jump to navigation

Repost: លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ ថ្ងៃពុធ 29 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ប្រសិន​បើ​អ្នក​ធំ​ដឹង​ក្ដី​នៅ​សម័យ​ថ្ងៃ​មួយ​ដែល​ប្រទេស​ខ្មែរ​ស្ថិត​នៅ​ក្រោម​របប​កុម្មុយនីស្ត​ប្រកាន់​សូវៀត​និយម ឬ​របប​សាធារណ​រដ្ឋ​ប្រមានិត​កម្ពុជា នោះ លោក​អ្នក​ច្បាស់​ជា​បាន​ដឹង បាន​ឮ​នូវ​សំនួន​បដិវត្តន៍​មួយ​ក្នុង​ចំនួន​ពាក្យ​ស្លោក​ជា​ច្រើន​ផ្សេង​ទៀត នោះ​គឺ «លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ»​។

ទ្រឹស្ដី​កុម្មុយនីស្ត​មួយ​នេះ ខ្ញុំ​មិន​ដឹង​មាន​ឫស​គល់​អ្វី​ឲ្យ​ប្រាកដ​ពិត ពី​ទំនាក់​ទំនង​នៃ «​ស្រូវ» ជាមួយ​នឹង​ការ​ «ស្នេហា​ជាតិ» ​នោះ​ទេ ដ្បិត​កាល​ណោះ​ខ្ញុំ​នៅ​ក្មេង​ពេក​។ ក៏​ប៉ុន្តែ​បើ​គិត​លេង​ៗ សម័យ​កាល​នោះ​ដែល​កម្ពុជា​ស្ថិត​ក្នុង​សេដ្ឋកិច្ច​បែប​ក្រុម​សាមគ្គី គឺ​ការ​រួម​គ្នា​ធ្វើ​ស្រែ ដែល​ជា​ផែន​ការ​របស់​រដ្ឋ ក្នុង​គោល​បំណង​ផលិត​ដើម្បី​ផ្គត់​ផ្គង់​រដ្ឋ និង​ប្រជាជន​ខ្លួន​ឯង​។ កម្ពុជា​កាល​ណោះ​ត្រូវ​ពឹង​ពាក់​ទាំង​ស្រុង​ពី​លោក​កុម្មុយនីស្ត​ដែល​មាន​សូវៀត​ជា​មេ​ក្លោង​។

ម្យ៉ាង​វិញ​ទៀត​គោល​នយោបាល​នេះ​ក៏​ប្រហែល​ជា​មាន​ន័យ​ផង​ដែរ​មិន​ឲ្យ​ប្រជាជន​លួច​លក់​ផលិត​ផល​ស្រូវ​ទាំង​នេះ​ទៅ​ឲ្យ​ភាគី​ខ្មែរ​ដទៃ​ទៀត​ដែល​រស់​តែ​មួយ​ផ្នែក​តូច​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ខ្មែរ​ថៃ ពោល​គឺ​ពួក​គេ​ (ក្រុម​ខ្មែរ​ទាំង​នោះ​) មិន​មាន​ទី​ដី ដែល​អាច​បង្ក​បង្កើន​ផល​ដំណាំ​ស្រូវ​បាន​ឡើយ​ ដ្បិត​ទី​តាំង​ទាំង​នោះ​ភាគ​ច្រើន​ជា​តំបន់​ព្រៃ និង​ភ្នំ​៕

____________________________________________________________
អាន​ផង​ដែរ​
១. ប្ដេជ្ញា​អនុវត្ត​បី​មិន​មួយ​រាយការណ៍

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: