jump to navigation

សម្ពោធ​ស្ពាន​មិត្តភាព​ចិន តា​ខ្មៅ ថ្ងៃចន្ទ 3 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
trackback

នា​ព្រឹក​ថ្ងៃ​​ចន្ទ ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តា​ខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​១ ត្រូវ​បាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តា​ខ្មៅ ឆ្លង​ទន្លេបាសាក់ ពី​ក្រុង​តា​ខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ដែល​ជា​តំណរ​ភ្ជាប់​នៃ​ផ្លូវ​ក្រ​វ៉ា​ត់​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​២ ទៅ​កាន់​ផ្លូវជាតិ​លេខ​១ ដែល​មាន​តួនាទី​ជា​ផ្លូវ​វៀង និង​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធន់​ធ្ងន់ តាម​ស្ពាន​ភ្លោះ​ព្រះ​មុនី​វង្ស ហើយ​វា​ក៏​ជា​ផ្នែក​មួយ នៃ​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​រាជធានី​ភ្នំពេញ​។

ស្ពាន​មិត្តភាព កម្ពុជា​-​ចិន តា​ខ្មៅ ឆ្លងកាត់​ទន្លេ បា​សាក់​និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ២ ទៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ប្រវែង​សរុប ៨៥៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប​រឹត មាន​សរសរ​ស្ពាន​​ទាំង​អស់​​ចំនួន ២៥ ប្រឡោះ ស្ពាន​មេ​នៅ​កណ្តាលទន្លេ មាន​ប្រវែង ២៨៥ ម៉ែត្រ​។ ប្រឡោះ​ចំ​កណ្តាលទន្លេ ប្រវែង ១៣៥ ម៉ែត្រ មាន​គន្លង​ទឹក សម្រាប់​ធ្វើ​នាវាចរណ៍ មាន​ទទឹង ៤០ ម៉ែត្រ និង​កំពស់ ៨ ម៉ែត្រ គិត​ពី​ផ្ទៃ​ទឹកទន្លេ នា​រដូវ​ទឹក​តម្លើង​ខ្ពស់​បំផុត​។

ចំណែក​តួ​ស្ពាន មាន​ទទឹង​សរុប ១៣,៥០ ម៉ែត្រ មាន​គន្លង​ផ្លូវ ២ សម្រាប់​រថយន្ត និង​មាន​គន្លង ២ សម្រាប់​ទោច​ចក្រ​ក្រ​យានយន្ត ព្រមទាំង​មាន​ផ្លូវ​អ្នក​ថ្មើ​ជើង​។

ស្ពាន​មិត្ត ភាព​កម្ពុជា ចិន តា​ខ្មៅ ឆ្លងកាត់​ទន្លេបាសាក់​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ៣២,៨៩ លាន​ដុល្លារ ដែល​ជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន រួម​ជាមួយ​ថវិកាបដិភាគ​មួយ​ចំនួន​ថែម​ទៀត សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម​។

ស្ពាន​នេះ ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១២ រយៈពេល​សាងសង់ ៤២ ខែ បាន​បញ្ចប់​ការ​សាងសង់ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​។

ស្ពាន​តា​ខ្មៅ ជា​ស្ពាន​ទី​៣ ឆ្លងកាត់​ទន្លេបាសាក់ បន្ទាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ទី​១ និង​ទី​២ និង​មាន​ស្ពាន​ទី​៤ កំពុង​សាងសង់ គឺ​ស្ពាន​កោះធំ ដែល​មក​ដល់​សព្វ​ថ្ងៃនេះ សាងសង់​សម្រេច​បាន ៥៥% ហើយ​៕

សម្ពោធ​ស្ពាន​មិត្តភាព​ចិន តា​ខ្មៅ

អាន​ព័ត៌មាន​៖
១. ស្ពាន​មិត្តភាព​កម្ពុជា និង​ចិន តា​ខ្មៅ បើក​សម្ពោធ​នា​ព្រឹក​ថ្ងៃ​ទី​៣​សីហា​នេះ

________________________________________
អាន​ផង​ដែរ​៖
១. សម្ពោធ​ស្ពាន​មិត្ត​ភាព​ចិន​ទី​៥ ជ្រោយ​ចង្វា​ទី​២

មតិ»

1. គ.ស.​២០១៥ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 4 ខែសីហា 2015

[…] ៣ – សម្ពោធ​ស្ពាន​មិត្តភាព​ចិន តា​ខ្មៅ […]

2. សម្ពោធ​ស្ពាន​មិត្ត​ភាព​ចិន​ទី​៥ ជ្រោយ​ចង្វា​ទី​២ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 24 ខែតុលា 2015

[…] ________________________________________ អាន​ផង​ដែរ​៖ ១. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី​៥​​ចាប់​សាងសង់ ២. សម្ពោធ​ស្ពាន​មិត្តភាព​ចិន តា​ខ្មៅ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: