jump to navigation

អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ថ្ងៃចន្ទ 11 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
trackback

បង​ប្អូន​ខ្មែរ​យើង​មិន​តិច​ទេ ដែល​មិន​ដឹង​នៅ​ពេល​គេ​ហៅ​គ្នា (​សម្រាប់​អ្នក​មាន​សែ​ស្រឡាញ​ចិន​) ថា អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម​… ។ល។ និង​។ល។​ ជា​ពិសេស​សម្រាប់​កូន​ខ្មែរ ដែល​ទៅ​មាន​គ្រួសារ​ជា​កូន​កាត់​ចិន​នោះ គឺ​ច្បាស់​ជា​វិល​ក្បុង​ហើយ​ មិន​ដឹង​នរណា​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​ទេ​។ គាប់​ជួន​ស្រែ​ខ្មុក​ក៏​មាន​ជាប់​សែ​ស្រឡាយ​ចិន​ខ្លះ​ៗ​ដែរ ហេហេ… តែ​នៅ​វិល​ក្បុង​ម្ដង​ៗ ដ្បិត​មិន​សូវ​ស៊ាំ ហើយ​ជួន​កាល​ហៅ​តាម​ខ្មែរ គឺ​ពិត​ជា​ស្រួល​ជាង​។

សង្គម​ខ្មែរ​រស់​ជាប់​នឹង​ជន​ជាតិ​ចិន ដែល​មក​រស់​នៅ​ស្រុក​យើង​ច្រើន​សតវត្សរ៍​មក​ហើយ ហើយ​វា​ប្រាកដ​ណាស់​ពិត​ជា​មាន​ទំនាក់​ទំនង​ឆ្លង​វប្បធម៌​ទៅ​វិញ​ទៅ​មក ដែល​នេះ​មិន​ជា​ប្រការ​សំខាន់​ទេ​។ សំខាន់​គួរ​រស់​នៅ​ជាមួយ​គ្នា ប្រកប​ដោយ​ការ​យល់​យោគ​អធ្យាស្រ័យ និង​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ការ​ស្រេច​។ សម័យ​ដើម​មិញ​ជន​ជាតិ​ខ្មែរ​ដើម​កំណើត​ចិន​ទាំង​នោះ ក៏​ជា​អ្នក​ជួយ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។

ណាស់​ហើយ ងាក​មក​និយាយ​រឿង​សព្វនាម​​ដែល​ហៅ​សម្គាល់​ពូ​មីង​មា​យាយ​តា តាម​ជន​ជាតិ​ចិន ដែល​យើង​ឮ​ស្ទើរ​រាល់​ថ្ងៃ​វិញ ថា​តើ​មាន​ន័យ​អ្វី​ខ្លះ​?

មនុស្ស​មួយ​ចំនួន​ហៅ​តាម​តែ​ចាស់​ៗ​ឲ្យ​ហៅ តែ​ក្នុង​ចិត្ត​វិញ ប្រហែល​នៅ​ឆ្ងល់ អេ​! នរណា​ជា​នរណា​? មិន​ដឹង​ច្បាស់​។ ការ​ហៅ​តាម​ទំនៀម​ចិន (​ចិន​នៅ​ទី​នេះ គឺ​សំដៅ​ដល់​ចិន​ទាជីវ ដែល​មាន​ច្រើន​លើស​លុប​នៅ​កម្ពុជា​) គឺ​មាន​ការ​បែង​ចែក​គ្នា​រវាង​ខាង​ឪពុក និង​ខាង​ម្ដាយ គឺ​មិន​ដូច​ខ្មែរ​យើង​ទេ​។

ខាង​ក្រោម​នេះ​ស្រែ​ខ្មុក​សូម​លើក​ឧទាហរណ៍​មួយ​ចំនួន បើ​មាន​ការ​ខុស​លើស​លួស​អី​សូម​អភ័យ​និង​ជួយ​ប្រាប់​គ្នា​ផង ដើម្បី​យក​ទៅ​កែ​លម្អ​។

ក. ខាង​ឪពុក

  • ឪពុក​របស់​ឪពុក​ (​តា​) ហៅ​ថា «​កុង​»* ឯ​ម្ដាយ​របស់​ឪពុក (​យាយ​) ហៅ​ថា «​ម៉ា​» (​តែ​បើ​ចង់​បែង​ចែក អាច​ហៅ​ថា «​ឡៃ​កុង ឡៃម៉ា​» តែ​តាម​សង្កេត​ដូច​ជា​មិន​សូវ​ឃើញ​ហៅ​ប៉ុន្មាន​ទេ​)
  • កុង​ម៉ា​របស់​ឪពុក (ទួត​) ​ហៅ​ថា «​ឡៅ​កុង ឡៅ​ម៉ា​»
  • ឡៅ​កុង​ឡៅ​ម៉ា​របស់​ឪពុក (​លួត​) ហៅ​ថា «​ឡៅចូវ​កុង ឡៅចូវ​ម៉ា​»
  • បង​ប្រុស​របស់​ឪពុក (​អ៊ុំ​) ហៅ​ថា «​​ប៉ិ​» ប្រពន្ធ​របស់​អា​ប៉ិ​គឺ «​អឹម​» អ្នក​ខ្លះ​ហៅ​ «​អ៊ីម​»
  • ប្អូន​ប្រុស​របស់​ឪពុក (​ពូ​) ហៅ​ថា «​ចឹក​» អ្នក​ខ្លះ​ហៅ​ «​ហ្ជេក​» ប្រពន្ធ​របស់​អា​ហ្ជេក​គឺ «​សឹម​» អ្នក​ខ្លះ​ហៅ​ «​ស៊ីម​»
  • បង​ស្រី និង​ប្អូន​ស្រី​របស់​​ឪពុក (​អ៊ុំ និង​មីង​) ហៅ​ដូច​គ្នា​ថា «កូវ​» ចំណែក​ឯ​ប្ដី​របស់​អា​កូវ​នោះ គឺ «​ធៀ​» ឬ​អ្នក​ខ្លះ​ហៅ «​កូវ​ធៀ​»
  • ប្រសិន​បើ​បង​ប្អូន​របស់​អា​កុង​អា​ម៉ា ត្រូវ​ហៅ​ពួក​គាត់​ដូច​នឹង​ឪពុក​យើង​ហៅ​ដែរ តែ​ត្រូវ​បន្ថែម​ពាក្យ​ថា «​ឡៅ​» ដូច​ជា​៖ ឡៅ​ប៉ិ​, ឡៅ​កូវ​, ឡៅ​អ៊ឹម (​បើ​មាន​ពាក្យ​ឡៅ​នេះ​ហើយ​មិន​បាច់​និយាយ​ «អា​» ពី​មុខ​ទេ​) ឬ​គ្រួសារ​ខ្លះ​ហៅ​ថា «​កុង​ ម៉ា​» បាន​តែ​ម្ដង ដ្បិត​មាន​បណ្ដា​ស័ក្ដិ​ស្មើ​នឹង​តា​យាយ​យើង​ដែរ (​នេះ​តាម​ទម្លាប់​គ្រួសារ​ទេ​)​។
  • ប្រសិន​បើ​ឪពុក​មាន​បង​ប្អូន​​ច្រើន​នាក់​វិញ​​ ត្រូវ​ហៅ​តាម​លំដាប់​អាយុ ដោយ​បែក​ចែក​ប្រុស​និង​ស្រី​។
  • ចំពោះ​ស្ត្រី​ដែល​ទៅ​រស់​នៅ​ខាង​ស្វាមី មាន​ឋានៈ​គឺ​ដូច​ជា​កូន​របស់​ស្ត្រី​នោះ គឺ​ត្រូវ​ហៅ​សមាជិក​ខាង​ស្វាមី ដូច​កូន​របស់​ខ្លួន​ហៅ​ដែរ​​។ ភាសា​សាមញ្ញ គឺ ហៅ​តាម​កូន​។

*​ ជា​ទូទៅ​អាច​បន្ថែម​សព្វនាម «​អា​» នៅ​ខាង​មុខ​បាន​ទាំង​អស់ ដូច​ជា អា​កុង អា​ម៉ា អា​ហ៊ា​… ។ល។

អាន​ត

________________________________________________
អាន​ផង​ដែរ​៖
១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​)
២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​)

Advertisements

មតិ»

1. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែមិថុនា 2015

[…] […]

2. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] អាន​ផង​ដែរ​៖ ១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា…២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​ឧសភា និង​មិថុនា​ វិញ មាន​ ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ, ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល, អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា…, ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍, ព្រះ​រាជ​សារ​ស្ដេច​ថៃ​រឿង​រ៉ាវ​ខ្មែរ, ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា, អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​), ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: