jump to navigation

ព្រះ​រាជ​ពិធី​សិត​ទៀន​វស្សា​ព្រះ​រាជ​ទ្រព្យ ប្រចាំ​ព.ស.​២៥៥៩ ថ្ងៃ​ព្រហស្បតិ៍ 23 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ.
trackback

នៅ​វេលា​ព្រឹក​ថ្ងៃ​៨​កើត ខែ​ទុតិយាសាឍ ឆ្នាំ​មមែ សប្ត​ស័ក ព.ស.២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៥ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រិយ៍ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សម្តេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​វរ​រាជ​មាតា ជា​ទី​គោរព​សក្ការ:​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ បាន​សេ្តច​យាង​ជា​ព្រះ​រាជា​ធិបតី​ព្រះ​រាជ​ពិធី​ដ៏​ខ្ពង់​ខ្ពស់​បំផុត ក្នុង​ព្រះ​រាជ​ពិធី​សិត​ទៀន​វស្សា​ព្រះ​រាជ​ទ្រព្យ នៅ​ព្រះ​ទី​នាំង​ទេវា​វិនិច្ឆ័យ​។

ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​គោរព​សក្ការ:​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះ​អង្គ​មាន​ព្រះ​រាជ​សទ្ធា​ដ៏​ខ្ពង់​ខ្ពស់​កសាង​ទៀន​វស្សា​ព្រះ​រាជ​ទ្រព្យ ចំនួន ១២​ដើម អម​ដោយ​គ្រឿង​បរិក្ខា មាន​ផ្កា​ទៀន ចំនួន ១៧០​ដើម ធូប​១២​ដុំ ទៀន​សុទ្ធ ៦០​ដើម លៀង​៧​កញ្ចប់ ទេយ្យ​វត្ថុ ២៨​កញ្ចាប់ ប្រេង​កាត​​៦០​លីត្រ ប្រេង​ដូង ២៤​លីត្រ ទឹក​ក្រូច​១៦​កេស ទឹក​បរិសុទ្ធ​៤៤ មី ៤៤​កេស និង​អង្ករ​ចំនួន​៣៧​បាវ​ ស្មើ​នឹង ១៨៥០​គ.ក្រ និង​បច្ឆ័យ​ជា​ច្រើន ដើម្បី​ប្រោស​ព្រះ​រាជ​ទាន ត្រាស់​បង្គាប់​ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​អង្គ ដង្ហែ​ទៅ​ប្រគេន ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​កាស​មួយ​ត្រី​មាស នៅ​តាម​ទី​អារាម​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​វេ​ប្រគេន​ព្រះ​សង្ឃ​បាន​ជា​ស្បៀង គ្រឿង​រណ្តាប់​តៀម​លក្ខណ:​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ព្រះ​វស្សា​ចាប់​ពី​ថ្ងៃ​១​រោជ ខែ​អាសាឍ រហូត​ដល់​ថ្ងៃ​​១៤​កើត ខែ​អស្សុជ ខាង​មុខ​នេះ​៕​៚




ចម្លង​ចេញ​ពី​គេហ​ទំព័រ​ព្រះ​មហា​ក្សត្រិយ៍

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: