jump to navigation

អនុស្សាវរីយ៍​មួយ ថ្ងៃសៅរ៍ 27 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

រំឭក​ដល់​កាល​ពី​សម័យ​នៅ​រៀន តាំង​ពី​នៅ​បឋម​សិក្សា ឈាន​​មក​ដល់​អនុវិទ្យាល័យ និង​វិទ្យាល័យ​​ក្ដី​ គ្រូ​តែង​តែ​ហៅ​ខ្ញុំ​​ឲ្យ​ឡើង​ទៅ​បង្ហូត​ទង់​ជាតិ​នៅ​ឯ​ដង​ទង់​ជាតិ​រៀង​រាល់​ពេល​គោរព​ទង់​ជាតិ​ម្ដង​ៗ​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច មិន​ដែល​លួស​ឡើយ​។ មិន​ដឹង​ជា​រម៉េច​ដែរ? ម៉ោ​ពី​ខ្ញុំ​ចង់ហារ​ជាង​គេ​មិន​ដឹង? ហិហិ… ឬ​មោ​ពី​តូច​ជាង​គេ​ហ្នឹង​ឯង​ឈរ​មុខ​គេ​ពេល​តម្រង់​ជួរ​គ្រូ​តែង​តែ​ហៅ​ទៅ ហាហា…។ ចំពោះ​មិត្រ​នារី​ដែល​ត្រូវ​ឡើង​ទៅ​បង្ហូត​ជាមួយ​ខ្ញុំ​នោះ ច្បាស់​ណាស់​១០០​ភាគរយ ត្រូវ​លោក​ៗ​មិត្រ​រួម​ថ្នាក់​បង្អាប់​ជាមួយ​ខ្ញុំ ឡើង​គាត់​អៀន​មិន​ដែល​មើល​មុខ​ខ្ញុំ​ទេ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នេះ​គឺ​គាត់​មិន​និយាយ​រក​ខ្ញុំ​តែ​ម្ដង ហាហា… បើ​និយាយ​ពី​រឿង​ឡើង​បង្ហូត​ទង់​ជាតិ​នោះ យូរ​ៗ​ទៅ​វា​បាន​ក្លាយ​ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ទៅ​វិញ។

អូខេ! បក​មោ​និយាយ​ពី​រឿង​កាល​នៅ​បឋម​សិក្សា​វិញ អ្នក​ដែល​មាន​កិត្តិយស​បាន​ឡើង​បង្ហូត​ទង់​កាល​សម័យ​នោះ​មាន​ប្រមាណ​បី​បួន​នាក់​ប៉ុណ្ណោះ​ឯង ក្នុង​នោះ​រួម​មាន​ខ្ញុំ​មួយ​នឹង​គេ​ដែរ។ រាល់​ពេល​បង្ហូត​យើង​ត្រូវ​ច្រៀង​ភ្លេង​ជាតិ​បណ្ដើរ​ផង​ធ្វើ​ម៉េច​ឲ្យ​ចប់​ទាន់​ពេល​បង្ហូត​ដល់​លើ ឬ​ដល់​ក្រោម​វិញ (បង្ហូត​ពេល​ល្ងាច ដាក់​ចុះ)។ គិត​ៗ​ទៅ​ចង់​សើច​ដែរ យើង​មិន​មែន​ម៉ាស៊ីន​ឯ​ណា ពេល​ខ្លះ​បង្ហូត​យឺត​ពេក ដល់​ពេល​អ្នក​ច្រៀង​ជិត​ចប់​ក៏​ខំ​បង្ហូត​លឿន​ឡើង​ៗ តែ​ពេល​ខ្លះ​បង្ហូត​លឿន​ពេក ពេល​គេ​ច្រៀង​ជិត​ចប់ ក៏​បង្ហូត​មួយ​ៗ​មោ​វិញ ហាហា… ពេល​ខ្លះ​កញ្ញា​ដែល​បង្ហូត​ជាមួយ​ខ្ញុំ​នោះ គាត់​ខឹង​ខ្ញុំ​ណាស់។ ម្នាក់​ហ្នឹង​កាច​ណាស់​សូម​ប្រាប់​ទៅ បង្ហូត​ចប់​សឹង​មិន​ទាន់​ទេ ចុះ​ទៅ​ជួរ​វិញ​បាត់​ហើយ ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​​ឯង​បត់​ទង់​ជាតិ និង​ចង​ខ្សែ​ម៉ង់​ៗ​ម្នាក់​ឯង 😀

______________________________________________________
អាន​ផង​ដែរ​៖
១. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា

Advertisements

មតិ»

1. ភារម្យ - ថ្ងៃចន្ទ 29 ខែមិថុនា 2015

អីយ៉ាស់! ចេះស្រលាញ់ស្រីតាំងនៅរៀនបឋម ល្បង! 😀

2. Sok Phay Sean - ថ្ងៃចន្ទ 29 ខែមិថុនា 2015

ពាក្យ​ ដដែរ មិនត្រឹមត្រូវទេ ពាក្យត្រឹមត្រូវ គឺ ដដែល ។

សុភ័ក្ត្រ - ថ្ងៃចន្ទ 29 ខែមិថុនា 2015

អី​យ៉ា​បាត់​មុខ​កំឡោះ​ខ្មែរ​ច្រើន​ខែ​ឆ្នាំ មក​វិញ​ចេះ​អក្សរ​ខ្មែរ​ទៀត ហេហេ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: