jump to navigation

ព្រះ​រាជ​សារ​ស្ដេច​ថៃ​រឿង​រ៉ាវ​ខ្មែរ ថ្ងៃ​អង្គារ 26 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

នៅ​វេលា​មួយ​នោះ នគរ​កម្ពុជា​ធ្លាក់​ខ្លួន​យ៉ាង​ដុន​ដាប ក្លាយ​ជា​នគរ​ចំណុះ​ម្ដង​យួន ម្ដង​សៀម​​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​​, ព្រះ​រាជា​ខ្មែរ ខិត​ខំ​រក្សា​ផែន​ដី ដែល​នៅ​សេស​សល់ កុំ​ឲ្យ​បាត់​បង់​បន្ត​ទៀត និង​ជា​ចុង​ក្រោយ​រក​កល​ដើម្បី​ដោះ​ដៃ​ចេញ​ពី​ប្រទេស​ទាំង​ពីរ និង​បន្ត​រក្សា​បាន​ផែន​ដី​ខ្មែរ​នៅ​ក្នុង​ផែន​ទី​លោក រហូត​មក​ដល់​សព្វ​ថ្ងៃ បើ​ទោះ​បី​ជា​ផ្ទៃ​ដី​មួយ​ផ្នែក​របស់​ព្រះ​នគរ ត្រូវ​បាត់​បង់​ក៏​ចុះ​។

ខាង​ក្រោម​នេះ ជា​ព្រះ​រាជ​ហត្ថលេខា​ស្ដេច​សៀម​មួយ​ព្រះ​អង្គ ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចមក្លៅ​ចៅ​យួហួ ដែល​ទ្រង់​ធ្វើ​ផ្ញើ​ដល់​ព្រះ​ចៅ​ណងយ៉ាធើ ក្រុម​ហ្លួង​តម្រុង​រាជានុភាព ទាក់​ទង​នឹង​ឯកសារ​ចាស់​ៗ ដែល​ទាក់​ទិន​នឹង​ខ្មែរ ហើយ​ដែល​មាន​គុណ​តម្លៃ​ខាង​ពង្សាវតារ​ដ៏​មហា​សាល​។

ដើម្បី​ចែក​រំលែក​ទុក​ជា​មេ​រៀន​ និង​ចំណេះ​ដឹង ស្រែ​ខ្មុក​សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ នូវ​ព្រះ​រាជ​ហត្ថលេខា​នេះ​ដូច​ត​ទៅ​៖

ព្រះ​ទីនាំង​អម្ពរ​ស្ថាន
ថ្ងៃ​ទី​២៨ សីហា រតនកោសិន្ទ្រ ស័ក​១២៨

មក​ដល់​ក្រុម​ហ្លួង​តម្រុង​រាជានុភាព

                 បាន​ទទួល​សំបុត្រ​ចុះ​ថ្ងៃ​ម្សិញ​មិញ​នេះ ទាក់​ទង​នឹង​សារ​ត្រា​តាំង​ថ្វាយ​អង្គ​នរោត្ដម កាល​ដែល​នៅ​ជា​មហា​ឧបរាជ កាល​ពី​ឆ្នាំ​វក ទោ​ស័ក ចុល្ល​សករាជ​១២២២ ហើយ​ដែល​បណ្ដា​ឯកសារ​ចាស់​ៗ​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​មក​ឲ្យ​មើល​។ ដោយ​សារ​សឹក​យួន​នៅ​ក្រុង​ខ្មែរ​នោះ ពេល​ដែល​អង្គ​ព្រះ​ហរិរក្ស​ពិរាល័យ​ទៅ ហើយ​អង្គ​នរោត្ដម​រក្សា​ស្ដី​ទី​នោះ បាន​អាន​ហើយ និង​បាន​យល់​ច្បាស់​ល្អ​ណាស់​។ រឿង​នេះ​ភ្ជាប់​គ្នា​ជាមួយ​នឹង​សុភ​អក្សរ​របស់​ព្រះ​ហរិរក្ស ដែល​ឲ្យ​ចៅ​ពញា​អភ័យ​ភូបេស្រ​បក​ប្រែ​កាល​ពី​គ្រា​មុន អាច​នឹង​យក​មក​រក្សា​ភ្ជាប់​ជាមួយ​គ្នា​បាន បើ​ទោះ​បី​ជា​មិន​មាន​វគ្គ​ដំបូង​មក​ក៏​ដោយ ក៏​គង់​បាន​នៅ​វគ្គ​ចុង​ក្រោយ​សម្ដេច​ព្រះ​ហរិរក្ស រហូត​ដល់​ទ្រង់​ពិរាល័យ​។ ហើយ​បន្ត​ទៅ​នេះ ក៏​គួរ​នឹង​មាន សូម​ស្រាវ​ជ្រាវ​យក​មក​បញ្ចូល​គ្នា ឃើញ​ថា​ជា​ជំនួយ​យ៉ាង​ច្រើន​ដល់​ពង្សាវតារ ដែល​បាន​ចុះ​ក្នុង​សៀវភៅ​នោះ យក​មក​រក្សា​ទុក​៕​៚

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ

Advertisements

មតិ»

1. Wiz - ថ្ងៃ​ពុធ 3 ខែ​មិថុនា 2015

Ah, the letter of King Chulalongkorn (signed as Siam Min) to Prince Damrong [then Minister of Interior] date 24 August 1909 (42nd Year of the reign) to collect the records about Cambodia under possession of Chao Phraya Abhaibhubet since Chullasakkarat 1222 [AD 1860] when King Narodom was just Deputy King on the war with Yuan [Vietnam] until the demise of King Harirak

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: