jump to navigation

សិល្បៈ​តុប​តែង​ព្រះ​មេរុ​របស់​ថៃ ថ្ងៃ​ព្រហស្បតិ៍ 16 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
19 comments

គតិ និងជំនឿរបស់ជនជាតិថៃដូចគ្នានឹងជនជាតិខ្មែរដែរ ម្យ៉ាងចេញមកអំពីការទទួលឥទ្ធិពលពីខ្មែរបុរាណនៃសំណាក់ជនជាតិសៀម (ឈ្មោះពីអតីត) និងដោយអន្លើចេញមកពីការទទួលឥទ្ធិពល និងការស្រូបយកប្រកបដោយភាពឈ្លាសវៃនៃសំណាក់ជនជាតិសៀមចំពោះវប្បធម៌ព្រាហ្មណ៍។ ការបូជាសព ឬការថ្វាយព្រះភ្លើងចំពោះបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គមថៃ ត្រូវបានរាប់ថាជាពិធីពិសិដ្ឋ ពោលគឺការជូនដំណើរបុគ្គលដែលស្លាប់នោះទៅស្ថានសួគ៌។ ហេតុដូចនេះការតុបតែងព្រះមេរុ ត្រូវបានសម្អិតសម្អាងយ៉ាងល្អ និងត្រឹមត្រូវទៅតាមគតិ និងជំនឿរបស់ព្រាហ្មណ៍បុរាណ។

ព្រះមេរុ (កន្លែងបូជាសព) ត្រូវបានសាងឡើងឲ្យដូចគ្នានឹងភ្នំព្រះសុមេរុពិតៗ ដែលជាទីប្រថាប់របស់ព្រះឥន្ទ្រនោះ ដ្បិតជនជាតិថៃជឿថាបុគ្គលដែលបានកើតជាក្សត្រិយ៍នោះ គឺជាអវតារឯព្រះនោះឯង។ ហេតុដូចនេះ ពេលបុគ្គលនោះស្លាប់ទៅវិញ ក៏ត្រូវជូនដំណើរទៅស្ថានសួគ៌តាមរយៈការបូជាសពនៅលើភ្នំព្រះសុមេរុ ឬមេរុនោះឯង។

ជនជាតិថៃមានភាពស្ទាត់ជំនាញក្នុងសាងសង់ព្រះមេរុ (សូមរង់ចាំអានអត្ថបទ ស្ថាបត្យកម្មព្រះមេរុថៃ) និងការតុបតែងព្រះមេរុបានយ៉ាងវិចិត្រតាមលំនាំភ្នំ (ព្រះសុមេរុ) ប្រកបដោយព្រៃព្រឹក្សា និងសត្វហិមពាន្តនានាផងដែរ ទៅតាមជំនឿ និងសិល្បៈរបស់ខ្លួន៕

ការតុបតែងព្រះមេរុ តាមលំនាំភ្នំព្រះសុមេរុ
ការតុបតែងព្រះមេរុ តាមលំនាំភ្នំព្រះសុមេរុ
ការតុបតែងព្រះមេរុរបស់ថៃ
ការតុបតែងព្រះមេរុរបស់ថៃ
ការតុបតែងព្រះមេរុរបស់ថៃ

ការតុបតែងព្រះមេរុរបស់ថៃ
បណ្ដាសត្វហិមពាន្តនានានៅភ្នំព្រះសុមេរុ

________________________________________________________
អានផងដែរ៖
១. សត្វហិមពាន្ត
២. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅនគរថៃ
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៤. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៥. សត្វហិមពាន្តនៅទីព្រះមេរុថៃ
៦. សត្វហិមពាន្តនៅទីព្រះមេរុថៃ (២)
៧. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៣)
៨. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៤)
៩. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៥)
១០. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៦)
១១. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៧)
១២. សត្វហិមពាន្តនៅទីព្រះមេរុថៃ (៨ – ចប់)
១៣. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
១៤. ថៃសាងបដិមាកម្ម១៤ប្រភេទសម្រាប់តុបតែងព្រះមេរុ ព្រះចៅផែនដី
១៥. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
១៦. វឌ្ឍន​ភាព​នៃ «​ព្រះ​មេរុ​មាស​» ទី​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩
១៧. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩

%d bloggers like this: