jump to navigation

ថៃ​ចាត់​បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ប្រចាំ​ឆ្នាំ ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​កក្កដា 2015

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

នានា​ប្រទេសក្រុង​ទេព​មហា​នគរ, ស្យាម​ប្រទេស – នៅ​ឯ​រាជ​​អាណា​ចក្រ​ថៃ​ នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ពេញ​បូណ៌មី ខែ​ទុតិយាសាឍ ឆ្នាំ​មមែ សប្ដ​ស័ក ព.ស.​២៥៥៩ (​ថៃ ព.ស.​២៥៥៨​) ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ បាន​ចាត់​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ប្រចាំ​ឆ្នាំ​យ៉ាង​អធិក​អធម ដូច​បណ្ដា​ឆ្នាំ​កន្លង​​មក​ដែរ​។

បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា គឺ​ជា​បុណ្យ​ដ៏​ធំ​មួយ​​​មួយ​ទៀត​ខាង​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រទេស​ថៃ​បាន​ចាត់​ទុក​ជា​បុណ្យ​ជាតិ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​ឈប់​សម្រាក ដើម្បី​ចូល​រួម​ធ្វើ​បុណ្យ​តាម​ទី​អារាម​នានា​ បន្ទាប់​ពី​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា​។

ចាប់​តាំង​​ពី​ព្រឹក​រហូត​ដល់​យប់ ពុទ្ធ​សាសនិកជន​ថៃ​នាំ​គ្នា​ដណ្ដប់​ស​ ចូល​វត្ត​ធ្វើ​បុណ្យ​ដាក់​បាត្រ​តាម​សទ្ធា​របស់​គេ​រៀង​ៗ​ខ្លួន​។ នៅ​ពេល​ព្រលប់​ថ្ងៃ​នេះ​ដែល​មាន​ពិធី​ហែ​ទក្សិណ​ព្រះ​វិហារ​ផង​ដែរ​​។

  • អ្វី​ជា​បុណ្យ​​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា​?

អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា​ រាប់​ថា​ជា​ថ្ងៃ​សំខាន់​មួយ​ទៀត​របស់​ពុទ្ធ​សាសនិក​ជន ដែល​ត្រូវ​គ្នា​នឹង​ថ្ងៃ​ពេញ​បូណ៌មី ១៥ កើត ខែ​អាសាឍ​។ នៅ​ក្នុង​សម័យ​ពុទ្ធ​កាល មាន​ហេតុ​ការណ៍​សំខាន់​កើត​ឡើង​៤​ប្រការ ដូច​ត​ទៅ​នេះ​៖

  1. ជា​ថ្ងៃ​ដែល​ព្រះ​បរម​សាស្ដា​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ទេសនា​ជា​លើក​ដំបូង ដល់​បញ្ច​វគ្គីយ៍​ទាំង​៥​រូប នៅ​ក្នុង​ព្រៃ​​​ឥសិបតនមិគ​ទាយវ័ន​ ​ក្បែរ​​នគរ​ពារាណសី
  2. ជា​ថ្ងៃ​ដែល​ព្រះ​បរម​សាស្ដា​ទ្រង់​បាន​ព្រះ​សាវក​អង្គ​ដំបូង គឺ​ព្រាហ្មណ៍កោណ្ឌញ្ញៈ ដែលបាន​សម្រេច​ព្រះ​ធម្ម​អង្គ​ដំបូង
  3. ជា​ថ្ងៃ​ដែល​មាន​ព្រះ​សង្ឃ​កើត​ឡើង​ជា​រូប​ដំបូង គឺ​ព្រះ​អញ្ញា​កោណ្ឌញ្ញៈ និង​ទទួល​បាន​ការ​ឧបសម្ប័ទ​ជា​ព្រះ​ភិក្ខុ​រូប​ដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា
  4. ជា​ថ្ងៃ​កើត​ឡើង​នូវ​ព្រះ​រតនត្រ័យ​ពេញ​បរិបូរណ៍ គឺ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ គ្រប់​ជា​លើក​ទី​មួយ
  • កម្ពុជា​មិន​មាន​ប្រារព្ធ​បុណ្យ​​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា

សម្រាប់​កម្ពុជ​ប្រទេស បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា មិន​មាន​ប្រារព្ធ​ធ្វើ​ឡើង​ទេ​។ កម្ពុជា​ប្រារព្ធ​តែ​បុណ្យ​ពីរ​ប៉ុណ្ណោះ គឺ​មាឃ​បូជា និង​វិសាខ​បូជា​៕

ប្រជា​ជន​ថៃ​ចូល​វត្ត​ធ្វើ​បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា ប្រចាំ​ឆ្នាំ



ស្ដាប់​ព្រះ​សង្ឃ​សម្ដែង​អំពី​​អាសាឍ​បូជា ឬ​អាសាឡ្ហ​បូជា

_______________________________________
អាន​បន្ថែម​៖
១. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
២. ថៃ​ចាត់​បុណ្យ​មាឃ​បូជា ប្រចាំ​ព.ស.​២៥៥៨

Advertisements

មតិ»

1. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​កក្កដា 2015

[…] គេ​ប្រារព្ធ​បុណ្យ​មួយ​ទៀត​គឺ អាសាឍ​បូជា។ […]

2. ថៃ​ចាត់​បុណ្យ​មាឃ​បូជា ប្រចាំ​ព.ស.​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 30 ខែ​កក្កដា 2015

[…] _______________________________________ អាន​បន្ថែម​៖ ១. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា ២. ថៃ​ចាត់​បុណ្យ​អាសាឍ​បូជា ឬ​អាសាឡ្ហ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: