jump to navigation

ម៉ូតូ​រក​រឿង ថ្ងៃអាទិត្យ 31 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ក្រោយ​ពី​បាន​ធ្វើ​ម៉ូតូ​កាល​ពី​ម្សិល​មិញ​អស់​លុយ​ម៉ា​គគោក​ហើយ ឃើញ​ថា​ស្រួល​ជិះ​គួរ​សម​។ ថ្ងៃ​នេះ​ (៣១ ឧសភា ២០១៥) ដោយ​នឹក​ថា​ធ្វើ​ម៉ូតូ​រួច​ហើយ ក៏​ចង់​មុជ​ទឹក​ដុស​សាប៊ូ​ឲ្យ​ស្អាត​ម្ដង​ ក៏​យក​ទៅ​ឲ្យ​គេ​លាង​បាញ់​សម្អាត​ហើយ​។

បន្ទាប់​ពី​លាង​សម្អាត​អី​ស្រួល​បួល​ហើយ ជិះ​ចេញ​បាន​តែ​១០០​ម៉ែត្រ​ស្រាប់​តែ​រលត់ ដេ​ក៏​មិន​ចេះ ធាក់​ក៏​មិន​ឆេះ​ ត្រូវ​បណ្ដើរ​រាប់​រយ​ម៉ែត្រ​ដើម្បី​ឲ្យ​ជាង​ពិនិត្យ​មើល គឺ​រឿង​ទឹក​ចូល​ម៉ាស៊ីន​នេះ​ឯង​។ ជាង​ត្រូវ​ដោះ​គម្រប​ម៉ាស៊ីន ទាំង​អស់ មិន​ខុស​ពី​ថ្ងៃ​ម្សិល​មិញ​ទេ ចំណាយ​អស់​ជាង​១​ម៉ោង​ទើប​ធ្វើ​រួច វា​រក​រឿង​ឯង​តែ​ម្ដង តែ​ប៉ុណ្ណេះ​លែង​លាង​ហ្អែង​ហើយ​។

ក្រៅ​ពី​ធ្វើ​ម៉ូតូ​ទឹក​ចូល​នេះ ដោយ​សារ​កន្លែង​នោះ​មាន​ប្ដូរ​សម្បក​កែប និង​ដោយ​សម្បក​កែប​រហែក​ផង​នោះ ក៏​ផ្លាស់​ចេញ​ដាក់​ថ្មី​ចូល​។ ម៉ា​ជ្រុល​អស់​លុយ​ហើយ​ប៉ុន្មាន​ថ្ងៃ​នេះ ឲ្យ​អស់​លុយ​រឿង​ម៉ូតូ​អស់​តែ​ម្ដង សង្ឃឹម​ថា​អ្វី​ៗ​នឹង​ស្រួល​ហើយ ហេហេ​…។

សរុប​ទៅ​ថ្ងៃ​នេះ គ្រាន់​តែ​រឿង​ម៉ូតូ​នេះ ត្រូវ​ចំណាយ​លុយ​បន្ថែម គឺ​៖ លាង​៥៩ បាទ ឲ្យ​ធីប​អស់​២០​បាទ​។ ធ្វើ​ម៉ូតូ​១០០​បាទ ប្ដូរ​សម្បក​កែប​ថ្មី​១៨០​បាទ ឲ្យ​ធីប​៥០​បាទ … អូហូ​…!

ម៉ូតូ​ដាក់​លាង​យ៉ាង​ស្អាត
លាង​រួច រៀប​ចេញ​ដំណើរ
ប៉ុន្មាន​នាទី​ក្រោយ​មក​ត្រូវ​ដោះ​ចេញ​អស់

______________________________________________
អាន​ផង​ដែរ
១. ទិញ​ម៉ូតូ​ជិះ
២. រឿង​រ៉ាវ​ម៉ូតូ​ខូច

Advertisements

មតិ»

1. រឿង​រ៉ាវ​ម៉ូតូ​ខូច | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែមិថុនា 2015

[…] ______________________________________________ អាន​ផង​ដែរ៖ ១. ទិញ​ម៉ូតូ​ជិះ ២. ម៉ូតូ​រក​រឿង […]

2. ទិញ​ម៉ូតូ​ជិះ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែមិថុនា 2015

[…] ______________________________________ ប្រកាស​ទាក់ទង៖ ១. ទិញម៉ូតូថ្មី ២. ប៊ីកហ្កេសត៍ ថូយ អេវើរ៍ ៣. ស្លាក​លេខ​ម៉ូតូ ៤. រឿង​រ៉ាវ​ម៉ូតូ​ខូច ៥. ម៉ូតូ​រក​រឿង […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: