jump to navigation

ថ្ងៃ​នេះ​ប៉េតង់​បាន​ត្រឹម​បន្ថែម​មេដាយ​សំរឹទ្ធ​​ពីរ​គ្រឿង​ប៉ុណ្ណោះ​នៅ​ស៊ីហ្គេមស៍ ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មិថុនា 2015

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៨.
trackback

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

ប្រភេទ​កីឡា​បោះ​ប៊ូល ឬ​ប៉េតង់ មរតក​អាណានិគម​បារាំង ដែល​ប្រទេស​ខ្មែរ​ធ្លាប់​តែ​មាន​មោទនភាព​រាល់​ការ​ប្រកួត​នានា​នោះ សម្រាប់​ស៊ីហ្គេមស៍​ឆ្នាំ​នេះ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ធំ​ដុំ​ជា​ដុំ​កំភួន​ទេ​។ មក​ដល់​ពេល​នេះ កីឡា​ប្រភេទ​នេះ​មិន​ទទួល​បាន​មេដាយ​មាស​នៅ​ឡើយ​ដែរ​។ នៅ​ថ្ងៃ​នេះ​វិញ​ប៊ូ ឬ​ប៉េតង់​បាន​ត្រឹម​ទទួល​មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង ដោយ​ចាញ់​​យ៉ាង​ចាស់​ដៃ​ផង​ដែរ​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ថៃ ដែល​ជា​ប្រទេស​មិន​ទទួល​មរតក​កីឡា​នេះ​ពី​បារាំង​ផង​នោះ​។

ក្រុម​កីឡាករ​កម្ពុជា​ចំនួន​ពីរ​ក្រុម គឺ​ កែ ឡេង និង​ អ៊ុក ស្រីមុំ ឯ​មួយ​ក្រុម​ទៀត​គឺ ឌី សុបញ្ញា និង យឹម សោភណ្ឌ បាន​បរាជ័យ​ទៅ​លើ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ថៃ ក្នុង​លទ្ធផល ១៣ ទល់ ៧ និង​១៣ ទល់ ៣ លើ​វិញ្ញាសារ​វាយ​គូ បុរស នារី បណ្ដាល​ឲ្យ​បាត់​បង់​ឱកាស​លេង​បន្ត​ទៀត និង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង នា​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥ នេះ​៕

Petaunqe-02

រូបថត​៖ សប្បាយ

_____________________________________________________________

អាន​ព័ត៌មាន​បន្ថែម​
១. ស៊ីហ្គេម៖ ប៉េតង់​វាយ​គូ​ទាំង​បុរស និង​នារី​ខ្មែរ​ ចាញ់​ថៃ​​ទាំង​ពីរ​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​
២. ប៉េតង់​វាយ​គូ​នារី និង​បុរស បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ

អាន​ផង​ដែរ​
១. សី​ដក់ ឈិន​ឡុន នាំ​មេដាយ​ដំបូង​ជា​មេដាយ​មាស ជូន​ជាតិ​នៅ​ស៊ីហ្គេមស៍ លើក​នេះ
២. ប៉េតង់​បន្ថែម​មេដាយ​ប្រាក់​២​ទៀត​ឲ្យ​កម្ពុជា នៅ​ថ្ងៃ​នេះ
៣. ថ្ងៃ​នេះ​បាន​តែ​មេដាយ​សំរឹទ្ធ​មួយ​ពី​ប៉េតង់
៤. ថ្ងៃ​នេះ​កម្ពុជា​បាន​បន្ថែម​មេដាយ​ប្រាក់​១ ពី​ប្រដាល់
៥. ថ្ងៃ​នេះ​បាន​មេដាយ​សំរឹទ្ធ​បន្ថែម​ចំនួន​ពីរ
៦. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​១​គ្រឿង​ពី​ប៉េតង់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: