jump to navigation

អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​) ថ្ងៃពុធ 8 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
4 comments

ខ្ញុំ​បាន​ដាក់​ប្រកាស​ចំនួន​ពីរ​រួច​មក​ហើយ​ស្ដី​អំពី​ការ​ហៅ​ឈ្មោះ​ក្រុម​គ្រួសារ​តាម​ទំនៀម​របស់​ចិន​ទាជីវ​នៅ​ប្រទេស​កម្ពុជា​។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​វគ្គ​បញ្ចប់​នៃ​ប្រកាស អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ដូច​ត​ទៅ​នេះ​៖

៤. វិធី​ហៅ​ដោយ​រៀង​តាម​លំដាប់

វិធី​នេះ​​គឺ​ហៅ​សម្រាប់​ករណី​ឪពុក ឬ​ម្ដាយ​របស់​យើង​មាន​បង​ប្អូន​ប្រុស​ស្រី​ច្រើន​គ្នា​។ សូម​បញ្ជាក់​ថា​សង្គម​ចិន (ទា​ជីវ) ជា​ទូទៅ​មាន​សមាជិក​ច្រើន​នាក់​ណាស់​រស់​នៅ​ជាមួយ​គ្នា គឺ​មាន​បង​ប្អូន​ច្រើន​នោះ​ឯង​។ ហេតុ​ដូច​នេះ ចិន​ទា​ជីវ​គេ​ហៅ​តាម​លំដាប់​បង​ប្អូន​ដូច​ត​ទៅ​នេះ​។

  • បង​បង្អស់ ថែម​ពាក្យ​ថា «​ទ័រ​…​»
  • បង​ទី​២ បន្ថែម​ពាក្យ​ថា «​ហ្យី​…​»
  • ទី​៣​, ៤, ៥​, … បន្ត​បន្ទាប់​គ្នា​មក ក៏​បន្ថែម​ពាក្យ​លេខ​តាម​លំដាប់​គឺ «​សា​, ស៊ី​, ហ្ង៉ូវ​…​»
  • ពៅ​គេ​បង្អស់ បន្ថែម​ពាក្យ​ថា «​ស៊ូវ​…​»

ឧទាហរណ៍​ មាន​អា​ប៉ិ និង​ជា​ហ្ចេក ​ម្ខាង​៣​នាក់ ឪពុក​យើង​ជា​កូន​ទី​៤ ហេតុ​ដូច​នេះ​ត្រូវ​ហៅ​តាម​លំដាប់​ថា «​ទ័រ​ប៉ិ​, ហ្យី​ប៉ិ​, សា​ប៉ិ​, អា​ប៉ា​, ហ្ង៉ូវ​ហ្ចេក, ហ្ល័ក​ហ្ចេក​, ស៊ូយ​ហ្ចេក​។

ចុះ​បើ​មាន​អា​កូវ​ផង​នោះ​ត្រូវ​ហៅ​ដូច​ម្ដេច​? គឺ​ត្រូវ​ហៅ​អា​កូវ​បំបែក​ចេញ​ពី​ខាង​ប្រុស​។ ហៅ​ខាង​ប្រុស​រួច​ហើយ ក៏​ហៅ​លំដាប់​ខាង​ស្រី​ជា​ថ្មី ជា «​ទ័រ​កូវ​, ហ្យី​កូវ​, សា​កូវ​… រហូត​ដល់​… ស៊ូវ​កូវ​​»​។

វិធី​នេះ​ប្រើ​ហៅ​បាន​ទាំង​អា​ប៉ិ អា​កូវ អា​អឹម អា​ហ្គូ អា​ស៊ីម រហូត​ហៅ​បង​ប្អូន​យើង​បាន​ផង​ដែរ ដូច​ជា «​ទ័រ​ហ៊ា​, ទ័រ​ជេ​…​។ល។​»

________________________________________________
អាន​ផង​ដែរ​៖
១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?
២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​)

Advertisements
%d bloggers like this: