jump to navigation

ថ្ងៃ​នេះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១ បន្ថែម​ទៀត​នៅ​ស៊ីហ្គេមស៍ ថ្ងៃសៅរ៍ 13 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​២៨.
trackback

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

នៅ​ឯ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អគ្នេយ៍ ឬ​ស៊ីហ្គេមស៍ លើក​ទី​២៨ នា​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ នេះ ប្រទេស​កម្ពុជា​បាន​ទទួល​មេដាយ​ពីរ​បន្ថែម​​ទៀត ដោយ​មេដាយ​ទី​១ ជា​មេដាយ​ប្រាក់​បាន​មក​ពី​កីឡា​ប៉េតង់ និង​មេដាយ​ទី​២ ជា​មេដាយ​សំរឹទ្ធ​បាន​មក​ពី​កីឡា​តៃក្វាន់​ដូ​។

កីឡាករ​ប៉េតង់​លើ​វិញ្ញាសា​វាយ​ចម្រុះ (ប្រុស២ ស្រី១) ដែលមាន​កីឡាករ សុក ច័ន្ទមាន កីឡាករ តឹប នរ៉ា និង​កីឡាការិនី អ៊ុក លក្ខិណា បាន​ចាញ់​ក្រុម​ថៃ​ដែលមាន​កីឡាករ Piachan Suksan កីឡាករ Sangkaew Thanakorn និង​កីឡាការិនី Suwannaphruk Aumpawan ក្នុងលទ្ធ​ផល ១០ ទល់​នឹង​១៣ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទីលាន Padang​។

រី​ឯ​​កីឡាការិនីតៃក្វាន់ដូ ឈឿន ពុទ្ធារីម ទទួល​បាន​មេដាយ​សំរឹទ្ធ​ ក្រោយ​ចាញ់​កីឡាការិនីឥណ្ឌូនេស៊ី Halinda Mariska ក្នុងលទ្ធផល ៣ ទល់​នឹង​៦នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសាទម្ងន់​ក្រោម​ ៥៣គីឡូក្រាម។ កាលពី​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ឈឿន ពុទ្ធារីម បាន​យក​ឈ្នះ​កីឡាការិនីម៉ាឡេស៊ី SUKARDI Jasmin Nabilla ក្នុង​លទ្ធផល​ ២០​ទល់​១៣ ​នៅ​សង្វៀន EXPO Hall៕

_____________________________________________________________

អាន​ព័ត៌មាន​បន្ថែម​
១. ស៊ីហ្គេម៖ កីឡាការិនី​តេក្វាន់​ដូ ឈឿង ពុទ្ធារីម បាន​មេដាយ​សំរឹទ្ធ
២. ស៊ីហ្គេម៖ ប៉េតង់​វាយ​ចម្រុះ​ប្រុស​២ស្រី​១ បាន​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ថៃតែ​៣ពិន្ទុ​

អាន​ផង​ដែរ​
១. សី​ដក់ ឈិន​ឡុន នាំ​មេដាយ​ដំបូង​ជា​មេដាយ​មាស ជូន​ជាតិ​នៅ​ស៊ីហ្គេមស៍ លើក​នេះ
២. ប៉េតង់​បន្ថែម​មេដាយ​ប្រាក់​២​ទៀត​ឲ្យ​កម្ពុជា នៅ​ថ្ងៃ​នេះ
៣. ថ្ងៃ​នេះ​បាន​តែ​មេដាយ​សំរឹទ្ធ​មួយ​ពី​ប៉េតង់
៤. ថ្ងៃ​នេះ​កម្ពុជា​បាន​បន្ថែម​មេដាយ​ប្រាក់​១ ពី​ប្រដាល់
៥. ថ្ងៃ​នេះ​ប៉េតង់​បាន​ត្រឹម​បន្ថែម​មេដាយ​សំរឹទ្ធ​​ពីរ​គ្រឿង​ប៉ុណ្ណោះ​នៅ​ស៊ីហ្គេមស៍
៦. ថ្ងៃ​នេះ​បាន​មេដាយ​សំរឹទ្ធ​បន្ថែម​ចំនួន​ពីរ
៧. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​១​គ្រឿង​ពី​ប៉េតង់

Advertisements

មតិ»

1. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​១​គ្រឿង​ពី​ប៉េតង់ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែមិថុនា 2015

[…] អាន​ផង​ដែរ​៖ ១. សី​ដក់ ឈិន​ឡុន នាំ​មេដាយ​ដំបូង​ជា​មេដាយ​មាស ជូន​ជាតិ​នៅ​ស៊ីហ្គេមស៍ លើក​នេះ ២. ប៉េតង់​បន្ថែម​មេដាយ​ប្រាក់​២​ទៀត​ឲ្យ​កម្ពុជា នៅ​ថ្ងៃ​នេះ ៣. ថ្ងៃ​នេះ​បាន​តែ​មេដាយ​សំរឹទ្ធ​មួយ​ពី​ប៉េតង់ ៤. ថ្ងៃ​នេះ​កម្ពុជា​បាន​បន្ថែម​មេដាយ​ប្រាក់​១ ពី​ប្រដាល់ ៥. ថ្ងៃ​នេះ​ប៉េតង់​បាន​ត្រឹម​បន្ថែម​មេដាយ​សំរឹទ្ធ​​ពីរ​គ្រឿង​ប៉ុណ្ណោះ​នៅ​ស៊ីហ្គេមស៍ ៦. ថ្ងៃ​នេះ​បាន​មេដាយ​សំរឹទ្ធ​បន្ថែម​ចំនួន​ពីរ ៧. ថ្ងៃ​នេះ​បាន​មេដាយ​ប្រាក់​១ និង​សំ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: