jump to navigation

ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា ថ្ងៃអង្គារ 2 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

ម្សិល​មិញ​នេះ (​១ មិថុនា ២០១៥​) នៅ​ឯ​រាជ​អាណាចក្រ​ថៃ មាន​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ដ៏​ធំ​ទូទាំង​ប្រទេស​គឺ​ «​បុណ្យ​វិសាខ​បូជា» ដែល​ជា​ថ្ងៃ​រំឭក​ដល់​អង្គ​ហេតុ​ទាំង​៣​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ​អង្គ​។ ព្រះ​រាជ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​នគរ​ថៃ​មាន​សភាព​អធិក​អធម​ដូច​នៅ​ក្នុង​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​នានា​លើ​លោក​ដែរ​​​។

ពិធី​បុណ្យ​វិសាខ​បូជា ត្រូវ​បាន​ប្រជាជន​ខ្មែរ, លាវ, ថៃ ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​​នៅ​ថ្ងៃ​១៥​កើត​ ខែ​វិសាខ។ (ថៃ, លាវ ប្រើ​ខែ​មាឃ​ថា ខែ​៥, ដោយ​មិន​រាប់​ខែ​មិគសិរ បុស្ស មាឃ… ដូច​ខ្មែរ​ទេ តែ​ជំនួស​ដោយ ខែ​១ ខែ​២ ខែ​៣… តាម​លំដាប់​រៀង​មក)។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​វិសាខ​​បូជា​នៅ​កម្ពុជា​​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​ឧសភា មក​ម្ល៉េះ​​។

ពិធី​បុណ្យ​វិសាខ​បូជា នៅ​ប្រទេស​ថៃ

ប្រិយ​មិត្រ​ជា​ទី​មេត្រី​សម្រាប់​ឆ្នាំ​ថ្មី​នេះ គឺ​ជា​ឆ្នាំ​មាន​អធិក​មាស ពោល​គឺ​មាន​ការ​លើក​ខែ (ខាង​ច័ន្ទ​គតិ) គឺ​ខែ​អាសាឍ មាន​ពីរ​គឺ​បឋមសាឍ និង​ទុតិយាសាឍ (មើល​វចនានុក្រម​បន្ថែម) ហេតុ​ដូច​នេះ​សម្រាប់​ឆ្នាំ​នេះ​តាម​ច័ន្ទ​គតិ​មាន​១៣​ខែ។ តាម​ប្រក្រតិទិន​ថៃ​សម្រាប់​ឆ្នាំ​នេះ ក៏​មាន​អធិក​មាស (อธิกมาส) ដូច​ខ្មែរ​ដែរ ពោល​គឺ​ខែ​៨ (ខ្មែរ​ហៅ​ខែ​អាសាឍ) របស់​ថៃ​មាន​ពីរ​គឺ ខែ​៨ (ខ្មែរ​​​ហៅ​បឋមសាឍ) និង​ខែ​៨៨ (​ខ្មែរ​ហៅ​​ទុតិយាសាឍ)។

សម្រាប់​ឆ្នាំ​ណា​ដែល​មាន​អធិក​មាស​បែប​នេះ​ នៅ​ប្រទេស​ថៃ​គេ​មិន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​មាឃ​បូជា​នៅ​ខែ​មាឃ ឬ​ខែ​៣​ដូច​រាល់​ឆ្នាំ​ទេ គឺ​គេ​លើក​ទៅ​ធ្វើ​ខែ​៤​ទៅ​វិញ (គឺ​ខែ​ផល្គុន)។ ដែល​សម្រាប់​ឆ្នាំ​នេះ​ត្រូវ​នឹង​​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា គឺ​ប្រមាណ​១​ខែ​ក្រោយ​ការ​ប្រារព្ធ​នៅ​កម្ពុជា។ នៅ​ពេល​ដែល​មាឃ​បូជា​ត្រូវ​បាន​លើក​ដូច​នេះ វិសាខ​បូជា​ក៏​ត្រូវ​លើក​ដូច​គ្នា​ដែរ សម្រាប់​ប្រទេស​ថៃ ដែល​ចំ​នឹង​ថ្ងៃ ១៥​កើត ខែ​ជេស្ឋ វិញ។ ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១ ខែ​មិថុនា។ ឯ​ប្រទេស​ខ្មែរ ប្រារព្ធ​ធ្វើ​ដូច​រាល់​ដង​ដដែល គឺ​ថ្ងៃ១៥​កើត ខែ​វិសាខ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២ ខែ​ឧសភា​ ដូច​បាន​រៀប​រាប់​ខាង​លើ​។

ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា មិន​បាន​លើក​មាឃ​បូជា​មក​ធ្វើ​ក្នុង​ខែ​ផល្គុន ទេ ទោះ​បី​ឆ្នាំ​មាន​អធិកមាស​ក៏​ដោយ តែ​បែរ​ជា​លើក​ថ្ងៃ​ចូល​ព្រះ​វស្សា​ទៅ​វិញ ហេតុ​ដូច​នេះ​បាន​ជា​ថ្ងៃ​ចូល​វស្សា​រវាង​ខ្មែរ និង​ថៃ ដូច​គ្នា​ដដែល។ (សូម​រង់​ចាំ​អាន​ប្រកាស​នៅ​ថ្ងៃ​ចូល​វស្សា)។

ហេតុ​ដូច​នេះ​ជា​រៀង​រាល់​ប្រមាណ​៣ ឬ​៤ ​ឆ្នាំ​ម្ដង​តែង​តែ​មាន​ការ​ខុស​គ្នា​បែប​នេះ​រវាង​ខ្មែរ និង​ថៃ នៅ​ពេល​មាន​អធិកមាស ដើម្បី​បង្គ្រប់​ថ្ងៃ​តាម​ការ​រាប់​ច័ន្ទ​គតិ។ កាល​ពី​គ.ស.​២០០៧ និង​គ.ស.​២០១០ ក៏​មាន​ការ​ខុស​គ្នា​បែប​នេះ​ម្ដង​ដែរ (សូម​អាន​ប្រកាស​កាល​ពី​ឆ្នាំ​២០០៧, និងឆ្នាំ​២០១០​)។ សម្រាប់​ប្រទេស​លាវ​វិញ ហាក់​ដូច​ជា​មាន​សភាព​មិន​ច្បាស់​លាស់​សោះ​។ ឯកសារ​ខ្លះ​សរសេរ​ថា​ធ្វើ​ដូច​ថៃ (​ទំនង​បក​ប្រែ​ពី​ថៃ​) ឯក​សារ​ខ្លះ​ដូច​ខ្មែរ​។ ជាក់​ស្ដែង​ប្រតិទិន​ឈប់​រដ្ឋការ​លាវ​ដាក់​ថា​ បុណ្យ​វិសាខ​បូជា​គឺ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៥ (​ដូច​ខ្មែរ​ដែរ​)​។

ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​បែប​ពុទ្ធ​​សាសនា​ធំ​តែ​ពីរ​នេះ គឺ​មាឃ​បូជា និង​វិសាខ​បូជា តែ​ប៉ុណ្ណោះ ដែល​ជា​ថ្ងៃ​សម្រាក​របស់​មន្ត្រី​រាជការ។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ គេ​ប្រារព្ធ​បុណ្យ​មួយ​ទៀត​គឺ អាសាឍ​បូជា។ ឆ្នាំ​នេះ​ត្រូវ​ចំ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​កក្កដា។ បុណ្យ​ទាំង​៣ ជា​ថ្ងៃ​សម្រាក​មន្ត្រី​រាជការ នៅ​ប្រទេស​ថៃ​ដូច​គ្នា។

ឯកសារ​យោង៖
១. វចនានុក្រម​ខ្មែរ របស់​ពុទ្ធសាសនបណ្ឌិត្យ ព.ស. ២៥១១
២. វចនានុក្រម​ថៃ របស់​​រាជ​បណ្ឌិត្យស្ថាន

៣. ប្រតិទិន​ថៃ ព.ស. ២៥៥៨
៤. ប្រតិទិន​ខ្មែរ គ.ស. ២០១៥
៥. គេហទំព័រ​ភាសា​ថៃ​ជា​ច្រើន​ផ្សេង​ទៀត
៦. ឯកសារ​មហា​សង្ក្រាន្ត​ខ្មែរ ថៃ និង​ឯកសារ​មួយ​ចំនួន​ទៀត

_____________________________________________________
អាន​ផង​ដែរ
១. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ្យមាឃបូជា និងវិសាខបូជា ខុសថ្ងៃគ្នា
២. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
៣. អនុមោទនា មាឃ​បូជា ព.ស.​២៥៥៨
៤. ปฏิทินวันพระใหญ่ ประจำปี 2558
៥. ថៃ​ចាត់​បុណ្យ​មាឃ​បូជា ប្រចាំ​ព.ស.​២៥៥៨
៦. អនុមោទនា ​វិសាខ​បូជា ព.ស.​២៥៥៩
៧. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: