jump to navigation

កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ថ្ងៃអង្គារ 21 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

នៅក្នុងឱកាសដែលព្រះនគរប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រ គឺព្រះរាជពិធីរាជាភិសេកព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស នាឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងខែកក្កដា ឆ្នាំ១៩២៨ (ឆ្នាំបារាំងសេស) នោះ រាជការក៏បានរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើង ដើម្បីជាទីរឭក និងថ្វាយជាព្រះកិត្តិយសដល់ព្រះអង្គផងដែរ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលផលិតឡើងសម្រាប់បុណ្យរាជាភិសេក ដែលបានធ្វើឡើងនៅព្រះរាជធានីភ្នំពេញ ចាប់ពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃពុធ ទី២៥ ខែកក្កដា គ.ស.១៩២៨ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស (ព្រះមហាក្សត្រិយ៍អង្គថ្មី) នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរបារាំងសេសថា «COURONNEMENT DE S.M. SISOWATH MONIVONG – ROI DU CAMBODGE – 1928»។

ផ្នែកខាងខ្នង៖ មានរូបត្រាព្រះរាជសង្ហារ ប្រកបដោយព្រះមហាមកុដ និងព្រះខ័នដែលសុទ្ធសឹងគ្រឿងរាជកកុធភ័ណ្ឌ សម្រាប់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យនៅចំកណ្ដាលនៃកាស និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកជាអក្សរមូលខ្មែរ ថា «រាជាភិសេកព្រះបាទសំម្ដេចព្រះសីសុវតិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិប្ដី ក្នុងឆ្នាំរោង សំរិទ្ធិសក្ស ព.ស.២៤៧១»។

ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ទ្រង់បានគ្រងរាជ្យបន្តពីព្រះវររាជបិតា តាំងពីគ.ស.១៩២៧ រហូតដល់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ១៩៤១ ទើបព្រះអង្គចូលព្រះទិវង្គត នៅព្រះរាជដំណាក់ឯភ្នំបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ៕

___________________________________________________
អានផងដែរ៖
១. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
៥. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៦. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ
៧. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស

មតិ»

1. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] […]

2. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ ន - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] […]

3. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

[…] […]

4. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​កុម្ភៈ 2016

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]

6. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត - ថ្ងៃពុធ 9 ខែ​មីនា 2016

[…] […]

7. កាស​អនុស្សាវរីយ៍​​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 26 ខែ​មេសា 2016

[…] […]

8. ខួប​ឆ្នាំ​ទី​៨៨ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: