jump to navigation

Repost: លេង​គប់​កញ្ចប់​បារី ថ្ងៃសុក្រ 7 ខែសីហា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

កាល​ពី​សម័យ​ក្រោយ​គ្រាប់​ផ្លោង​មិន​មាន​ជា​ល្បែង​ៗ​ទំនើប​ៗ​ដូច​ក្មេង​ៗ​សម័យ​នេះ​សម្រាប់​លេង​គ្រា​ទំនេរ​ទេ​។ កាល​ពី​ស្រែ​ខ្មុក​នៅ​ក្មេង ល្បែង​មួយ​ដែល​គួរ​ចង​ចាំ​គឺ​ល្បែង​លេង​គប់​កញ្ចប់​បារី​។

អ្វី​ជា​ល្បែង​លេង​គប់​កញ្ចប់​បារី​?

ការ​ពិត​ទៅ​ល្បែង​លេង​គប់​កញ្ចប់​បារី​នេះ​មិន​ខុស​ពី​ល្បែង​គប់​វង់​ទេ គឺ​គ្រាន់​តែ​យក​កញ្ចប់​បារី​សម្រាប់​ស៊ី​សង​គ្នា ប្រៀប​បាន​នឹង​លុយ​ដូច្នោះ​ដែរ ហើយ​ច្បាស់​ណាស់​កញ្ចប់​បារី​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​​ក្មេង​ៗ​ដែល​លេង​កញ្ចប់​បារី​នេះ​។

ការ​លេង​កញ្ចប់​បារី​នេះ គឺ​ត្រូវ​យក​កញ្ចប់​បារី​ដែល​ប្រើ​ប្រាស់​រួច ឬ​កញ្ចប់​ដែល​ត្រូវ​បាន​បោះ​បង់​ចោល រួច​យក​មក​ហែក​​ចេញ និង​បត់​ស៊ក​ទៅ​វិញ ឲ្យ​មាន​សណ្ឋាន​រាប​ស្មើ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កាន់ ឬ​លេង ជា​ពិសេស​សម្រាប់​ល្បែង​លេង​គប់​កញ្ចប់​បារី​នេះ​ឯង​។

ស្រែ​ខ្មុក​កាល​ពី​សម័យ​នោះ នៅ​ក្នុង​សំពៀត​សៀវភៅ ក្រៅ​ពី​សៀវភៅ ក្ដារ​ឆ្នួន និង​សម្ភារ​សិក្សា​ដទៃ​ទៀត​ នៅ​ក្នុង​សំពៀត​គឺ​ពេញ​ទៅ​ដោយ​កញ្ចប់​បារី​នេះ​ឯង និង​ពេល​ខ្លះ​ប្រឡាក់​ដី​ពេញ ដោយ​សារ​តែ​ពេល​លេង​គប់​កញ្ចប់​បារី​នេះ​ត្រូវ​លេង​នៅ​លើ​ដី និង​យក​ស្បែក​ជើង​គប់​នេះ​ឯង​។ ស្រែ​ខ្មុក​លេង​ល្បែង​គប់​កញ្ចប់​បារី​នេះ រហូត​ដល់​នៅ​ថ្នាក់​អនុ​វិទ្យាល័យ គឺ​ថ្នាក់​ទី​៦​ទី​៧​ឯណុះ ហេហេ…​។

តើ​មាន​នរណា​ធ្លាប់​លេង​ល្បែង​ប្រភេទ​នេះ​ដែរ​ឬ​ទេ? អាច​រៀប​រាប់​បទ​ពិសោធន៍​ចែក​គ្នា​ផង ហាហា…!

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: