jump to navigation

ត្រឡប់​មក​ស្រុក​ថៃ​វិញ ថ្ងៃអាទិត្យ 21 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ព្រឹក​មិញ​នេះ (​២១ មិថុនា ២០១៥​) ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ត្រឡប់​មក​ស្រុក​ថៃ​វិញ តាម​ជើង​យន្តហោះ អ៊ែរ អាស៊ី លេខ FD609 និង FD3254 បន្ទាប់​ពី​បាន​ទៅ​កាល​ពី​ថ្ងៃ​ពុធ កន្លង​មក​នេះ​។

ព្រឹក​មិញ​នេះ​រៀប​នឹង​ខក​ជើង​យន្តហោះ បណ្ដាល​មក​ពី​បញ្ហា​បច្ចេក​ទេស​នៅ​ព្រលាន​យន្តហោះ​ស្រុក​ខ្មែរ​។ ក្រោយ​ពី​ខ្ញុំ​បាន​ឆែក​អ៊ីន​រួច និង​ទៅ​ដក​ប្រាក់​ចំនួន​៧​ដុល្លារ​វិញ​នោះ ស្រាប់​តែ​ដក​មិន​បាន​ដោយ​គេ​ថា ឈ្មោះ​ខ្ញុំ​នេះ​បាន​ដក​រួច​មក​ហើយ​។ ខ្ញុំ​សុខ​ចិត្ត​ឯណា​បាន​? ទំនង​ប្រហែល​ជា​គេ​ធ្វើ​លិខិត​ឡើង​យន្តហោះ​ច្រឡំ​ឈ្មោះ​ខ្ញុំ​ដល់​ទី​២​ដង​។ ខ្ញុំ​នៅ​តវ៉ា​រហូត​មាន​ដំណោះ​ស្រាយ និង​បើក​ប្រាក់​ឲ្យ​ខ្ញុំ​វិញ​។

នៅ​ពេល​ឡើង​ទៅ​យន្តហោះ​ក៏​មាន​បញ្ហា​ទៀត គឺ​ដោយ​សារ​ឈ្មោះ​ខ្ញុំ​នោះ​ត្រូវ​បាន​គេ​ចូល​យន្តហោះ​រួច​មក​ហើយ​។ (​ថ្ងៃ​នេះ ខ្ញុំ​ជា​មនុស្ស​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ឡើង​យន្តហោះ​)។ ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​បន្ទាប់​ពី​ដោះ​ស្រាយ​រួច​។

ខ្ញុំ​សែន​ឆ្ងល់​មិន​ដឹង​ជា​អ្នក​ដែរ​ទទួល​លិខិត​ឡើង​យន្តហោះ​នោះ​គេ​គិត​យ៉ាង​ម៉េច​ទេ ដោយ​មិន​បាន​មើល​ឈ្មោះ​ខ្លួន​ឯង​ឬ​យ៉ាង​ណា ចេះ​តែ​យក​ដែរ​៕

ទិដ្ឋភាព​លើ​យន្តហោះ​ពី​ភ្នំពេញ​មក​បាងកក
ទិដ្ឋភាព​លើ​យន្តហោះ​ពី​បាងកក​មក​ខនកែន

______________________________________________
អាន​ផង​ដែរ​៖
១. មក​លេង​ស្រុក​ខ្មែរ

មតិ»

1. មក​លេង​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 23 ខែមិថុនា 2015

[…] ______________________________________________ អាន​ផង​ដែរ​៖ ១. ត្រឡប់​មក​ស្រុក​ថៃ​វិញ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: