jump to navigation

ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល ថ្ងៃ​អង្គារ 5 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, រាជអាណាចក្រថៃ – នាព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០១៥ នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេសរាមាធិបតី ចក្រីនរបតិន្ទ្រ ស្យាមមិន្ទ្រាធិរាជ បរមនាថបពិត្រ ព្រះមហាក្សត្រិយ៍នៃរាជអាណាចក្រថៃ ព្រះអង្គស្ដេចយាងបង្ហាញព្រះភក្ត្រក្នុងព្រះរាជពិធីឆ្លងគ្រងរាជ្យសម្បត្តិព្រះអង្គខួបលើកទី៦៥ឆ្នាំ ឬភាសាថៃហៅថាព្រះរាជពិធីឆត្រមង្គល។ នេះជាការបង្ហាញព្រះភក្ត្រដ៏កម្រមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលព្រះអង្គកំពុងប្រឈួន។ ប្រជារាស្ត្រថៃច្រើនម៉ឺននាក់ដែលស្មោះស្ម័គ្រនឹងមហាក្សត្រិយ៍ខ្លួនបាននាំគ្នាចេញមកតាមដងផ្លូវដើម្បីថ្វាយព្រះពរដល់ព្រះអង្គ។

ព្រះករុណា ភូមិពល អតុល្យតេជ គឺជាមហាក្សត្រិយ៍ដែលគ្រងរាជ្យយូរជាងគេបំផុតក្នុងលោក បច្ចុប្បន្នព្រះអង្គមានព្រះជន្ម៨៨ព្រះវស្សាហើយ។

ចាប់ពីម៉ោងប្រមាណ១០ និង៣០នាទីព្រឹកមិញនេះ ព្រះមហាក្សត្រិយ៍ថៃ រួមនិងរាជវង្សានុវង្ស, សេនាបតី ខ្ញុំរាជការថៃ បានមកជួបប្រជុំគ្នាឯព្រះទីនាំងអម្រិន្ទវិនិច្ឆ័យ នៃព្រះបរមរាជវាំងក្រុងបាងកក ជាទីប្រារព្ធពិធី ដែលមានព្រះសង្ឃព្រះពុទ្ធសាសនាថ្នាក់រាជាគណៈចំនួន២០អង្គ ថ្វាយព្រះពរ។ បន្ទាប់មកក៏មានពិធីសក្ការបូជាគ្រឿងរាជកកុធភណ្ឌ ដែលជាគ្រឿងសម្រាប់ព្រះមហាក្សត្រិយ៍ថៃ តាមបែបព្រាហ្មណ៍សាសនា អមដោយការបាញ់កាំភ្លើងធំចំនួន២១ ណាត់ពីសំណាក់កងទាហានជើងគោក ជើងទឹក និងជើងអាកាសរបស់ថៃផងដែរ។

ព្រះករុណា ភូមិពល អតុល្យតេជ ព្រះអង្គស្ដេចឡើងគ្រងរាជ្យជាមហាក្សត្រិយ៍ថៃកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥០ ជារជ្ជកាលទី៩ ឬរាមាទី៩ នៃចក្រីវង្សរបស់ថៃ ស្នងបន្តពីព្រះជេដ្ឋារបស់ព្រះអង្គ៕៚

ទិដ្ឋភាពព្រះរាជពិធី (រូបភាព៖ អ្នកចាត់ការ)

ព្រះមហាក្សត្រិយ៍ថៃ

ព្រះមហាក្សត្រិយ៍ថៃ

ទិដ្ឋភាពព្រះរាជពិធី

កងទាហានថៃបាញ់កាំភ្លើងធំ២១ណាត់ថ្វាយព្រះកិត្តិយស

ប្រជារាស្ត្រថៃចេញមកថ្វាយព្រះពរព្រះមហាក្សត្រិយ៍ខ្លួន

__________________________________________________
អានផងដែរ
១. «ព្រះសែងខ័ឌ្តជ័យស្រី» គ្រឿងរាជកកុធភ័ណ្ឌថៃដែលមានកំណើតនៅស្រុកខ្មែរ
២. គ្រឿងរាជកកុធភ័ណ្ឌនៃនគរក្រុងស្យាម
៣. ស្ដេចថៃបង្ហាញព្រះភក្ត្រក្នុងថ្ងៃឆត្រមង្គល
៤. វីដេអូប្រវត្តិសាស្ត្រ៖ ព្រះរាជពិធីបរមរាជាភិសេក ព្រះចៅផែនដីក្រុងស្យាម រាមាទី៩

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: