jump to navigation

មាន​តែ​ប្រទេស​ផ្ដាច់​ការ​ទេ ដែល​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ថ្ងៃចន្ទ 13 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ.
1 comment so far

នៅ​លើ​លោក​យើង​នេះ​មាន​ប្រភេទ​ប្រទេស និង​របប​ដឹក​នាំ​ច្រើន​សណ្ឋាន​ណាស់​។ ប្រទេស​មួយ​ចំនួន ឬ​មេ​ដឹក​នាំ​មួយ​ចំនួន​អាង​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ​បែប​ចម​ប៉្លម កុហក​ឡក​ហ្លួង បោក​ប្រាស់​ប្រជាជន​ឯង និង​បោក​ប្រាស់​ពិភព​លោក​។ ប្រទេស​ទាំង​នោះ ឬ​មេ​ដឹក​នាំ​ទាំង​នោះ ភាគ​ច្រើន​ជា​ពពួក​ផ្ដាច់​ការ អាង​សិទ្ធិ​អំណាច​របស់​ខ្លួន ប្រើ​ប្រាស់​សម្រាប់​ជា​ប្រយោជន៍ ខ្លួន ក្រុម និង​បក្ស​ពួក​ ដោយ​គ្មាន​នឹក​គិត​ដល់​អ្នក​ដទៃ​ឯ​ទៀត​ទេ រាប់​ទាំង​ប្រជា​ជន​ខ្លួន​ឯង​ផង​។

ពពួក​ក្រុម​ដឹក​នាំ​ប្រភេទ​នេះ ភាគ​ច្រើន​រស់​នៅ​ក្នុង​របប​ប្រទេស​ផ្ដាច់​ការ ឬ​ប្រទេស​ប្រជា​ធិបតេយ្យ​ក្លែង​ក្លាយ ដោយ​សម្អាង​លើ​មតិ​ភាគ​ច្រើន ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា ដោយ​គ្មាន​ពិគ្រោះ​យោបល់ ឬ​សាក​សួរ ក៏​ទេ​។ ពួក​គេ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា តាម​តែ​អំពើ​ចិត្ត តែ​ប៉ុណ្ណោះ​។ ប្រទេស​ទាំង​ហ្លាយ​ណា ដែល​មាន​មេ​ដឹក​នាំ ឬ​ក្រុម​ដឹក​នាំ​បែប​បរិយាយ​ខាង​លើ​នេះ មិន​យូរ​មិន​ឆាប់​នឹង​ធ្លាក់​ក្នុង​ក្ដី​អន្តរធាន ជា​មិន​ខាន​៕

Advertisements
%d bloggers like this: