jump to navigation

ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន ថ្ងៃអង្គារ 16 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​២៨.
trackback

កីឡា​អាស៊ី​អគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​២៨ បាន​បិទ​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (១៦ មិថុនា ២០១៥) នៅ​ឯ​​ពហុ​កីឡដ្ឋាន នៃ​រដ្ឋធានី​ដែន​កោះ​សិង្ហបុរី ​​ប្រទេស​សិង្ហបុរី​ បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​ថៃ​ បាន​រក្សា​តំណែង​ជា​ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត​ជាប់​ៗ​គ្នា​ បន្ទាប់​មក​ប្រទេស​ម្ចាស់​ផ្ទះ​សិង្ហបុរី និង​វៀតណាម។

  • ខ្មែរ​បាន​មេដាយ​មាស​តែ​មួយ​គ្រឿង​គត់

សម្រាប់​ប្រទេស​កម្ពុជា​វិញ យើង​មិន​ដឹង​ថា​វិស័យ​កីឡា​ខ្មែរ​រីក​ចម្រើន ឬ​ចុះ​អន់​ថយ​នោះ​ទេ ដ្បិត​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ស៊ីហ្គេមស៍​នៅ​ប្រទេស​ភូមា​ កាល​ពី​ឆ្នាំ​២០១៣ ខ្មែរ​​បាន​មេដាយ​មាស​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​នេះ និង​មេដាយ​រួម​សរុប​តែ​១៥​គ្រឿង​ប៉ុណ្ណោះ​ កុំ​ថា​ឡើយ​និយាយ​ដល់​​ទិស​ដៅ​យក​ឲ្យ​បាន​មេដាយ​មាស​ពីរ​ខ្ទង់​សម្រាប់​ស៊ីហ្គេមស៍​​នោះ​​។

សម្រាប់​ប្រទេស​កម្ពុជា នៅ​ស៊ីហ្គេមស៍ គ្រា​នេះ​បាន​ទទួល​មេដាយ​សរុប​ចំនួន​១៥ ដោយ​ក្នុង​នោះ​មាន៖ ​មាស​១, ប្រាក់​៥, និង​សំរិទ្ធ​៩ និង​បាន​ចំណាត់​ថ្នាក់​លេខ​៨ (​កើន​១​លេខ​) ក្នុង​ចំណោម​១១​ប្រទេស​ចូល​រួម​។ កាល​ពី​ស៊ីហ្គេមស៍​គ្រា​ទី​២៧ វិញ ប្រទេស​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​៤៧ ដោយ​ក្នុង​នោះ​មាន៖ មាស៨, ប្រាក់​១១, និង​សំរិទ្ធ២៨៕

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​២៨

____________________________________________
អាន​ផង​ដែរ​
១. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨
២. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់​មេដាយ​សំរឹទ្ធ​២​បន្ថែម
៣. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត!
៤. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៥. កីឡា​៥​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៨
៦. បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នៅ​ដែន​កោះ​សិង្ហ​បុរី
៧. បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៥ កម្ពុជា បាន​មេដាយ​សរុប​៩​គ្រឿង

Advertisements

មតិ»

1. សិង្ហបុរី​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​២៨ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] […]

2. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] […]

3. បិទ​ស៊ីហ្គេមស៍​២៦ ខ្មែរ​បាន​មេដាយ​តិច​ជាង​លើក​មុន​ទៅ​ទៀត! | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] […]

4. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់​មេដាយ​សំរឹទ្ធ​២​បន្ថែម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] […]

5. កីឡា​៥​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​២៨ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 25 ខែមិថុនា 2015

[…] ឬ​ស៊ីហ្គេមស៍​គ្រា​ទី​២៨ ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ […]

6. បើក​កីឡា​អាស៊ាន ប៉ារ៉ា ហ្គេមស៍ លើក​ទី​៨ នៅ​ដែន​កោះ​សិង្ហ​បុរី | ស្រែ​ខ្មុក - ថ្ងៃសុក្រ 4 ខែធ្នូ 2015

[…] […]

7. បិទ​អាស៊ាន ប៉ារ៉ា ហ្គេមស៍ ២០១៥ កម្ពុជា បាន​មេដាយ​សរុប​៩​គ្រឿង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 11 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: