jump to navigation

ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា ថ្ងៃចន្ទ 10 ខែសីហា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

កកន៖ អត្ថបទ​ខាង​ក្រោម​នេះ ខ្ញុំ​បាទ​បាន​បក​ប្រែ​ពី​គេហទំព័រ​ភាសា​ថៃ​មួយ​ចំនួន​ដែល​គេ​និយាយ​អំពី​ខ្មែរ​យើង។ គោលបំណង​របស់​ខ្ញុំ​គឺ​ខិត​ខំ​រក្សា​ទុក​ឯកសារ​នានា​ដែល​មាន​តម្លៃ​ដ៏​ពិសិដ្ឋ​ដែល​បាន​បាត់​បង់​ទៅ​ដោយ​សារ​សង្គ្រាម​នៅ​នគរ​របស់​យើង។ តាម​ពិត​ទៅ​ឯកសារ​ខាង​ក្រោម​នេះ​មាន​ច្បាប់​ដើម​ជា​ភាសា​ខ្មែរ​ទេ តែ​ត្រូវ​សម្ដេច​ក្រុម​ពញា​តម្រុង​រាជានុភាព របស់​ថៃ​បាន​ឲ្យ​គេ​បក​ប្រែ​ទៅ​ជា​ភាសា​ថៃ ដោយ​មាន​ចំណង​ជើង​ថា “ราชกำหนดกรุงกัมพูชา” ឬ “រាជ​កំណត់​ក្រុង​កម្ពុជា”។ ហេតុ​ដូច​នេះ​ការ​បក​ប្រែ​របស់​ខ្ញុំ​មិន​សូវ​ជា​ពិស្ដា​ទេ គួរ​ពុំ​គួរ​សូម​អភ័យ​ទោស។

នៅ​ទី​នេះ ខ្ញុំ​បាទ​ប្រើ​ពាក្យ “សិរីសុវត្ថិ” ជា​ជាង​ពាក្យ “ស៊ីសុវត្ថិ” ដ្បិត​មាន​ឯកសារ​ជា​ច្រើន​ក៏​បាន​ប្រើ​ពាក្យ​នេះ​ដែរ រួម​នឹង​ពាក្យ “ស្រីសុវត្ថិ” ផង​ដែរ។ ចំណែក​ឯ​ពាក្យ “ស៊ីសុវត្ថិ” នេះ​គឺ​ប្រហែល​ជា​សរសេរ​តាម​សំនៀង​ភាសា​ថៃ ដែល​សម័យ​នោះ មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ណាស់​មក​លើ​នគរ​ខ្មែរ។ ទ្រង់​សិរីសុវត្ថិ​ទៀត​សោត​ក៏​បាន​ស្នាក់​នៅ​ស្រុក​សៀម​អស់​រយៈ​កាល​យ៉ាង​ធំ។ ថៃ​គេ​​សរសេរ​ថា “ศรีสวัสดิ์” គឺ “ឝរី​សវ័សតិ៍” ឬ “​ឝ្រី​សុវត្ថិ” ឬ “ស្រី​សុវត្ថិ” ដែល​ជា​សំណេរ​ចុង​ក្រោយ​តាម​ខេមរភាសា។ តែ​ដោយ​នៅ​ក្នុង​ភាសា​ថៃ “ឝរ” ឬ “ឝ្រ” ឬ “ស្រ” នេះ​គេ​បញ្ចេញ​សំឡេង​តែ “ស” ទេ ទើប​ជា​ហេតុ​គេ​បញ្ចេញ ជា “ស៊ីសុវត្ថិ” មិន​មែន “ស្រី​សុវត្ថិ” ទេ៕

ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ* ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ស្ដេច​សុវណ្ណគត​នៅ​ក្នុង​ព្រះ​ទី​ន័ង​មហា​មន្ទីរ​នា​ព្រះ​បរម​រាជ​វាំង​ ព្រះ​រាជ​ធានី​ក្រុង​ភ្នំពេញ​ចតុម្មុខ​មង្គល នា​វេលា​ម៉ោង ១៦:០០ នាទី នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ស្រាពណ៍ ព្រះ​ពុទ្ធ​សករាជ​២៤៧០ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែ​សីហា ឆ្នាំ​១៩២៧ ក្នុង​ព្រះ​ជន្មា​យុ​៨៨​ព្រះ​វស្សា និង​បាន​សោយ​រាជ្យ​ក្នុង​ក្រុងកម្ពុជា​ធិបតី បាន​២៤​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​១៩២៧ គឺ​រហូត​ដល់​ទ្រង់​សោយ​ទិវង្គត​។

ព្រះ​រាជ​ពិធី​ថ្ងៃ​ទី​មួយ ចម្អាស​ទឹក​ព្រះ​បរម​សព ចំណែក​ឯ​ផែន​មាស​ដែល​យក​មក​គ្រប​ព្រះ​ភ័ក្ត្រ​នោះ ជា​ផែន​មាស​ដែល​មាន​ចារឹក​អាយតនៈ​៦ (បរមាភិធេយ្យ និង​ម៉ោង​វេលា​ព្រះ​រាជ​សម្ភព និង​ស្ដេច​សុវណ្ណគត) មាន​ផ្ដិត​ព្រះ​ភ័ក្ត្រ​ដោយ​ប្រាក់​គ្រប​ពី​លើ​ដោយ​ផែន​មាស និង​មាន​​ទ្រង់​សំពត់​ប្រាក់​គ្រប​លើ​ព្រះ​អង្គ។

នៅ​ពេល​ចម្អាស​ទឹក​នោះ គឺ​ធ្វើ​លើ​ព្រះ​ទែន​ដោយ​មាន​ថាស ឬ​សង្កសី​នៅ​ពី​ក្រោម​ព្រះ​ទែន ព្រះ​ករុណា​អង្គ​ថ្មី ថ្វាយ​ព្រះ​សុគន្ធ បាគូ​ផ្លុំ​ស័ង្ខ។ នៅ​ពេល​ចម្អាស​រួច​រាល់​ហើយ ក៏​អញ្ជើញ​ព្រះ​សព​ទៅ​ប្រតិស្ឋាន​លើ​ព្រះ​ទែន​ដែល​សុវណ្ណគត។

សុវណ្ណគត​នា​ថ្ងៃ​អង្គារ វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ ទើប​ធ្វើ​ពិធី​ទ្រង់​គ្រឿង​ព្រះ​មហាសុកាំ​។

គ្រឿង​ព្រះ​មហា​សុកាំ​ប្រកប​ដោយ

ព្រះ​សំពត់​ប្រាក់​២​ម៉ែត្រ ក្រាល​ថ្វាយ​ខាង​ក្រោម និង​៤​ម៉ែត្រ​ទៀត​គ្រប​ថ្វាយ​ខាង​លើ និង​ថ្វាយ​ឆ្លង​ព្រះ​អង្គ​ព្រែ​១ ឆ្លង​ព្រះ​អង្គ​ដោយ​មាន​រចនា​ដោយ​ប្រាក់​មាន​ត្បូង​ទទឹម​១ ព្រះ​សំពត់​ប្រាក់​​១ សង្វាល​មាស​មាន​ប្រចាំ​យាម​ដាំ​ពេជ្រ​២ ជាយ​សំពត់​មាស​១​គូ រយោង​មាស​១ ឥន្ទធនូ​មាស​១ ខ្សែ​ទ្រនាប់​មាស​១ វល័យ​ព្រះ​ករ​មាស​២ វល័យ​ព្រះ​បាទ​មាស​២ ឆ្លង​ព្រះ​បាទ​មាស​១​គូ ព្រះ​ទម្រង់​មាស​ដាំ​មក៌ត​ឈុត​១ បារ៉ត​៨​តម្លឹង ជាមួយ​នឹង​មាស​១​ផែន ទម្ងន់​១​តម្លឹង ដាក់​ទុក​ក្នុង​ព្រះ​ឱស្ឋ និង​ឆ្លង​ព្រះ​ភ័ក្ត្រ​ (របាំង​មុខ) មាស។

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ ដែល​រក្សា​ទុក​ព្រះ​អាលក្សណ៍​នោះ​បាន​និយាយ​ដា គ្រឿង​ដែល​ថ្វាយ​ព្រះ​បរម​សព​ទាំង​អស់​នោះ​មាន​តម្លៃ​សរុប​ជាង​១០.០០០​ហ្វ្រង់ ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ​ករុណា​នៃ​ព្រះ​បរម​រាជា​នុកោដ្ឋ និង​ដែល​ត្រូវ​យក​ចេញ​នៅ​ពេល​ដែល​អញ្ជើញ​ព្រះ​បរម​សព​ដាក់​ក្នុង​ព្រះ​កោដ្ឋ​ប្រាក់​បណ្ដេញ​មាស និង​របស់​អស់​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​សាង​ជា​ព្រះ​ពុទ្ធ​រូប​១​អង្គ ថ្វាយ​ជា​ព្រះ​រាជ​កុសល​ដល់​ព្រះ​ករុណា​ព្រះ​បរម​រាជានុ​​កោដ្ឋ។

នៅ​វេលា​ម៉ោង​១៦ ក្រុម​សាលា​រចនា​ មក​ថត​រូប​ព្រះ​បរម​សព​ដែល​ប្រតិស្ឋាន​នៅ​លើ​ព្រះ​ទែន។

អញ្ជើញ​ព្រះ​បរម​សព ឡើង​អង្គុយ​ប្រណម​ព្រះ​ហស្ថ​ថ្វាយ​បង្គុំ​ព្រះ​ពុទ្ធ​រូប និង​វេច​ខ្ចប់​ព្រះ​បរម​សព​ដោយ​កំណាត់​សំពត់​ស​ និង​កំណាត់​សំពត់​ព្រែ​រុំ​​រួច​ស្រេច​ហើយ ក្រុម​ភូសា​មាលា អញ្ជើញ​ព្រះ​បរម​សព​​ដាក់​ចូល​ក្នុង​ព្រះ​បរម​កោដ្ឋ​មាស។

ព្រះបរមសព ព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ព្រះចៅក្រុងកម្ពុជាធិបតី ជាអម្ចាស់ជីវិតលើត្បូង

ក្រោយព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ចមចក្រពង្ស សោយព្រះទិវង្គត ក្រុមព្រាហ្មណ៍បុរោហិតក៏បានត្រៀមរៀបចំព្រះរាជពិធីបញ្ចុះព្រះបរមសពព្រះអង្គក្នុងព្រះកោដ្ឋតាមបុរាណខត្តិយរាជបវេណី៕៚

ថ្ងៃ​សុក្រ ទី​០៩ ខែ​កញ្ញា គ.ស.​១៩២៧ (ក្រោយ​ពី​សុវណ្ណគត​១​ខែ) ព្រះ​ សិរីសុវត្ថិ ​មុនីវង្ស ក្សត្រិយ៍​ព្រះ​អង្គ​ថ្មី ថ្វាយ​ព្រះ​នាម​ឲ្យ​ក្ស័ត្រិយ៍​ដែល​សុវណ្ណគត​ថា “ព្រះ​ករុណា​ព្រះ​បរម​រាជានុកោដ្ឋ“។

ពិធី​នៅ​ក្នុង​ថ្ងៃ​ទី​០២ ខែ​មីនា គ.ស.​១៩២៨ (ក្រោយ​សុវណ្ណគត​៧​ខែ) អញ្ជើញ​ព្រះ​សព​ដាក់​ក្នុង​ព្រះ​បរម​កោដ្ឋ​មាស (កម្ពស់​២​ម៉ែត្រ​៨០​សង់ទីម៉ែត្រ) ដើម្បី​ដាក់​លើ​រាជ​រថ​ហែរ​ទៅ​ព្រះ​មេរុ។ ខ្ញុំ​រាជការ និង​ប្រជាជន​តែង​គ្រឿង​ព័ណ៌​ស​កាន់​ទុក្ខ។ មាន​ស្រី​យំ​ប្រចាំ​យាម​ចំនួន​២០​នាក់ កោរ​សក់​ស្លៀក​ស​ពាក់​ស ស្រែក​យំ​តាម​បទព្រះ​រាជ​និពន្ធ បាន​តែង​ថ្វាយ​សម្រាប់​ព្រះ​បរម​សព។ នៅ​ពេល​ដែល​ស្រែក​យំ​ថ្វាយ​នោះ មាន​ស្គរ​ឈ្នះ​១០​វាយ​បន្ទរ​ផង៕

__________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
២. ព្រះ​បរមសព​ព្រះបាទ​ស៊ីសុវត្ថិ *
៣. សិរីសុវត្ថិ
៤. ហ្លួង​សិរីសុវត្ថិ និង​ភាព​រន្ទឺ​​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស
៥. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៦. ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​សិរីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា
៧. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៨. កោដ្ឋ
៩. កាល​ទ្រង់​ប្រពាស​អឺរ៉ុប
១០. រូប​ចាស់​និទាន​ថ្មី៖ ពិធី​សម្ពោធ​រូប​សំណាក​ហ្លួង សិរីសុវត្ថិ
១១. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ
១២. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: