jump to navigation

ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ ថ្ងៃចន្ទ 27 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានា​​ប្រទេស​៖ ក្រុង​ស្យាម – ព្រះ​បរម​រូប​​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ​សម្រាប់​គ្រោង​ការណ៍​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» (​ថៃ​៖ อุทยานราชภักดิ์)​ ដែល​ផ្ដួច​ផ្ដើម​ដោយ​ក្រសួង​ការពារ​ជាតិ​ថៃ​នោះ ត្រូវ​បាន​ក្រុម​ជាង​ជំនាញ​ៗ​របស់​ថៃ​សាង​រួច​ស្រេច​ហើយ​។ រូប​សំណាក​ទាំង​៧​អង្គ​ក៏​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថ​យន្ត​ពី​បណ្ដា​ខេត្ត​នានា​​ដែល​ចាត់​សាង មក​កាន់​​បរិវេណ​ផ្ទៃ​ដី​របស់​កង​ទ័ព​ជើង​គោក​ថៃ ដែល​ស្ថិត​នៅ​តំបន់​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ ដែល​ជា​ទី​តម្កល់​រូប​សំណាក​ រួច​ស្រេច​ផង​ដែរ មក​ដល់​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥ ​នេះ​​ ដើម្បី​ធ្វើ​ពិធី​ដំឡើង និង​រៀប​ចំ​សួន​។

គ្រោង​ការណ៍​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» គឺ​ជា​គម្រោង​ដ៏​ធំ​មួយ​ត្រូវ​បាន​ធ្វើ​ពិធី​បួង​សួង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ កន្លង​មក​នេះ ដើម្បី​សាង​រាជា​នុស្សាវរីយ៍​បុព្វ​ក្សត្រិយ៍​ថៃ សំខាន់​ៗ​ចំនួន​៧​ព្រះ​អង្គ​ ក្នុង​ន័យ​​រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍​​ដែល​ជា​ទី​សក្ការ​​បំផុត​របស់​ប្រជា​រាស្ត្រ​ថៃ​។

សម្រាប់​ការ​សាង​សង់​ «​ឧទ្យាន​រាជ​ភ័ក្ដិ​» នេះ ព្រះ​បរម​រូប​​បុព្វ​មហា​ក្សត្រិយ៍​របស់​ថៃ ចំនួន​៧​ព្រះ​អង្គ នឹង​ត្រូវ​សាង​សង់​ឡើង​យ៉ាង​ធំ ដោយ​ក្នុង​នោះ​មាន៖

  1. ព្រះ​ចៅ​រាម​កំហែង (​សម័យ​ក្រុង​សុខោទ័យ​)​,
  2. សម្ដេច​ព្រះ​នរេឝួរ​មហា​រាជ​ (សម័យ​ក្រុង​ស្រី​អយុធ្យា​),
  3. សម្ដេច​ព្រះ​នារាយណ៍​មហា​រាជ​ (សម័យ​ក្រុង​ស្រី​អយុធ្យា​),
  4. សម្ដេច​ព្រះ​ចៅ​តាកសិន​មហា​រាជ (​សម័យ​ក្រុង​ធន​បុរី​),
  5. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ (​រាមា​ទី​១​) (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​)​,
  6. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៤​) (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​) និង
  7. ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ (​រាមា​ទី​៥​)​ (​សម័យ​ក្រុង​រតន​កោសិន្ទ្រ​)៕

ការ​ដឹក​ជញ្ជូន​រូប​សំណាក​ពី​កន្លែង​ផលិត​មក​កាន់​ឧទ្យាន​រាជ​ភ័ក្ដិ
ការ​ដំឡើង​រូប​សំណាក​ស្ដេច​ថៃ​ទាំង​៧​អង្គ
ការ​ដំឡើង​រូប​សំណាក​ស្ដេច​ថៃ​ទាំង​៧​អង្គ
ការ​ដំឡើង​រូប​សំណាក​ស្ដេច​ថៃ​ទាំង​៧​អង្គ
ទម្រ​បាត​ដែល​នឹង​ត្រូវ​តម្កល់​រូប​សំណាក​ទាំង​៧​អង្គ
ព្រះ​បរម​រូប​ទាំង​៧​អង្គ​ត្រូវ​បាន​ដំឡើង​រួច​ស្រេច​ស្ថាពរ

___________________________________________________
អាន​ផង​ដែរ​៖
១. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍
២. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ
៣. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣
៤. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​៧​អង្គ
៥. ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា
៦. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ

មតិ»

1. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែកក្កដា 2015

[…] […]

2. Wiz - ថ្ងៃចន្ទ 3 ខែសីហា 2015

Well, this Rajphak park has not been done yet – all 7 statues will be erected on 7 August 2015 and there will be Devabhishek ceremony by 108 monks on 19 August 2015 and Crown Prince will make an official opening in September 2015

3. មក​មើល​ច្បាស់​ៗ មុខ​មាត់​នៃ​រូប​សំណាក​​ក្សត្រិយ៍​ថៃ​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 3 ខែសីហា 2015

[…] […]

4. រូប​សំណាក​ធំ​ៗ​នៃ​អតីត​ក្សត្រិយ៍​ប្រទេស​អាស៊ាន​ចំនួន​៣ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែសីហា 2015

[…] […]

5. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃពុធ 19 ខែសីហា 2015

[…] […]

6. ព្រះ​បរម​រាជា​នុស្សាវរីយ៍​ក្សត្រិយ៍​បី​ព្រះ​អង្គ​នៃ​ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 12 ខែកញ្ញា 2015

[…] […]

7. ថៃ​សម្ពោធ​​ឧទ្យាន «​​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] […]

8. 2015 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៥ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែមករា 2016

[…] […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: