ​នោះ គឺ​ឃើញ​មាន​ជន​ជាតិ​វៀតណាម​ច្រើន​ណាស់ ជិះ​ម៉ូតូ​លក់​ការ៉េម លក់​ទឹក​កក​ឈូស ពេញ​ទាំង​ទី​ឆ្នេរ​កែប យ៉ាង​សេរី​។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ងាយ​ស្រួល​យ៉ាង​នេះ​ទេ​។

បណ្ដា​យួន​លក់​ការ៉េម​ទាំង​នោះ គឺ​ជា​ក្រុម​មក​ថ្មី ដោយ​ម្នាក់​ៗ​មិន​ទាំង​ចេះ​ភាសា​ខ្មែរ​ផង​ទេ​។ ដ្បិត​នៅ​ពេល​សាក​សួរ ពួក​គាត់​មិន​ចេះ​និយាយ​ទេ​។ ទាំង​ម៉ូតូ និង​អក្សរ​សរសេរ​លើ​ធុង​ការ៉េម គឺ​ជា​របស់​វៀតណាម និង​ភាសា​វៀតណាម​ទាំង​អស់​។

មិន​ដឹង​ថា​តើ​អាជ្ញាធរ​កែប​មើល​ឃើញ​នូវ​សកម្មភាព​ទាំង​នោះ​ឬ​យ៉ាង​ណា​ទេ​?

សំណូម​ពរ​ជន​ជាតិ​ខ្មែរ​មេត្តា​កុំ​ទិញ​ការ៉េម​របស់​ពួក​គាត់ ដ្បិត​ជា​ហេតុ​ញ៉ាំង​ឲ្យ​ពួក​គាត់​បន្ត​រស់​នៅ​ដោយ​ខុស​ច្បាប់ និង​រក​ស៊ី​សេរី​ពេញ​ប្រទេស​ខ្មែរ​បែប​នេះ​ទៀត​។ នេះ​មិន​មែន​ជា​ការ​រើស​អើង​ជាតិ​ដទៃ​ទេ​ តែ​គួរ​មាន​ច្បាប់​ទម្លាប់​ចូល​ស្រុក និង​រក​ស៊ី​ត្រឹម​ត្រូវ មិន​មែន​ពាស​វាល​កាល​បែប​នេះ​ទេ​៕

យួន​លក់​ការ៉េម​មាន​បិទ​ម៉ាស ទាំង​ធុង​ៗ​នៅ​ឆ្នេរ​កែប​ខ្មែរ
យួន​លក់​ការ៉េម​មាន​បិទ​ម៉ាស ទាំង​ធុង​ៗ​នៅ​ឆ្នេរ​កែប​ខ្មែរ

______________________________________________________
អាន​ផង​ដែរ​
១. ទៅ​លេង​កែប

%d bloggers like this: