jump to navigation

គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? ថ្ងៃអង្គារ 4 ខែសីហា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អតីតភាព, អំពីស្រុកខ្មែរ.
trackback

ដូច​គ្នា​ដែរ​នឹង​វត្ត​ព្រះ​ស្រី​រតន​សាស្ដា​រាម ឬ​វត្ត​ព្រះ​កែវ ឯ​ក្រុង​បាងកក នគរ​ថៃ ព្រះ​ឧបោសថ​រតនា​រាម​ព្រះ​កែវ​មរកត នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល ក៏​មាន​រចនា​ដោយ​រូប​គំនូរ​បុរាណ​ខ្មែរ​យ៉ាង​ល្អ​វិចិត្រ​ផង​ដែរ នៅនឹង​ជញ្ជាំង​ទាំង​៤​ទិស​របស់​ព្រះ​វិហារ​។ មក​ដល់​សម័យ​ថ្ងៃ​នេះ រូប​គំនូរ​បុរាណ​ទាំង​អស់​ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង ដោយ​មិន​មាន​ស្លាក​ស្នាម​ណា​ឡើយ និង​ជំនួស​មក​វិញ​ដោយ​​ការ​លាប​ព័ណ៌​ក្រហម​សុទ្ធ​នៅ​លើ​ជញ្ជាំង​ទាំង​នោះ​ទៅ​វិញ​។

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ថា ព្រះ​វិហារ​ព្រះ​កែវ​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ ក្នុង​អំឡុង​ឆ្នាំ​១៨៩២ រហូត​ដល់​ឆ្នាំ​១៩០២ និង​ក្រោយ​មក​នៅ​ក្នុង​រជ្ជកាល​ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ក៏​ត្រូវ​បាន​រុះ​រើ​សាង​សង់​ជា​ថ្មី​ឡើង​វិញ គឺ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦២​។ ក្រោយ​មក​នៅ​ពេល​ដែល​នគរ​ខ្មែរ​ពើប​ប្រទះ​សង្គ្រាម​អស់​ជា​ច្រើន​ទស​វត្សរ៍​នោះ ក៏​ដូច​ជា​ទី​សំខាន់​ៗ​ជា​ច្រើន​ទៀត​របស់​ព្រះ​នគរ​ត្រូវ​បាន​បោះ​បង់ និង​ខូច​ខាត​ទៅ​តាម​ធម្មជាតិ ជាមួយ​គ្នា​នេះ​ដែរ ព្រះ​វិហារ​ព្រះ​កែវ​មរកត ក៏​​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ ក្រោយ​នគរ​ខ្មែរ​ស្ថាបនា​របប​រាជាធិបតេយ្យ​ឡើង​វិញ នា​អំឡុង​ឆ្នាំ​១៩៩៣​។

ប្រសិន​បើ​អស់​លោក​អ្នក​ពិនិត្យ​មើល​រូប​ភាព​ចាស់​ៗ​ជា​ច្រើន​មុន​នគរ​ខ្មែរ​មាន​សង្គ្រាម នោះ​យើង​នឹង​ឃើញ​នូវ​រូប​ភាព​គំនូរ​បុរាណ​យ៉ាង​ល្អ​វិចិត្រ​ត្រូវ​បាន​ក្រុម​វិចិត្រ​ករ​​ជំនាញ​ៗ​ខ្មែរ​នា​សម័យ​នោះ​គូស​វាស​យ៉ាង​ស្អាត​សម្រាប់​​ព្រះ​វិហារ ទុក​ជា​កេរ​នៃ​ព្រះ​នគរ មិន​ចាញ់​គ្នា​ប៉ុន្មាន​ពី​រូប​គំនូរ​បុរាណ​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​របស់​ក្រុង​សៀម​នោះ​ឡើយ​។ តែ​អ្វី​ដែល​​គួរ​ឲ្យ​សោក​ស្ដាយ​នោះ មក​ដល់​សម័យ​នេះ ស្រាប់​តែ​រូប​គំនូរ​បុរាណ​ទាំង​អស់​នោះ បាត់​បង់​ទាំង​ស្រុង ដោយ​មិន​បន្សល់​ទុក​ប្រវត្តិសាស្ត្រ​សូម្បី​តែ​បន្តិច​ និង​​គួរ​ឲ្យ​សោយ​ស្ដាយ​យ៉ាង​ពន់​ពេក​​។ យើង​មិន​ដឹង​ថា​មាន​ហេតុ​ផល​អ្វី​ឲ្យ​ប្រាកដ​ និង​ចាប់​តាំង​ពី​ឆ្នាំ​ណា​មក​ទេ ដែល​គំនូរ​បុរាណ​នា​ព្រះ​វិហារ​ព្រះ​កែវ​មរកត នៃ​យើង​ត្រូវ​បាន​បាត់​បង់​នោះ​។

ត​ទៅ​អនាគត​នៅ​ពេល​ដែល​ព្រះ​នគរ​យើង​បាន​សាន្ត​ត្រាណ​ ស្រែ​ខ្មុក​សង្ឃឹម​ថា គំនូរ​បុរាណ​ថ្មី​មួយ​ដោយ​យក​តាម​លំនាំ​គំនូរ​បុរាណ​ចាស់​នៃ​ព្រះ​វិហារ​ព្រះ​កែវ នឹង​ត្រូវ​បាន​កូន​ខ្មែរ​ជំនាន់​ក្រោយ​គូស​វាស​ឡើង​វិញ ដើម្បី​រក្សា​ទម្រង់​ដើម​នៃ​ព្រះ​វិហារ ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​​ព្រះ​នគរ​៕​៚

គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត កាល​ពី​រជ្ជកាលហ្លួង​ព្រះ​បរម​រតន​កោដ្ឋ

គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត កាល​ពី​សម័យ​ដើម

គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត កាល​ពី​សម័យ​ដើម
គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត កាល​ពី​សម័យ​ដើម (​រូប​ព័ណ៌​)
23328988320_de2111171b_o
គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត កាល​ពី​សម័យ​ដើម (​រូប​ព័ណ៌​)

គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​​នា​រជ្ជកាល​ហ្លួង​បរម​រតន​កោដ្ឋ (​គ្រា​ទី​១​)

ជញ្ជាំង​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​មរកត​នា​ពេល​បច្ចុប្បន្ន​ជំនួស​មក​វិញ​ដោយ​ព័ណ៌​ក្រហម​ដ៏​គ្មាន​ន័យ និង​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត
គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​របស់​ថៃ​បច្ចុប្បន្ន
គំនូរ​បុរាណ​នៅ​តាម​ជញ្ជាំង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​របស់​ថៃ​បច្ចុប្បន្ន

___________________________________________________
អាន​ផង​ដែរ​
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៤. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល
៥. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

មតិ»

1. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែសីហា 2015

[…] […]

2. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ន - ថ្ងៃពុធ 5 ខែសីហា 2015

[…] […]

3. មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែសីហា 2015

[…] […]

4. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ | - ថ្ងៃពុធ 5 ខែសីហា 2015

[…] […]

5. dotay - ថ្ងៃ​ព្រហស្បតិ៍ 6 ខែសីហា 2015

បងជួយប្រាប់បានទេព្រះកែវខ្មែរយៀងសព្វថ្ងៃសាងនៅឆ្នាំណា?ជាព្រះកែវ ធម្មជាតិរឺចាក់ពុម្ពដូចដែលថៃថាអោយយើង។ហើយដូចជាមិនដែល ឃើញឯកសារបញ្ជាក់សោះ។

6. Mengly - ថ្ងៃសុក្រ 7 ខែសីហា 2015

សែនសោកស្តាយពន់ពេក

7. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: