jump to navigation

ពុម្ព​អក្សរ​ខ្មែរ​លើ Huawei P8 Lite មាន​បញ្ហា ថ្ងៃសុក្រ 10 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in អំពីភាសា.
1 comment so far

ចំពោះ​ទូរស័ព្ទ​ដៃ​យីហោ Huawei P8 Lite ដែល​ខ្ញុំ​បាន​ទិញ​ពី​សប្ដាហ៍​មុន​នេះ មាន​បញ្ហា​មួយ​គឺ​ទៅ​លើ​ពុម្ព​អក្សរ​ខ្មែរ​ដែលដាក់​បញ្ចូល​ស្រាប់​នៅ​ក្នុង​ទូរសព្ទ​នេះ​។ បញ្ហា​នោះ​គឺ​ទៅ​លើ​សញ្ញា​ត្រី​សព្ទ «​៊​» ឬ​សក់​ក​នោះ​ឯង​។ ហ្វុនត៍​អក្សរ​ខ្មែរ​នៅ​លើ Huawei P8 Lite នេះ​មិន​បាន​បង្ហាញ «​៊​» ទេ តែ​បែរ​ជា​បង្ហាញ​ស្រៈ​អុ «​ុ​» ទៅ​វិញ​។ ហេតុ​ដូច​នេះ​រាល់​ពាក្យ​ដែល​មាន «​៊» វា​នឹង​បង្ហាញ​ជា «​ុ​»​។ ឧទាហរណ៍​៖ ហ៊ាន វា​បែរ​ជា​បង្ហាញ​ថា ហុាន​, ប៊ី បង្ហាញ​ជា ប៉ី​, ក្រុមហ៊ុន ជា ក្រុម​ហុន ទៅ​វិញ​…​។ល។ សូម​អ្នក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Huawei ពិនិត្យ​មើល​​ឡើង​ និង​កែ​ប្រែ​ឡើង​វិញ​ផង​។ សូម​អរគុណ​៕

ពុម្ព​អក្សរ​ខ្មែរ​លើ Huawei P8 Lite មាន​បញ្ហា

____________________________________________________
អាន​ផង​ដែរ
១. ទិញ​ទូរ​ស័ព្ទ​ដៃ​ថ្មី​ម៉ាក Huawei P8 Lite

Advertisements
%d bloggers like this: