jump to navigation

ខ្នោស​កោស​ដូង​រូប​ទន្សាយ ថ្ងៃអាទិត្យ 19 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
23 comments

ពីដើមៗម៉ិញផ្ទះរបស់យាយខ្ញុំមានខ្នោសកោសដូងធំមួយឆ្លាក់សណ្ឋានជារូបទន្សាយយ៉ាងស្អាត។ ខ្នោសនេះប្រើក្នុងគ្រួសារពេញមានតម្រូវការណាមួយ ដើម្បីកោសដូងយកខ្ទិះសម្រាប់ធ្វើបង្អែម ឬដាំស្ល និងពេលខ្លះអ្នកជិតខាងក៏ខ្ចីដែរ។

សម័យថ្ងៃនេះ ប្រហែលជាខ្មែរមិនចំនួនច្រើនទេ កោសដូងដោយខ្លួនឯងនោះ ដ្បិតនៅឯផ្សារមានគេដាក់លក់ទាំងសាច់ដូងកោសស្រាប់ មានលក់ទាំងខ្ទិះដូងផងទៀត។ មកដល់ថ្ងៃនេះ ខ្នោសកោសដូងរូបទន្សាយដែលធ្លាប់តែមាននៅផ្ទះរបស់យាយខ្ញុំនោះ មិនដឹងជាបាត់បង់ទៅណាហើយទេ៕

ខ្នោសកោសដូងរូបទន្សាយ (រូបតំណាង)

_______________________________________
អានផងដែរ៖
១. ត្បាល់កិនម្សៅ
២. គោសមួយក្បាល
៣. ស្វាយល្ហុងមួយដើម
៤. ដើមដូងទេរមួយដើម
៥. ដើមស្ពឺមួយដើម
៦. ដើមទៀបបាយ
៧. ដើមត្នោត
៨. ដើមសេដា
៩. ម្លូ
១០. ខ្នុរបាយស្រាមួយដើម
១១. ខ្នុរ​ណាំង​មុខ​ផ្ទះ
១២. ល្មុត
១៣. អំពី​អាគុយ

Advertisements
%d bloggers like this: