ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព ថ្ងៃព្រហស្បតិ៍ 2 ខែមេសា 2015
Posted by សុភ័ក្ត្រ in ภาษาไทย.trackback
នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នេះ គឺជាថ្ងៃចម្រើនព្រះជន្មសម្ដេចព្រះទេពរតនរាជសុតា ចៅហ្វាមហាចក្រីសិរិន្ធរ រដ្ឋសីមាគុណាករបិយជាតិ ស្យាមបរមរាជកុមារី (ថៃ៖ สมเด็จพระเทพรัตนราชสุดา เจ้าฟ้ามหาจักรีสิรินธร รัฐสีมาคุณากรปิยชาติ สยามบรมราชกุมารี) ឬដែលបរទេសស្គាល់ថាព្រះអង្គម្ចាស់ក្សត្រីយ៍សិរិន្ធរ គម្រប់៥ជុំ (៦០ឆ្នាំ) ប្រទេសថៃបានប្រារព្ធយ៉ាងឧឡាឫកថ្វាយព្រះអង្គ។ ទន្ទឹមនឹងនេះដែរ នាថ្ងៃនេះ រដ្ឋាភិបាលថៃក៏បានចេញធនបត្រគំរូថ្មីប្រភេទ១០០បាទ ដើម្បីអបអរពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គផងដែរ។
ប្រភេទធនបត្រគំរូថ្មីនេះ ត្រូវបានបោះពុម្ពចំនួន១០លានច្បាប់ ហើយដែលចាប់ផ្ដើមចែកចាយឲ្យប្រើប្រាស់នាថ្ងៃនេះ (២ មេសា ២០១៥) គឺជាធនបត្រគំរូទី១៧ ហើយ សម្រាប់ប្រភេទ១០០បាទរបស់ថៃ។ ធនបត្រ១០០បាទគំរូថ្មីនេះ មានដាក់ព្រះឆាយាលក្ខណ៍ព្រះអង្គ (សិរិន្ធរ) ផងដែរ នៅខាងខ្នងនៃធនបត្រ។ គួរបញ្ជាក់ដែរថា កាលពីចុងខែកុម្ភៈ កន្លងមកនេះ រដ្ឋាភិបាលថៃទើបតែបានចេញធនបត្រប្រភេទ១០០បាទនេះផងដែរ ដែលជាគំរូទី១៦។
ក្រៅពីចេញធនបត្រដើម្បីអបអរបុណ្យចម្រើនព្រះជន្មនេះ រដ្ឋាភិបាលថៃក៏បានចេញត្រាសញ្ញាល័ក្សណ៍ចម្រើនព្រះជន្មរបស់ព្រះអង្គផងដែរ៕
ខាងមុខនៃធនបត្រ១០០បាទ គំរូថ្មី
ខាងខ្នងនៃធនបត្រមានដាក់ព្រះឆាយាលក្ខណ៍សម្ដេចព្រះទេព
ត្រាខួប៦០ឆ្នាំនៃថ្ងៃប្រសូតសម្ដេចព្រះទេព
________________________________________________
អានផងដែរ៖
១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
២. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន
៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី
៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន
៦. ធនបត្រ៥០០.០០០បាទ
៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៩. ថៃចេញធនបត្រ៥០០បាទថ្មី អបអរបុណ្យចម្រើនព្រះជន្មព្រះរាជិនី
១០. ថៃចេញធនបត្រមួយឈុតធំថ្មី រំឭកដល់អតីតព្រះមហាក្សត្រិយ៍ រាមាទី៩
១១. ថៃចេញធនបត្រឈុតថ្មី ប្រាកដព្រះបរមឆាយាល័ក្ខណ៍រាមាទី១០
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] ៣. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួ… ៤. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ […]
[…] ________________________________________________ អានផងដែរ៖ ១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន ២. ថៃចេញត្រាសញ្ញល័ក្សណ៍ អបអរបុណ្យស្ដេចខ្លួន ៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ ៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន ៦. ធនបត្រ៥០០.០០០បាទ ៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ ៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ ៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួ… […]
[…] _________________________________________________________________ អានផងដែរ៖ ១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន ២. ថៃចេញធនបត្រ៥០០បាទថ្មី អបអរបុណ្យចម្រើនព្រះជន្មព្រះរាជិនី ៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ ៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី ៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន ៦. ធនបត្រ៥០០.០០០បាទ ៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ ៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ ៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួ… […]
[…] ៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួ… ១០. ថៃចេញធនបត្រមួយឈុតធំថ្មី […]