jump to navigation

ជន​ជាតិ​ភូមា​តម្រង់​ជួរ​ចូល​ហាង​ឃេ​អេហ្វ​ស៊ី​នៅ​រន្កុន ថ្ងៃ​ព្រហស្បតិ៍ 2 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

អតិថិជន​ភូមា​នាំ​គ្នា​ចូល​ទិញ​សាច់​មាន់​បំពង​នៅ​ហាង​ឃេអេហ្វ​ស៊ី​សាខា​ដំបូង​នៅ​ក្រុង​រន្កុន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ (​រូប​៖ Reuters/Soe Zeya Tun​)

កាល​ពី​ចុង​ខែ​មិថុនា (៣០)​ កន្លង​មក​នេះ ប្រជាជន​ភូមា​រាប់​ពាន់​នាក់​បាន​នាំគ្នា​តម្រង់​ជួរ​រង់​ចាំ​ទទួល​ទាន​អាហារ​សាច់​មាន់​បំពង របស់​អាមេរិក​ដ៏​ល្បាញ​ល្បី (ឃេ​អេហ្វ​ស៊ី​) ដែល​បាន​បើក​ដំណើរ​ការ​សាខា​ដំបូង​នៅ​ក្រុង​រន្កុន​របស់​ប្រទេស​នេះ​។ ដោយ​សារ​ជួរ​ដ៏​វែង មាន​អ្នក​ខ្លះ​រង់​រហូត​ដល់​ទៅ​៣​ម៉ោង​ឯណុះ​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ប្រទេស​ភូមា​បើក​ប្រទេស​មក ក្រុមហ៊ុន​ធំ​ៗ​របស់​ពិភព​លោក​បាន​នាំ​គ្នា​ហែ​ចូល​ប្រទេស​នេះ​ជា​ច្រើន​រាប់​ទាំង​ក្រុមហ៊ុន​របស់​អាមេរិក មាន​កូកា​កូឡា និង​ជា​ចុង​ក្រោយ​ក្រុមហ៊ុន​ឃេអេហ្វ​ស៊ី​នេះ​ជា​ដើម​។

សាខា​ឃេអេហ្វ​ស៊ី​នៅ​រន្កុន​មាន​កៅអី​សម្រាប់​អតិថិជន​ចំនួន​២៤០​កន្លែង​។ ចំណែក​ឯ​តម្លៃ​មាន់​ចៀន​២​ដុំ បូក​និង​ដំឡូង​បារាំង មាន​តម្លៃ​៣.៥០០​ក្យាត ឬ​ប្រមាណ១៣.០០០​រៀល​៕




_______________________________________
អាន​ផង​ដែរ​
១. ជន​ជាតិ​វៀតណាម​តម្រង់​ជួរ​ចូល​ហាង ​ម៉ែកដូណាល្ដស៍ សាខា​ដំបូង​នៅ​ព្រៃ​នគរ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: