jump to navigation

ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ ថ្ងៃពុធ 20 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​​ប្រទេស​៖ ក្រុង​ស្យាម – ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​ចៅ ភូមិ​ពល អតុល្យ​តេជ បាន​ប្រោស​ព្រះ​រាជានុញ្ញាត​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ចាត់​សាង​អនុស្សាវរីយ៍​ដ៏​ធំ​សម្បើម​អស្ចារ្យ​មួយ ហើយ​បាន​ព្រះ​រាជ​ទាន​នាម​ថា «​ឧទ្យាន​រាជ​ភ័ក្ដិ​» (​ថៃ​៖ อุทยานราชภักดิ์)​ ដើម្បី​រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍​របស់​ថៃ​។

កាល​ពី​ពេល​ថ្មី​ៗ​ពិធី​បួង​សួង​សាង​សង់​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» ដែល​មាន​ន័យ​ថា​ទី​កន្លែង​ស្មោះ​ស្ម័គ្រ​ព្រះ​ចៅ​ផែន​ដី​នោះ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​កង​ទ័ព​ជើង​គោក​របស់​ថៃ ហើយ​ដែល​មាន​បណ្ដា​ជន​ជាតិ​ថៃ​ជា​ច្រើន​នាក់​ចូល​រួម​បរិច្ចាគ​ដើម្បី​សាង​សង់​​ឧទ្យាន​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ថ្មី​មួយ​ទៀត​របស់​ថៃ​នេះ​។

«​ឧទ្យាន​រាជ​ភ័ក្ដិ​» នឹង​ត្រូវ​សាង​សង់​ឡើង​នៅ​ក្នុង​បរិវេណ​ផ្ទៃ​ដី​របស់​កង​ទ័ព​ជើង​គោក​ថៃ ដែល​ស្ថិត​នៅ​តំបន់​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ ដើម្បី​ធ្វើ​ជា​ទី​តាំង​ប្រកប​ពិធី​សំខាន់​ៗ​របស់​កង​ទ័ព​ជើង​គោក​ថៃ ទទួល​ភ្ញៀវ​សំខាន់​នានា ដែល​មក​ទស្សនា​កង​ទ័ព​ជើង​គោក​ថៃ​ជា​ផ្លូវ​ការ និង​ធ្វើ​ជា​កន្លែង​ទេសចរណ៍​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ថៃ​ផង​ដែរ​។

សម្រាប់​ការ​សាង​សង់​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» នេះ រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​របស់​ថៃ ចំនួន​៧​ព្រះ​អង្គ នឹង​ត្រូវ​សាង​សង់​ឡើង​យ៉ាង​ធំ ដោយ​ក្នុង​នោះ​មាន៖

  1. ព្រះ​ចៅ​រាម​កំហែង (​សម័យ​ក្រុង​សុខោទ័យ​)​,
  2. សម្ដេច​ព្រះ​នរេឝួរ​មហា​រាជ​ (សម័យ​ក្រុង​ស្រី​អយុធ្យា​),
  3. សម្ដេច​ព្រះ​នារាយណ៍​មហា​រាជ​ (សម័យ​ក្រុង​ស្រី​អយុធ្យា​),
  4. សម្ដេច​ព្រះ​ចៅ​តាកសិន​មហា​រាជ (​សម័យ​ក្រុង​ធន​បុរី​),
  5. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ (​រាមា​ទី​១​) (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​)​,
  6. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៤​) (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​) និង
  7. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៥​)​ (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​)៕

គម្រោង​សាង​សង់ «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍​ថៃ
ពិធី​បួង​សួង​ចាត់​សាង​សង់ «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍​ថៃ
ពិធី​បួង​សួង​ចាត់​សាង​សង់ «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍​ថៃ

___________________________________________________
អាន​ផង​ដែរ​៖
១. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ
២. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ
៣. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣
៤. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ
៥. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ

Advertisements

មតិ»

1. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែកក្កដា 2015

[…] នានា​​ប្រទេស​៖ ក្រុង​ស្យាម – រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ​សម្រាប់​គ្រោង​ការណ៍​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» (​ថៃ​៖ อุทยานราชภักดิ์)​ ដែល​ផ្ដួច​ផ្ដើម​ដោយ​ក្រសួង​ការពារ​ជាតិ​ថៃ​នោះ ត្រូវ​បាន​ក្រុម​ជាង​ជំនាញ​ៗ​របស់​ថៃ​សាង​រួច​ស្រេច​ហើយ​។ រូប​សំណាក​ទាំង​៧​អង្គ​ក៏​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថ​យន្ត​ពី​បណ្ដា​ខេត្ត​នានា​​ដែល​ចាត់​សាង មក​កាន់​​បរិវេណ​ផ្ទៃ​ដី​របស់​កង​ទ័ព​ជើង​គោក​ថៃ ដែល​ស្ថិត​នៅ​តំបន់​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ ដែល​ជា​ទី​តម្កល់​រូប​សំណាក​ រួច​ស្រេច​ផង​ដែរ មក​ដល់​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥ ​នេះ​​។ […]

2. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែសីហា 2015

[…] គឺ​សាង​ឡើង​ក្នុង​គម្រោង «​ឧទ្យាន​រាជ​ភ័ក្ដិ​» […]

3. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] នៅ​ប្រទេស​ក្បែរ​ៗ​កម្ពុជា​យើង​នេះ ទាំង​ប្រទេស​ប្រកាន់​របប​ក្សត្រិយ៍​ក្ដី របប​កុម្មុយនីស្ដ​ក្ដី សុទ្ធ​តែ​នាំ​គ្នា​សាង​រូប​សំណាក​អតីត​ក្សត្រិយ៍​នៃ​ប្រទេស​គេ​រៀង​ៗ​ខ្លួន ក្នុង​ហេតុ​ផល​ជាតិ​និយម​។ ថ្មី​ៗ​នេះ ពិភព​លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ឧទ្យាន​រាជ​ភ័ក្ដិ ដែល​កំពុង​សាង​សង់​ដោយ​កង​ទ័ព​ថៃ នៅ​ប្រទេស​ថៃ ដែល​ក្នុង​នោះ បាន​សាង​ឡើង​នូវ​ព្រះ​បរម​រូប​ស្ដេច​ថៃ​យ៉ាង​ធំ​សម្បើម​អស្ចារ្យ​រហូត​ដល់​ទៅ​៧​ព្រះ​អង្គ តាម​សម័យ​កាល​នានា​នៃ​ប្រវត្តិសាស្ត្រ​ថៃ​ ដោយ​ទំនង​យក​តាម​លំនាំ​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​៣​អង្គ របស់​ភូមា​។ […]

4. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃពុធ 19 ខែសីហា 2015

[…] នា​មណ្ឌល​ពិធី​ឧទ្យាន​រាជ​ភ័ក្ដិ ស្រុក​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ […]

5. ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ ២. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ ៣. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດ​ຂຶ້ນ​ຢ່າງ​ຍິ່ງ​ໃຫຍ່​ມີ​ມວນ​ຊົນ​ເຂົ້າ​ຮ່ວມ​ນັບ​ໝື່ນ […]

6. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] ក្រុង​ស្យាម – ឧទ្យាន​ «​រាជ​ភ័ក្ដិ​» […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

8. មក​មើល​ព្រះ​ភ័ក្ត្រ​ព្រះ​ចៅ​អធិរាជ​​ង្វៀន នៃ​ក្រុង​យួន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែសីហា 2016

[…] ___________________________________________________ អានផងដែរ៖ ១. មកមើលច្បាស់ៗ មុខមាត់នៃរូបសំណាកក្សត្រិយ៍ថៃទាំង៧អង្គ ២. រូបសំណាកធំៗនៃអតីតក្សត្រិយ៍ប្រទេសអាស៊ានចំនួន៣ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: