jump to navigation

ទង់​ប្រាសាទ​, ទង់​​ជាតិ​ដំបូង​នៃ​ប្រទេស​កម្ពុជា ថ្ងៃចន្ទ 31 ខែសីហា 2015

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
1 comment so far

នៅ​សម័យ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​បារាំង​នៅ​ឡើយ គឺ​នៅ​សម័យ​នោះ​ហើយ ដែល​ពិភព​លោក​ទាំង​មូល​ចាប់​ផ្ដើម​បង្កើត​ជា​រដ្ឋ​និង​មាន​ការ​គ្រប់​គ្រង​ជា​ដែន​ច្បាស់​លាស់​។ ជា​ការ​ពិត​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ទទួល​វប្បធម៌ និង​អារ្យធម៌​បែប​លោក​ខាង​លិច ឬ​អ្វី​ដែល​ហៅ​ថា​វប្បធម៌​រីក​ចម្រើន​។ នោះ​ម្យ៉ាង​ដោយ​សារ​ការ​ដឹក​នាំ​របស់​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​យើង​នា​សម័យ​នោះ និង​ម្យ៉ាង​ដោយ​អាណា​និគម​នៃ​រដ្ឋ​បារាំង​សេស​មក​លើ​នគរ​ខ្មែរ​យើង​ផង​។

ទង់​ជាតិ​ខ្មែរ​ (​ប្រហែល​ជា​ទង់​ទី​១​​ហើយ​) ក៏​បាន​បង្កើត​ឡើង ដែល​មាន​សណ្ឋាន​ជា​រូប​ប្រាសាទ ឬ​ហៅ​ម្យ៉ាង​ថា​ទង់​ប្រាសាទ នៅ​ខណៈ​ដែល​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង​នេះ ពោល​គឺ​ប្រមាណ​គ.ស.​១៨៦៣ រហូត​មកដល់​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ គឺ​​ប្រមាណ​ទសវត្សរ៍​ឆ្នាំ​១៩៤០​។ ទង់​ប្រាសាទ​នេះ ទំនង​ជា​មេ​បែប​នៃ​ទង់​ជាតិ​ប្រទេស​កម្ពុជា​យើង​សម័យ​បច្ចុប្បន្ន​នេះ​ផង​ដែរ​។

ទង់​ប្រាសាទ​ខ្មែរ​ដែល​មាន​ចុះ​ផ្សាយ​នៅ​បរទេស ក្នុង​ប្រមាណ​គ.ស.​១៨៩០

ទង់​ប្រាសាទ​មាន​ព័ណ៌​ខៀវ​ទឹក​ប៊ិច​អម​ជុំ​វិញ​ទាំង​មូល​នៃ​ទង់ ដែល​នៅ​ខាង​ក្នុង​វិញ​មាន​ព័ណ៌​ក្រហម​ឆ្អៅ ហើយ​នៅ​ចំ​កណ្ដាល​នៃ​ទង់​មាន​រចនា​ជា​ប្រាសាទ​ខ្មែរ​យ៉ាង​ស្អាត​ព័ណ៌​ស​។ នៅ​តាម​ឯកសារ​នានា​របស់​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញ​ថា ទង់​ប្រាសាទ​នេះ ត្រូវ​បាន​ដាក់​តាំង​ប្រដូច​ទៅ​នឹង​ទង់​ជាតិ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​តាម​ទី​សាធារណៈ​នានា​ទូទាំង​ព្រះ​រាជ​អាណាចក្រ រួម​ទាំង​នៅ​ក្នុង​បរិវេណ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ផង​ដែរ​​​​។

ទង់​ប្រាសាទ​បាន​ធ្វើ​ការ​វិវត្ត​បន្តិច​ម្ដង​ៗ​ទៅ​តាម​កាល​សម័យ​រហូត​មក​ដល់​ទង់​សណ្ឋាន​ប្រាសាទ​នគរ​វត្ត​កំពូល​បី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្រោយ​ប្រទេស​ខ្មែរ​ទទួល​បាន​ឯក​រាជ្យ​ពេញ​លេញ​ពី​ប្រទេស​បារាំង​សេស និង​ទង់​ជាតិ​បច្ចុប្បន្ន​ដែល​កំពុង​ប្រើ​ប្រាស់​នេះ ទំនង​សុទ្ធ​តែ​មាន​មូល​ដ្ឋាន​មក​ពី​ទង់​ប្រាសាទ​នេះ​ឯង​៕

ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) បាន​ដាក់​តាំង​លម្អ​ទន្ទឹម​គ្នា​នឹង​ទង់​ជាតិ​បារាំង​សេស​នៅ​ក្នុង​បរិវេណ​ខាង​មុខ​នៃ​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​គ្រង​រាជ្យ​សម្បត្តិ​នៃ​ព្រះ​ករុណា ព្រះ​សិរីសុវត្ថិ មុនីវង្ស
ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) បាន​ដាក់​តាំង​លម្អ​ទន្ទឹម​គ្នា​នឹង​ទង់​ជាតិ​បារាំង​សេស​​នៅ​តាម​ដង​វិថី​នានា​ក្នុង​ព្រះ​នគរ កាល​ពី​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​រាជានុ​កោដ្ឋ
ទង់​ប្រាសាទ​ (រូប​ក្នុង​រង្វង់​ក្រហម​) នៅ​ក្នុង​ពិធី​នានា​នៃ​ព្រះ​នគរក្រុម​កីឡា​បាល់​ទាត់​កម្ពុជា កាន់​ទង់​ប្រាសាទ (​រូប​ប្រមាណ​គ.ស.​១៩៣០)

វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស
វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស
វិវត្តន៍​នៃ​ទង់​ប្រសាទ​ខ្មែរ ដែល​ឃើញ​មាន​ចុះ​ផ្សាយ​នៅ​បរទេស

Advertisements

ត្រឡប់​មក​ស្រុក​ថៃ​វិញ ថ្ងៃអាទិត្យ 30 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​ថ្ងៃ​នេះ (​៣០ សីហា ២០១៥​) ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​ថៃ​វិញ តាម​ជើង​យន្តហោះ​អ៊ែរ អាស៊ី លេខ FD609 និង FD 3254​៕

ទិដ្ឋភាព​លើ​យន្តហោះ​អ៊ែរ​អាស៊ី លេខ FD 3254

______________________________________________
អាន​ផង​ដែរ​៖
១. មក​ភ្នំពេញ

ទិដ្ឋភាព​ផ្សារ​ធំ​ថ្មី​មួយ​ថ្ងៃ​មុខ​សែន​ក្បាល​ទឹក​ចិន ថ្ងៃសៅរ៍ 29 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

ផ្សារ​ធំ​ថ្មី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥

__________________________________
អាន​ផង​ដែរ​៖
១. សែន​ក្បាល​ទឹក​ឆ្នាំ​នេះ

សែន​ក្បាល​ទឹក​ឆ្នាំ​នេះ ថ្ងៃសុក្រ 28 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ថ្ងៃ​នេះ (​២៨ សីហា ២០១៥) ជា​ថ្ងៃ​បង​ប្អូន​ខ្មែរ​កាត់​ចិន​យើង​ធ្វើ​ពិធី​សែន​ក្បាល​ទឹក ឬ​ហៅ​ម្យ៉ាង​ថា​ភ្ជុំ​ចិន​ ស្រែ​ខ្មុក​ហេតុ​តែ​ជាប់​ស្រឡាញ​ចិន​ខ្លះ​ៗ​ដែរ ក៏​មាន​សែន​អី​នឹង​គេ​ដែរ​ទៅ ហេហេ… មិន​មាន​ខាត​អី​ទេ សែន​ហើយ​នាំ​គ្នា​ស៊ី​។

បច្ចុប្បន្ន​នេះ​ការ​កាន់​ទំនៀម​ចិន​ឃើញ​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ។ មាន​ខ្មែរ​មួយ​ចំនួន​ក៏​បាន​អនុវត្ត​វិធី​សែន​នេះ ជា​ពិសេស​ប្រសិន​បើ​អ្នក​នោះ​រក​ស៊ី​លក់​ដូរ​នៅ​តាម​ផ្សារ និង​ឃើញ​គេ​សែន​ចេះ​តែ​សែន​តាម​គេ ដ្បិត​គេ​ជឿ​ថា​នឹង​អាច​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​គេ​បាន​កាក់​កប​ផង​ដែរ ហើយ​ម្យ៉ាង​គេ​គិត​ថា​មិន​ខូច​ខាត​អ្វី សែន​រួច​ក៏​នាំ​គ្នា​ទទួល​ទាន​ស៊ី​ចុក​ជាមួយ​បង​ប្អូន ហាក់​ដូច​ជា​ពិធី​ជប់​លៀង​គ្រួសារ​មួយ​ដែរ។ ហេតុ​នេះ​គេ​ក៏​ចេះ​តែ​ធ្វើ​ៗ​ទៅ៕

គ្រឿង​សំណែន​នៅ​ផ្ទះ​ស្រែ​ខ្មុក​នា​ល្ងាច​មិញ​នេះ
គ្រឿង​សំណែន​នៅ​ផ្ទះ​ស្រែ​ខ្មុក​នា​ល្ងាច​មិញ​នេះ

__________________________________
អាន​ផង​ដែរ​៖
១. សឹក​ក្បាល​ទែន
២. ទិដ្ឋភាព​ផ្សារ​ធំ​ថ្មី​មួយ​ថ្ងៃ​មុខ​សែន​ក្បាល​ទឹក​ចិន

កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
17 comments

តាមទំនៀមព្រះរាជពិធីបុណ្យព្រះមេរុ នៃអង្គព្រះមហាក្សត្រិយ៍ ព្រះមហាក្សត្រិយានីខ្មែរ រាជការតែងរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើងដើម្បីរំឭកដល់ព្រះអង្គ ព្រមទាំងចែកទៅភ្ញៀវជាតិ និងអន្តរជាតិនានា នាថ្ងៃថ្វាយព្រះភ្លើងផងដែរ។ សម្រាប់ទំនៀមជាប្រពៃណីនេះត្រូវបានប្រារព្ធធ្វើឡើងគ្រប់ៗអង្គព្រះមហាក្សត្រិយ៍ទាំងអស់ រហូតមកដល់បុណ្យព្រះមេរុនៃព្រះបរមរតនកោដ្ឋនាពេលថ្មីៗនេះផងដែរ។

ដូចគ្នានេះដែរ កាលពីព្រះរាជពិធីបុណ្យព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ កាលពី៥៥ឆ្នាំមុននេះ តាមឯកសារនានាបង្ហាញថា កាសអនុស្សាវរីយ៍នេះ បានផលិតឡើងដោយមានម្ខាងជាព្រះបរមរូបព្រះអង្គ និងម្ខាងទៀតជារូបព្រះមេរុ ដែលបានធ្វើឡើងតាមបុរាណរាជបវេណី។ នៅក្នុងពេលបញ្ចប់នៃព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះឧបយុវរាជព្រះអង្គជាអ្នកប្រទានកាសនេះដោយផ្ទាល់ព្រះហស្ដទៅភ្ញៀវនានាដែលបានអញ្ជើញចូលរួមព្រះរាជពិធីផងដែរ៕

សម្ដេចព្រះមហាក្សត្រិយានីយាងជួបភ្ញៀវជម្រាបលា ក្រោយពេលថ្វាយព្រះភ្លើង ឯសម្ដេចព្រះឧបយុវរាជព្រះអង្គកំពុងប្រទានកាសអនុស្សាវរីយ៍ដល់ភ្ញៀវនានា

___________________________________________________
អានផងដែរ៖
១. អំពីព្រះរាជពិធីថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
៤. ព្រះករុណាម្ចាស់ជីវិត នរោត្ដម សុរាម្រឹត នៃព្រះរាជអាណាចក្រកម្ពុជា
៥. ខួបទី៥៥ឆ្នាំ សោយព្រះទិវង្គតនៃព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ
៦. អំពីព្រះមេរុនៃព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៧. ខួបឆ្នាំទី៥៥ នៃព្រះរាជពិធីបុណ្យព្រះមេរុ ព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
៨. កាសរាជាភិសេក ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព្រះចៅក្រុងកម្ពុជាធិបតី ក្នុងឆ្នាំមមែ សប្ដស័ក ព.ស.២៤៦៨
៩. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
១០. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
១១. អំពីក្បួនហែព្រះបរមសពព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
១២. ព្រះរាជកំណត់បុណ្យថ្វាយព្រះភ្លើងព្រះករុណា ព្រះមហាកាញ្ចនកោដ្ឋ
១៣. ការដោះលែងអ្នកទោសនាថ្ងៃថ្វាយព្រះភ្លើងហ្លួងកាញ្ចនកោដ្ឋ
១៤. អំពីព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះមហាកាញ្ចនកោដ្ឋ

មក​ភ្នំពេញ ថ្ងៃពុធ 26 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ល្ងាច​នេះ (​២៦ សីហា ២០១៥​) ខ្ញុំ​បាន​មក​ដល់​ក្រុង​ភ្នំពេញ​ តាម​ជើង​យន្តហោះ​អ៊ែរ​អាស៊ី លេខ FD3251 និង FD606 ពី​ទីក្រុង​បាងកក​​ ប្រទេស​ថៃ​។ មក​ដល់​ភ្លាម​ជិះ​រថយន្ត​ក្រុង​ទៅ​ផ្ទះ​​ជា​លើក​ទី​២ ដោយ​ចំណាយ​ពេល​ជិត​២​ម៉ោង ដោយ​សារ​ស្ថានភាព​ក្រុង​ភ្នំពេញ​យើង ហេហេ​…​៕

យន្តហោះ​អ៊ែរ​អាស៊ី លេខ FD3251
ទិដ្ឋភាព​លើ​យន្តហោះ​អ៊ែរ​អាស៊ី លេខ FD3251
ទិដ្ឋភាព​លើ​យន្តហោះ​អ៊ែរ​អាស៊ី លេខ FD606

______________________________________________
អាន​ផង​ដែរ​៖
១. ត្រឡប់​មក​ស្រុក​ថៃ​វិញ

វីដេអូ​ស្ដី​អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ហ្លួង​កាញ្ចន​កោដ្ឋ ថ្ងៃអង្គារ 25 ខែសីហា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ, អតីតភាព.
add a comment

%d bloggers like this: