jump to navigation

អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​) ថ្ងៃ​ចន្ទ 29 ខែ​មិថុនា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
trackback

កាល​ពី​ខែ​ឧសភា កន្លង​មក​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ការ​ហៅ​សព្វ​នាម​នៅ​ក្នុង​គ្រួសារ​ដែរ​មាន​ដើម​កំណើត​ចិន (ទាជីវ​) ដោយ​ខ្ញុំ​បាន​រៀប​រាប់​ពី​ការ​ហៅ​ខាង​ឪពុក (​សូម​អាន​ប្រកាស​៖ អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?)​។ នៅ​ក្នុង​ការ​ហៅ​តាម​របៀប​ចិន​នេះ គេ​បែង​ចែង​តាម​ខាង​ឪពុក និង​ម្ដាយ​។ នៅ​ពេល​គេ​ណែនាំ​គ្នា គេ​ដឹង​តែ​ម្ដង​​ថា ញាតិ​ខាង​ឪពុក ឬ​ញាតិ​ខាង​ម្ដាយ ខុស​ពី​ខ្មែរ​យើង​​ដែល​មិន​ឃើញ​មាន​ការ​បែង​ចែក​ដូច​នេះ​ទេ​។

ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​រៀប​រាប់​បន្ត​ពី​ការ​ហៅ​ខាង​ម្ដាយ និង​ការ​ហៅ​សម្រាប់​ខ្លួន​ឯង​វិញ​ម្ដង​។ ប្រសិន​បើ​មាន​ការ​ខុស​ឆ្គង​សូម​ជួយ​ប្រាប់​ផង​​។

ខ. ខាង​ម្ដាយ

  • ឪពុក​របស់​ម្ដាយ​ (​តា​) ហៅ​ថា «​កុង​»* ឯ​ម្ដាយ​របស់​ម្ដាយ (​យាយ​) ហៅ​ថា «​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ ​តែ​បើ​ចង់​បែង​ចែក អាច​ហៅ​ថា «​ហ្ងួ​កុង ហ្ងួម៉ា​» តែ​តាម​សង្កេត​ដូច​ជា​មិន​សូវ​ឃើញ​ហៅ​ប៉ុន្មាន​ទេ​)
  • កុង​ម៉ា​របស់​ម្ដាយ (ទួត​) ​ហៅ​ថា «​ឡៅ​កុង ឡៅ​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ​)
  • ឡៅ​កុង​ឡៅ​ម៉ា​របស់​ម្ដាយ (​លួត​) ហៅ​ថា «​ឡៅចូវ​កុង ឡៅចូវ​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ​)
  • បង​ប្រុស និង​ប្អូន​ប្រុស​​របស់​ម្ដាយ (​អ៊ុំ​ និង​ពូ​) ហៅ​ដូច​គ្នា​​ថា «​​ហ្គូ៎​, គូ៎» ប្រពន្ធ​របស់​អា​ហ្គូ៎​គឺ «​ហ្ឃីម​, ឃីម​, គីម​»​។
  • បង​ស្រី និង​ប្អូន​ស្រី​របស់​​ម្ដាយ (​អ៊ុំ និង​មីង​) ហៅ​ដូច​គ្នា​ថា «អ៊ី​» ចំណែក​ឯ​ប្ដី​របស់​អា​អ៊ី​​នោះ គឺ «​ធៀ​» ឬ​អ្នក​ខ្លះ​ហៅ «​អ៊ី​​ធៀ​»
  • ប្រសិន​បើ​បង​ប្អូន​របស់​អា​កុង​អា​ម៉ា ត្រូវ​ហៅ​ពួក​គាត់​ដូច​នឹង​ម្ដាយ​​យើង​ហៅ​ដែរ តែ​ត្រូវ​បន្ថែម​ពាក្យ​ថា «​ឡៅ​» ដូច​ជា​៖ ឡៅ​ហ្គូ៎​, ឡៅ​អ៊ី​, ឡៅ​ហ្ឃីម (​បើ​មាន​ពាក្យ​ឡៅ​នេះ​ហើយ​មិន​បាច់​និយាយ​ «អា​» ពី​មុខ​ទេ​)
  • ប្រសិន​បើ​ម្ដាយ​មាន​បង​ប្អូន​​ច្រើន​នាក់​វិញ​​ ត្រូវ​ហៅ​តាម​លំដាប់​អាយុ ដោយ​បែក​ចែក​ប្រុស​និង​ស្រី​។

គ​. ខ្លួន​ឯង

  • ឪពុក ហៅ​ថា អា​ប៉ា​, អា​ទៀ ឯ​ម្ដាយ​ហៅ​ថា អា​ម៉ា​, អា​ហ្មេះ
  • បង​ប្រុស​ហៅ​ថា អា​ហ៊ា ប្រពន្ធ​អា​ហ៊ា គឺ អា​សោ​, សោ
  • ប្អូន​ប្រុស​ហៅ​ថា អា​ទី​ ប្រពន្ធ​របស់​អា​ទី គឺ អា​សោ​, សោ ឬ​ហៅ​ឈ្មោះ​តែ​ម្ដង
  • បង​ស្រី ហៅ​ថា អា​ជេ ប្ដី​អាជេ គឺ អា​ហ៊ា
  • ប្អូន​ស្រី ហៅ​ថា អា​មួយ ប្ដី​អា​មួយ ហៅ​ឈ្មោះ​តែ​ម្ដង

*​ ជា​ទូទៅ​អាច​បន្ថែម​សព្វនាម «​អា​» នៅ​ខាង​មុខ​បាន​ទាំង​អស់ ដូច​ជា អា​កុង អា​ម៉ា អា​ហ៊ា​… ។ល។

នៅ​ប្រកាស​ក្រោយ​ខ្ញុំ​នឹង​រៀប​រាប់​វិធី​ហៅ​តាម​លំដាប់​អាយុ

________________________________________________
អាន​ផង​ដែរ​៖
១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?
២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​)

Advertisements

មតិ»

1. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 30 ខែ​មិថុនា 2015

[…] អាន​ត […]

2. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 10 ខែ​កក្កដា 2015

[…] ________________________________________________ អាន​ផង​ដែរ​៖ ១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា… […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] ខុស​ថ្ងៃ​ខែ​គ្នា, អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា…, ការ​ព្យាយាម​លែង​ប្រើ​ […]

4. Repost: អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 21 ខែ​ធ្នូ 2016

[…] អានត […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: