jump to navigation

Repost: ក្លោង​ទ្វារ​មួយ​ដែល​មនុស្ស​ចោមរោម ថ្ងៃសៅរ៍ 18 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in 中文.
trackback

លោក​អ្នក​ដឹង​ទេ សាកល​វិទ្យាល័យ​ប៉េកាំង (ចិ. 北京大学) ជា​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ពិភព​លោក​ដែរ ហើយ​គឺ​ជា​សាកលវិទ្យាល័យ​លំដាប់​លេខ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ប្រជាមានិតុ។

ប្រជាជន​ចិន​ភាគ​ច្រើន​ណាស់​បាន​ស្គាល់​អំពី​សាលា​នេះ បើ​និយាយ​ពី​អ្នក​ប៉េកាំង​វិញ​គឺ​១០០​ទាំង​១០០​ហើយ។ គ្រប់​គ្នា​ហៅ​ និង​ស្គាល់​ជា​ទូទៅ​ថា Beida (北大) ជា​ឈ្មោះ​កាត់​ហៅ​ឲ្យ​សាលា​នេះ។ បើ​លោក​អ្នក​វង្វេង​ផ្លូវ​វិញ គ្រាន់​តែ​បក់​ដៃ​ហៅ​តាក់ស៊ី រួច​ចូល​ជិះ​ប្រើ​ពាក្យ​ពីរ​ម៉ាត់​នេះ ប៉េតា នោះ លោក​អ្នក​នឹង​ទៅ​ដល់​ទី​នោះ​ភ្លាម។

ហេតុ​ដែល​នាំ​ឲ្យ​សាលា​នេះ​ល្បី​ឈ្មោះ ក្នុង​ចំណោម​ប្រជាជន​ចិន ព្រោះ​អ្នក​ដឹក​នាំ​ភាគ​ច្រើន​របស់​ចិន​ចេញ​ពី​សាលា​នេះ ព្រោះ​សាលា​នេះ​ជា​សាលា​នយោបាយ។ ជា​ពិសេស​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នានា​របស់​ចិន ចេញ​ពី​និស្សិត​នៅ​សាកល​វិទ្យាល័យ​នេះ​ច្រើន​ណាស់ តួយ៉ាង​មហា​ព្រឹត្តិការណ៍​ទីលាន​ធាន​អានមិន (ចិ. 天安门) ឆ្នាំ​១៩៨៩​ជា​ដើម។

ប្រមុខ​រដ្ឋ អ្នក​ដឹក​នាំ​នានា​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក​ចិន សុទ្ធ​តែ​ទៅ​ទស្សនា​សាកលវិទ្យាល័យ​នេះ និង​ធ្វើ​បថកថា​ជាមួយ​និស្សិត​មិន​ដែល​ខាន ជា​ពិសេស​ប្រធានាធិបតី​អាមេរិក។


ក្លោង​ទ្វារ​ច្រក​ចូល​សាកលវិទ្យាល័យ​ប៉េកាំង​ថត​ពេល​យប់ ទទួល​ភ្ញៀវ​មក​លេង
និង​ថត​រូប​នៅ​ទី​នេះ រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ពិសេស​ពេល​បវេសនកាល
(រូប​ថត​ពី​វេបសៃត៍​វីគី​ភីឌា)

មក​ដល់​បរិវេណ​សាកល​វិទ្យាល័យ​ភ្លាម អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​នោះ គឺ​ក្លោង​ទ្វារ​បុរាណ​មួយ​របស់​សាកលវិទ្យាល័យ​នេះ ដែល​មាន​អាយុ​ជាង​មួយ​សតវត្សរ៍ និង​ដែល​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ម្នា​ទាំង​ពួង​ ជាពិសេស​មហាជន​ចិន​ នាំ​គ្នា​មក​ថត​រូប​នៅ​ទី​នេះ ដើម្បី​ភ្ជាប់​ខ្លួន​គេ​ជាមួយ​នឹង​សាកលវិទ្យាល័យ មើល​ទៅ​ហាក់​ដូច​ជា​ល្បី​ឈ្មោះ​សម្បើម​ណាស់​សឹង​ក្លាយ​ជា​ទី​ទេសចរណ៍​មួយ​ផង​ដែរ។


ស្លាក​សញ្ញា​របស់​សាកល​វិទ្យាល័យ

ជន​ជាតិ​ចិន​នៅ​ពេល​ដែល​សាកសួរ​គ្នា​អំពី​សាលា​ដែល​ពួក​គេ​រៀន​នោះ នៅ​ពេល​ដែល​ឮ​ថា​ប៉េតា ម្នាក់​ៗ ក៏​នឹក​កោត​សរសើរ​មិន​ដាច់​ដែរ ព្រោះ​សាលា​នេះ​ពិបាក​ប្រឡង​ចូល​ណាស់។

សាកល​វិទ្យាល័យ​នេះ​បង្កើត​ឡើង​នា​ឆ្នាំ​១៨៩៨ ដែល​មាន​បរិវេណ​ធំ​សម្បើម​អស្ចារ្យ និង​មាន​បរិក្ខារ​, សេវាកម្ម​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​សាលា មើល​ទៅ​ហាក់​ដូច​ជា​កូន​ទី​ក្រុង​មួយ​ផង​ដែរ។ ដែល​លោក​អ្នក​អាច​ស្នាក់​នៅ​ទៅ​នោះ​បាន​ដោយ​មិន​បាច់​ចេញ​ទៅ​ខាង​ក្រៅ​ក៏​បាន៕

វេបសៃត៍​សាលា៖ www.pku.edu.cn

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: