jump to navigation

ទំនង​ជា​វីដេអូ​ផ្លូវ​ការ​ចុង​ក្រោយ​របស់​ហ្លួង​បរម​រតន​កោដ្ឋ ថ្ងៃសៅរ៍ 11 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ.
trackback

នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២ ទូរ​ទស្សន៍​ជាតិ​កម្ពុជា (​ទទក​) បាន​ផ្សព្ធ​ផ្សាយ​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វស្សា​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ គម្រប់​៧៦​ព្រះ​វស្សា​ នា​ទី​ក្រុង​ប៉េកាំង សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។ នៅ​ក្នុង​វីដេអូ​ព័ត៌មាន​នោះ យើង​ឃើញ​ព្រះ​រាជ​ពិធី​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​ព្រះ​រាជ​ដំណាក់ ដោយ​មាន​អតីត​ព្រះ​ករុណា​ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​សាសនា​នេះ​ផង​ដែរ​។

នៅ​ក្នុង​ខ្សែ​វីដេអូ​ ព្រះ​រាជ​សុខភាព​ព្រះ​អង្គ​ឃើញ​ថា​នៅ​មាន​សភាព​មាំ​ទាំ គួរ​ជា​ទី​ត្រេក​អរ​ពន់​ពេក និង​មិន​មាន​ការ​គួរ​ជា​ទី​បារម្ភ​របស់​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ​ទេ បើ​ទោះ​បី​ជា​ព្រះ​អង្គ​មាន​ភាព​ជរា តាម​សភាព​លក្ខណៈ​មនុស្ស​ចាស់​ទូទៅ​។ តែ​អ្វី​គួរ​ឲ្យ​រន្ធត់​នោះ គឺ​បន្ទាប់​ពី​ព្រះ​រាជ​ពិធី​នេះ​មិន​ទាំង​គ្រប់​៤​ខែ​ផង ស្រាប់​តែ​ព្រះ​អង្គ​លា​ចាក​ប្រជា​រាស្ត្រ​របស់​ទ្រង់ ដោយ​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​សោះ​ឡើយ​។

វីដេអូ​ព័ត៌មាន​នេះ ទំនង​ជា​វីដេអូ​ផ្លូវ​ការ​ចុង​ក្រោយ​ដែល​ព្រះ​អង្គ​ថ្វាយ​ដល់​ប្រជា​រាស្ត្រ​នៃ​ព្រះ​អង្គ​។ ប្រជា​រាស្ត្រ​ខ្មែរ នៅ​តែ​នឹក​រឭក​ដល់​ព្រះ​អង្គ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ​៕​៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: