jump to navigation

តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ថ្ងៃ​អាទិត្យ 26 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ខាង​ក្រោម​នេះ​ជា​គំរូ​តែមប្រិ៍​ប្រៃសណីយ៍ ដែល​ស្រែ​ខ្មុក​បាន​គូស​វាស​ឡើង ក្នុង​ឱកាស​ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូត និង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានីព្រះ​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា ខែ​មេសា គ.ស.​២០១៥ នេះ​។

អំពី​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍

តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ នេះ​មាន​ព័ណ៌​មាស (​លឿង​ទុំ​) និង​មាន​ប្រាកដ​ព្រះ​បរម​​ឆាយាល័ក្ខណ៍ ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ព្រះ​​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា កាល​ពី​ពិធី​បរម​រាជា​ភិសេក នៅ​ចំ​កណ្ដាល​។

នៅ​ផ្នែក​ខាង​ឆ្វេង​​លើ​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ផ្ដេក ថា «​ប្រៃសណីយ៍ ២០១៥​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​បន្ទាប់​ថា «​POSTES 2015» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

នៅ​ផ្នែក​ខាង​ស្ដាំ​​​លើ​បង្អស់​មាន​ប្រាកដ​រូប​ត្រា​សញ្ញា​លក្ខណ៍​ឆ្លង​ខួប​ទី​១១១​ឆ្នាំ​ប្រសូត និង​ពី​ខាង​ក្រោម​ត្រា​សញ្ញា​លក្ខណ៍​ខួប​៤០​ឆ្នាំ​ពិរាល័យ​។

នៅ​ផ្នែក​ខាង​ក្រោម​កណ្ដាល មាន​ប្រាកដ​អក្សរ​មូល​ខ្មែរ​ពណ៌​ព្រីង​ទុំ​ ចំនួន​៤​បន្ទាត់​ដែល​មាន​អត្ថន័យ​ថា «ឆ្លង​ខួប​ទី ១១១ ឆ្នាំ​ប្រសូត និង ខួប​ឆ្នាំ​ទី​ ៤០ ពិរាល័យ នៃ សម្ដេច​ព្រះ​មហា​ក្សត្រីយានី ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា មេសា គ.ស.​២០១៥»។

នៅ​ផ្នែក​ខាង​ឆ្វេង​​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ ថា «​១០០០៛​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​ក្រោម​​ថា «​1000R» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

នៅ​ផ្នែក​ខាង​ស្ដាំ​​​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ ថា «​ព្​រះ​រាជាណាចក្រ​កម្ពុជា» និង​អក្សរ​បារាំង​សេស​នៅ​ខាង​ក្រោម​​ថា «​ROYAUME DU CAMBODGE» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​ស​ចម្រុះ​ផ្ទៃ​មេឃ។

សម្គាល់​៖ ​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​ខាង​លើ​ជា​ការ​ច្នៃ​ប្រឌិត​ទេ មិន​មែន​របស់​ពិត​ប្រាកដ​ដែល​ចេញ​ដោយ​រាជការ​ទេ​៕

____________________________________________________
មើល​ផង​ដែរ​៖
១. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ
២. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី

Advertisements

មតិ»

1. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ ន - ថ្ងៃ​ពុធ 29 ខែ​មេសា 2015
2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016
3. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃ​ពុធ 9 ខែ​មីនា 2016
4. កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2016

[…] ព្រះរាជានុកោដ្ឋ ៤. តែមប្រិ៍អនុស្សាវរីយ៍ឆ្លងខួបទី១១១ ឆ…៥. ខួបឆ្នាំទី១១០ បរមរាជាភិសេក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: