jump to navigation

ខ្លាច​អស់​ស្ទះ កាល​ពី​តូច ថ្ងៃអាទិត្យ 26 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ជា​ទូទៅ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​ចូល​វស្សា​ប្រមាណ​១​សប្ដាហ៍ តាម​វត្ត​នានា ជា​ពិសេស​វត្ត​ដែល​អត្តខាត់​​​តែង​តែ​ប្រារព្ធ​ធ្វើ​ពិធី​ហែ​ទៀន​វស្សា ដើម្បី​បាន​របស់​របរ​ខ្លះ​ទុក​ជូន​ព្រះ​សង្ឃ​ប្រើ​ប្រាស់​ក្នុង​រដូវ​កាល​ចូល​វស្សា​នេះ​។ របស់​របរ​ទាំង​នោះ​សំខាន់​ណាស់ មាន​ដូច​ជា ប្រេង​កាត​, អង្ករ​, បច្ច័យ​…​។ល។

ការ​ហែ​ទៀន​វស្សា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​វត្ត​នីមួយ​។ វត្ត​ខ្លះ​មាន​ជា​អ្នក​រាំ អ្នក​លេង​ឆៃ​យ៉ាំ ទ្រហឹង​អឺង​កង​, មាន​តែង​តួ​កំប្លែង​, តែង​តួ​ស្រី​…​។ល។ មើល​ទៅ​គួរ​ឲ្យ​សប្បាយ​ពេក​ពន់ និង​សទ្ធា​ជ្រះ​ថ្លា​ខ្លាំង​ណាស់​។ វត្ត​ខ្លះ​ទៀត មិន​មាន​អ្វី​ទេ គ្រាន់​តែង​មាន​មេក្រូ ចាក់​ធម៌ ចាក់​អាយ៉ៃ​​…​។ល។​ ឯ​វត្ត​ខ្លះ​ទៀត​មាន​​​តួ​ទីង​មោង ឬ​ហៅ​តាម​ភាសា​យួន​ថា​អ៊ុងឌា ​ប្រុស​មួយ​ស្រី​មួយ​​​ ដោយ​ឲ្យ​មនុស្ស​ពាក់​ពី​ខាង​ក្នុង និង​​ឡក​លោត​រាំ​នាំ​ក្បួន​ទៀន​វស្សា ដើម្បី​រៃ​អង្គាស​ថវិកា​ចូល​វត្ត​ តាម​ចង្វាក់​ស្គរ ឬ​ឆៃ​យ៉ាំ​។

ទីង​មោង​នេះ គួរ​ជា​ទី​ចាប់​អារម្មណ៍ ជា​ពិសេស​ក្មេង​ៗ រាប់​ទាំង​ស្រែ​ខ្មុក​ដែរ កាល​ពី​នៅ​ក្មេង ហេហេ​…​។ បោះ​ទោះ​បី​ចាស់​ៗ​ប្រាប់​ថា​ជាមនុស្ស​ពាក់​ពី​ខាង​ក្នុង​ហើយ ក៏​នៅ​តែ​ខ្លាច ពេល​ខ្លះ​ឃើញ​មក​ពី​ចម្ងាយ​រក​ទៅ​លាក់​ខ្លួន​សិន​ហើយ​។ តែ​នៅ​តែ​ខ្លាច នៅ​តែ​ចូល​ចិត្ត​។ ពេល​ដែល​ទីង​មោង​ហែ​ផុត​ផ្ទះ​ហើយ ក្មេង​ៗ​តែង​តែ​នាំ​គ្នា​ដើរ​ពី​ក្រោយ​ក្បួន​ទៀន​វស្សា​នេះ រាប់​គីឡូ​ម៉ែត្រ​ទើប​​ត្រឡប់​មក​វិញ​។ ពេល​ខ្លះ​សំណាង​ល្អ ជួប​ក្បួន​វត្ត​មួយ​ទៀត​ហែ​បញ្ច្រាស​មក​វិញ ក៏​ដើរ​តាម​ក្បួន​វត្ត​ថ្មី​ត្រឡប់​មក​វិញ​ក៏​មាន​៕

ទីង​មោង ឬ​អ៊ុងឌា ហែ​ទៀន​វស្សា
ទីង​មោង ឬ​អ៊ុងឌា ហែ​ទៀន​វស្សា​តាម​ភូមិ​ស្រុក​នានា

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: