jump to navigation

អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​) ថ្ងៃពុធ 8 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
trackback

ខ្ញុំ​បាន​ដាក់​ប្រកាស​ចំនួន​ពីរ​រួច​មក​ហើយ​ស្ដី​អំពី​ការ​ហៅ​ឈ្មោះ​ក្រុម​គ្រួសារ​តាម​ទំនៀម​របស់​ចិន​ទាជីវ​នៅ​ប្រទេស​កម្ពុជា​។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​វគ្គ​បញ្ចប់​នៃ​ប្រកាស អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ដូច​ត​ទៅ​នេះ​៖

៤. វិធី​ហៅ​ដោយ​រៀង​តាម​លំដាប់

វិធី​នេះ​​គឺ​ហៅ​សម្រាប់​ករណី​ឪពុក ឬ​ម្ដាយ​របស់​យើង​មាន​បង​ប្អូន​ប្រុស​ស្រី​ច្រើន​គ្នា​។ សូម​បញ្ជាក់​ថា​សង្គម​ចិន (ទា​ជីវ) ជា​ទូទៅ​មាន​សមាជិក​ច្រើន​នាក់​ណាស់​រស់​នៅ​ជាមួយ​គ្នា គឺ​មាន​បង​ប្អូន​ច្រើន​នោះ​ឯង​។ ហេតុ​ដូច​នេះ ចិន​ទា​ជីវ​គេ​ហៅ​តាម​លំដាប់​បង​ប្អូន​ដូច​ត​ទៅ​នេះ​។

  • បង​បង្អស់ ថែម​ពាក្យ​ថា «​ទ័រ​…​»
  • បង​ទី​២ បន្ថែម​ពាក្យ​ថា «​ហ្យី​…​»
  • ទី​៣​, ៤, ៥​, … បន្ត​បន្ទាប់​គ្នា​មក ក៏​បន្ថែម​ពាក្យ​លេខ​តាម​លំដាប់​គឺ «​សា​, ស៊ី​, ហ្ង៉ូវ​…​»
  • ពៅ​គេ​បង្អស់ បន្ថែម​ពាក្យ​ថា «​ស៊ូវ​…​»

ឧទាហរណ៍​ មាន​អា​ប៉ិ និង​ជា​ហ្ចេក ​ម្ខាង​៣​នាក់ ឪពុក​យើង​ជា​កូន​ទី​៤ ហេតុ​ដូច​នេះ​ត្រូវ​ហៅ​តាម​លំដាប់​ថា «​ទ័រ​ប៉ិ​, ហ្យី​ប៉ិ​, សា​ប៉ិ​, អា​ប៉ា​, ហ្ង៉ូវ​ហ្ចេក, ហ្ល័ក​ហ្ចេក​, ស៊ូយ​ហ្ចេក​។

ចុះ​បើ​មាន​អា​កូវ​ផង​នោះ​ត្រូវ​ហៅ​ដូច​ម្ដេច​? គឺ​ត្រូវ​ហៅ​អា​កូវ​បំបែក​ចេញ​ពី​ខាង​ប្រុស​។ ហៅ​ខាង​ប្រុស​រួច​ហើយ ក៏​ហៅ​លំដាប់​ខាង​ស្រី​ជា​ថ្មី ជា «​ទ័រ​កូវ​, ហ្យី​កូវ​, សា​កូវ​… រហូត​ដល់​… ស៊ូវ​កូវ​​»​។

វិធី​នេះ​ប្រើ​ហៅ​បាន​ទាំង​អា​ប៉ិ អា​កូវ អា​អឹម អា​ហ្គូ អា​ស៊ីម រហូត​ហៅ​បង​ប្អូន​យើង​បាន​ផង​ដែរ ដូច​ជា «​ទ័រ​ហ៊ា​, ទ័រ​ជេ​…​។ល។​»

________________________________________________
អាន​ផង​ដែរ​៖
១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?
២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​)

Advertisements

មតិ»

1. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] ________________________________________________ អាន​ផង​ដែរ​៖ ១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​) ២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា… […]

2. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 10 ខែកក្កដា 2015

[…] ________________________________________________ អាន​ផង​ដែរ​៖ ១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? ២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា… […]

3. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ខែ​កក្កដា និង​សីហា មាន​ប្រកាស​សំខាន់​ៗ​មួយ​ចំនួន ជា​ពិសេស​ក្នុង​ឱកាស​ខួប​ឆ្នាំ​ទី​៥៥ បុណ្យ​ព្រះ​មេរុ នៃ​ព្រះ​ករុណា ព្រះ​កាញ្ចន​កោដ្ឋ​​។ ប្រកាស​អស់​ទាំង​នោះ រួម​មាន​៖ អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា…, ទំនង​ជា​វីដេអូ​ផ្លូវ​ការ​ចុង​ក្រោយ​របស់​ហ្លួង​បរម​រតន​កោដ្ឋ, មាន​តែ​ប្រទេស​ផ្ដាច់​ការ​ទេ ដែល​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត, សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ, ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស, កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស, វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​មុនីវង្ស, ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ, មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ, គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?, ព្រះ​រាជ​ពិធី​សម្ពោធ​អគារ​មណ្ឌល​ព្យាបាល​មនុស្ស​ចាស់ «​ព្រះ​សីហនុ​រាជ​», ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា, រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣, សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ, ខួប​ឆ្នាំ​ទី​៥៥ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ, អំពី​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ​, អំពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​កាញ្ចន​កោដ្ឋ​, កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ​, ទង់​ប្រាសាទ​, ទង់​​ជាតិ​ដំបូង​នៃ​ប្រទេស​កម្ពុជា​។ […]

4. Repost: អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? | ស្រែ​ខ្មុក - ថ្ងៃពុធ 21 ខែធ្នូ 2016

[…] ________________________________________________ អានផងដែរ៖ ១. អាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (ត) ២. អាគូ៎ អាឃី៎ម អាប៉ិ អាអឹម នរណាជានរណា? (… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: