ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស ថ្ងៃចន្ទ 20 ខែកក្កដា 2015
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ.trackback
ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៤៧០ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ គឺជាថ្ងៃសុវណ្ណគតនៃព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ជាព្រះវររាជបិតា។ នាថ្ងៃនោះដែរក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះរាជបុត្រ សិរីសុវត្ថិ មុនីវង្ស ឲ្យឡើងស្នងរាជ្យបន្តពីព្រះរាជបិតា។
ប្រមាណ១ឆ្នាំក្រោយមក គឺនៅខែកក្កដា ឆ្នាំ១៩២៨ ទើបព្រះរាជពិធីបរមរាជាភិសេកផ្លូវការត្រូវបានប្រារព្ធឡើងយ៉ាងឧឡាឫក ចាប់តាំងពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃពុធ ទី២៥ ពោលគឺក្រោយព្រះរាជពិធីបុណ្យព្រះបរមសព និងថ្វាយព្រះភ្លើងព្រះករុណា ព្រះរាជានុកោដ្ឋ ជាព្រះវរបិតាចប់សូរេច។
ព្រះរាជពិធីជាប្រវត្តិសាស្ត្រនៃការអភិសេកឡើងគ្រងរាជ្យនៃព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ត្រូវបានរៀបចំយ៉ាងអ៊ឹកធឹក តាមបូរាណខត្តិយរាជប្រវេណី នៅចំពោះមុខលោកអគ្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុប៉េរីយឺរនៃប្រទេសខ្មែរ (ដ្បិតកាលណុះនគរយើងស្ថិតនៅចំណុះនគរបារាំងសេស) ព្រមទាំងព្រះចៅមហាជីវិតនៃព្រះរាជអាណាចក្រលាវផងដែរ។
នៅក្នុងពេលឡើងស្នងរាជ្យបន្តពីព្រះវររាជបិតានេះ ព្រះអង្គមានព្រះបរមងារក្នុងព្រះសុវណ្ណប័ដថា៖ «ព្រះករុណា ព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះចៅក្រុងកម្ពុជាធិបតី»។ ព្រះបរមនាមនេះ ដូចគ្នាទៅនឹងព្រះបរមនាមនៃព្រះបិតាព្រះអង្គដែរ។ ព្រះកុរណា ព្រះសិរីសុវត្ថិ មុនីវង្ស ទ្រង់បានគ្រងរាជ្យរហូតដល់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ១៩៤១ ទើបព្រះអង្គចូលព្រះទិវង្គត នៅព្រះរាជដំណាក់ឯភ្នំបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ៕
ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
ព្រះរាជពិធីថ្វាយព្រះសិទ្ធរសតាមបូរាណខត្តិយរាជបវេណីលើបុស្បុក៩ជាន់
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រិយ៍អង្គថ្មីតាមវិថីនានាក្នុងព្រះរាជធានី
__________________________________________
អានផងដែរ៖
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៤. ព្រះរាជពិធីបុណ្យព្រះបរមសពព្រះករុណាព្រះបាទ សម្ដេចព្រះសិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
៥. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ មុនីវង្ស
៦. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៧. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ
៨. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស
៩. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស
១០. ព្រះរាជកំណត់នៃព្រះរាជពិធីបុណ្យរាជាភិសេក ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស ច្បាប់ភាសាថៃ
១១. អំពីត្រាសញ្ញា ហ្លួងមុនីវង្ស
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] គឺព្រះរាជពិធីរាជាភិសេកព្រះករុណា ព្រះបាទ សម្ដេចព្រះ […]
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] […]
[…] ជាពិសេសក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព… កាលពីខែកក្កដា ឆ្នាំ១៩២៨ ផងដែរ៕ […]
[…] បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា […]
[…] _____________________________________________ អានផងដែរ៖ ១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ២. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ ៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព…៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ ៥. ខួបឆ្នាំទី១២៥ នៃព្រះរាជពិធីបញ្ចុះព្រះបរមអដ្ឋិព្រះករុណាបរមកោដ្ឋ និងព្រះវររាជិនីបរមបពិត្រ […]
[…] ៤. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព…៥. […]
[…] _______________________________________________________________ អានផងដែរ៖ ១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព…៤. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ ៥. ឆ្នាំទី១៤០ ប្រសូតនៃព្រះករុណា ព្រះមុនីវង្ស […]
[…] បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា […]
[…] សម្រាប់ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ដែលចាត់ឡើងជាផ្លូវការរយៈពេល៦ថ្ងៃ គឺពីថ្ងៃសុក្រ ៣កើត រហូតដល់ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងថ្ងៃទី២០ ដល់២៥ ខែកក្កដា គ.ស.១៩២៨ នោះ រាជការក៏បានចាត់ឲ្យមានការរៀបចំជាព្រះរាជកំណត់នៃពិធីបុណ្យយ៉ាងត្រឹមត្រូវស័ក្តិសមព្រះកិត្តិយសនៃព្រះរាជពិធីរាជាភិសេកព្រះចៅផែនដី។ […]
[…] __________________________________________________ អានផងដែរ៖ ១. ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបាទ នរោត្ដម ២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ៣. សិរីសុវត្ថិ ៤. ហ្លួងសិរីសុវត្ថិ និងភាពរន្ទឺនៃរបាំព្រះរាជទ្រព្យខ្មែរនៅក្រៅប្រទេស ៥. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់ ៦. «របាំងមុខមាស» នៅក្នុងបុណ្យព្រះបរមសព ៧. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ ៨. កោដ្ឋ ៩. កាលទ្រង់ប្រពាសអឺរ៉ុប ១០. រូបចាស់និទានថ្មី៖ ពិធីសម្ពោធរូបសំណាកហ្លួង សិរីសុវត្ថិ ១១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព…១២. ១៧៥ឆ្នាំនៃថ្ងៃប្រសូតហ្លួងរាជានុកោដ្ឋ […]
[…] បានប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះករុណា […]
[…] គឺព្រះរាជពិធីរាជាភិសេកព្រះករុណា ព្រះបាទ សម្ដេចព្រះ […]
[…] ក្នុងចំណងមេត្រីនគរទាំងពីរដ៏រឹងមាំនោះ យើងក៏ឃើញនូវព្រះរាជវត្តមានដ៏វិសេសវិសាល និងខ្ពង់ខ្ពស់បំផុតនៃព្រះចៅមហាជីវិតលាវ ស្រីស្វាងវង្ស ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ កាលពីខែតុលា ឆ្នាំ១៩៤១ គឺកាលពី៧៧ឆ្នាំមុននេះ នៅឯព្រះរាជធានីភ្នំពេញផងដែរ។ ព្រះរាជវត្តមានជាថ្មីម្ដងទៀតក្នុងព្រះរាជពិធីបរមរាជាភិសេកគ្រានោះ គឺជាព្រះរាជវត្តមានលើកទី២ បន្ទាប់ពីព្រះអង្គក៏ធ្លាប់យាងមកចូលរួមក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព… កាលពីខែកក្កដា ឆ្នាំ១៩២៨ គឺប្រមាណជាង១៣ឆ្នាំក្រោយមក។ […]
[…] សម្រាប់ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ដែលចាត់ឡើងជាផ្លូវការរយៈពេល៦ថ្ងៃ គឺពីថ្ងៃសុក្រ ៣កើត រហូតដល់ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងថ្ងៃទី២០ ដល់២៥ ខែកក្កដា គ.ស.១៩២៨ នោះ រាជការក៏បានចាត់ឲ្យមានការរៀបចំជាព្រះរាជកំណត់នៃពិធីបុណ្យយ៉ាងត្រឹមត្រូវស័ក្តិសមព្រះកិត្តិយសនៃព្រះរាជពិធីរាជាភិសេកព្រះចៅផែនដី។ […]
[…] អានផងដែរ៖ ១. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព… […]
[…] ស្រីស្វាងវង្ស ក្នុងព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព… កាលពីខែកក្កដា ឆ្នាំ១៩២៨ […]
[…] __________________________________អានផងដែរ៖១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ៤. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព…៥. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ […]