jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស ថ្ងៃពុធ 29 ខែ​មេសា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ພາສາລາວ.
trackback

នាចុងខែមេសា គ.ស.១៩៦១ នៅឯព្រះរាជអាណាចក្រលាវ មានប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយគឺព្រះរាជពិធីថ្វាយព្រះភ្លើងព្រះករុណា ព្រះបាទសម្ដេចព្រះចៅមហាស្រីស្វាងវង្ស ម្ចាស់ជីវិតលាវ តាមបូរាណរាជខត្តិយបវេណីលាវ។ ព្រះចៅមហាជីវិតលាវស្រីស្វាងវង្ស ដែលជាព្រះមហាក្សត្រិយ៍អង្គដំបូងរបស់ព្រះរាជអាណាចក្រលាវនោះ ព្រះអង្គបានសោយព្រះទិវង្គត នាថ្ងៃទី២៩ ខែតុលា គ.ស.១៩៥៩ ឯព្រះបរមរាជវាំងនានគរហ្លួងព្រះបាង។

26490603890_6e977e9f0b_oរហូតទៅដល់ជិតពីរឆ្នាំឯណុះ ទើបព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងប្រារព្ធឡើង។ ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងនេះប្រព្រឹត្តទៅនៅក្នុងខណៈដែលប្រទេសលាវ កំពុងមានសង្គ្រាមស៊ីវិល។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត នោះគឺសម្ដេចព្រះឧបយុវរាជ (ព្រះយសហ្លួងបរមរតនកោដ្ឋ កាលគ្រានោះ) ព្រះអង្គក៏មានព្រះវត្តមាននៅក្នុងព្រះរាជពិធីនោះដែរ។

ព្រះរាជពិធីនេះប្រព្រឹត្តឡើងនៅក្នុងព្រះបរមរាជវាំងហ្លួងព្រះបាង ដោយមានការដង្ហែព្រះបរមសពដោយរាជរថនាគក្បាល៧ទៅកាន់វាលព្រះមេរុ នាវត្តធាតុហ្លួង ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង ដោយមានការចូលរួមពីប្រមុខរដ្ឋនៃប្រទេសឥណ្ឌូចិន និងប្រទេសនានាជាច្រើន។ (សូមអានអត្ថបទ៖ អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស)។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានតម្កល់នៅក្នុងព្រះកោដ្ឋមួយធ្វើអំពីឈើខ្លឹមចន្ទន៍ និងបិទមាស។ បច្ចុប្បន្ននេះព្រះកោដ្ឋផ្ទុកព្រះបរមសពព្រះអង្គត្រូវបានរក្សាទុកយ៉ាងល្អ នៅឯវត្តមួយនៃអតីតរាជធានីហ្លួងព្រះបាង របស់លាវ។

ព្រះចៅមហាជីវិតលាវស្រីស្វាងវង្ស ធ្លាប់បានមកបំពេញព្រះរាជទស្សនកិច្ចចម្រើនមេត្រីភាពនៅនគរខ្មែរយើងជាច្រើនលើកច្រើនគ្រា ជាពិសេសក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស កាលពីខែកក្កដា ឆ្នាំ១៩២៨ ផងដែរ៕ (សូមអានអត្ថបទ៖  វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស)

ព្រះបរមសព
ពិធីដង្ហែព្រះបរមសពចេញពីព្រះបរមរាជវាំងទៅកាន់ទៅព្រះមេរុ

ព្រះបរមសពបានទៅដល់ទីព្រះមេរុ

____________________________________________________
អានផងដែរ
១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្សត្រិយ៍អង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៣. អភូតហេតុថ្ងៃថ្វាយព្រះភ្លើងម្ចាស់ជីវិតលាវ ស្រីស្វាងវង្ស
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. សិល្បៈព្រះមេរុរបស់លាវ

មតិ»

1. អភូត​ហេតុ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ម្ចាស់​ជីវិត​លាវ ស្រី​ស្វាងវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2015

[…] មក រាជការ​លាវ ក៏​បាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្… តាម​រាជ​បវេណី​។ […]

2. ម្ចាស់​ជីវិត ស្រី​ស្វាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្ម - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2015

[…] […]

3. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​មេសា 2015

[…] […]

4. វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស | ស្រែ​ខ្មុ - ថ្ងៃចន្ទ 27 ខែកក្កដា 2015

[…] […]

5. សិល្បៈ​ព្រះ​មេរុ​របស់​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែធ្នូ 2015

[…] […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: