jump to navigation

ម៉ោង​អាស៊ាន​? ថ្ងៃសៅរ៍ 25 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អាស៊ាន.
trackback

ជា​ថ្មី​ម្ដង​ទៀត មាន​ការ​លើក​ឡើង​មក​វិញ​ស្ដី​អំពី​លទ្ធភាព​នៃ​ការ​កំណត់​ប្រើ​ប្រាស់​ម៉ោង​រួម​គ្នា​មួយ​ដែល​ហៅ​ថា​ម៉ោង​អាស៊ាន ASEAN Common Time (ACT) សម្រាប់​ប្រទេស​ទាំង​១០​នៃ​សមាគម​អាស៊ាន​។ រឿង​នេះ​ជា​រឿង​ថ្មី​ទេ ហើយ​ក៏​មិន​មែន​ថ្មី​ដែរ ដែល​គម្រោង​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ទាំង​អស់​នោះ​។

គម្រៀង​ដែល​ចង់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ម៉ោង​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​អាស៊ាន​នោះ គឺ​ +៨ បន្ថែម​លើ​ម៉ោង​សាកល​។ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង +៧​ ដូច​គ្នា​នឹង​ប្រទេស​ថៃ វៀតណាម លាវ និង​ឥណ្ឌូណេស៊ី (​ភាគ​កណ្ដាល​)​។ សម្រាប់​ប្រទេស​ដែល​មាន​ម៉ោង +៨ ស្រាប់​គឺ​ម៉ាឡេស៊ី សិង្ហបុរី ប្រុយណេ និង​ហ្វីលីពិនស៍​។

វា​ទំនង​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ពលរដ្ឋ ក៏​ដូច​ជា​ប្រទេស​មួយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នោះ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រទេស​១០​មាន​ពេល​វេលា​ដូច​គ្នា​នោះ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី ម្នាក់​ឯង​មាន​ម៉ោង​រហូត​ដល់​ទៅ​៣ ខុស​គ្នា​ទៅ​ហើយ​នោះ​។ វា​មិន​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែរ​ថា ប្រទេស​ដែល​លើក​ឡើង​ និង​ចង់​ឲ្យ​មាន​ម៉ោង​ដូច​គ្នា​នោះ គឺ​ជា​ប្រទេស​ដែល​មិន​ត្រូវ​ការ​​ផ្លាស់​ប្ដូរ គឺ​មាន​​ម៉ាឡេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​, សិង្ហបុរី និង​ទ្រ​ទ្រង់​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ផង​។

ការ​មាន​ម៉ោង​ខុស​ៗ​គ្នា​នៅ​ក្នុង​ចំណោម​សមាជិក​ប្រទេស​អាស៊ាន វា​ប្រហែល​ជា​មិន​ទាក់ទង​ផល​អវិជ្ជមាន​​ទៅ​លើ​សមាហរណកម្ម​អាស៊ាន​ទេ​។ ហើយ​ការ​ចង់​ផ្លាស់​ប្ដូរ​ពេល​វេលា ដែល​ទាក់​ទង​នឹង​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​ពល​រដ្ឋ​អាស៊ាន ទំនង​ត្រូវ​បាន​សិក្សា​ច្បាស់​ជាង​នេះ ឬ​យ៉ាង​ហោច​ណាស់​សាក​សួរ ប្រជា​មតិ​ពី​ពល​រដ្ឋ​ខ្លួន ដើម្បី​ឲ្យ​ស័ក្ដិសម​ពិត​ប្រាកដ​នូវ​ប្រជា​ធិបតេយ្យ​អាស៊ាន​។ វា​មិន​គួរ​ណា​ឡើយ​ត្រឹម​មេ​ដឹក​នាំ​១០​រូប​មក​ប្រជុំ​គ្នា​ដើម្បី​ដូរ​ម៉ោង​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ប្រជាជន​រាប់​លាន​នាក់​នោះ​ទេ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ថា​ម៉េច ល្វែង​ម៉ោង​ខុស​គ្នា​?

Advertisements

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​មីនា និង​មេសា មាន​ ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ, ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ, ខួប​៤៥​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០, អតីត​កាល​នៃ​ភាព​ចង​ចាំ​៖ ព្រះ​វិហារ​កាតូលិក​ភ្នំពេញ, លោក លី និង​កម្ពុជា, ពិធី​លៀង​អាហារ​ពេល​ល្ងាច​របស់​មង្គល​ការ​លាវ, លោ​កស្រី​​ពុង ឈី​វ​កេក ​បដិសេធ​​តំណែង​​សមាជិក​​ទី៩​នៃ​​គ.ជ.ប​​ថ្មី​, ក្ដី​សង្ឃឹម​នៃ​សករាជ​ថ្មី​របស់​កម្ពុជា​ត្រូវ​បាន​រលាយ​បាត់​បង់, ព្រះ​ករុណា​ សុរាម្រឹត ស្ដេច​ព្រះ​រាជានុញ្ញាត​ភ្ញៀវ​បរទេស​ក្រាប​បង្គំ​គាល់, ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ, យួន​លក់​ការ៉េម​នៅ​កែប, ម៉ោង​អាស៊ាន​?, ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ, តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី, ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស​។ […]

2. ថា​ម៉េច ល្វែង​ម៉ោង​ខុស​គ្នា​? | ស្រែ​ខ្មុក - ថ្ងៃសុក្រ 7 ខែកក្កដា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: